• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

កាលបរិច្ឆេទចេញលក់GalaxyS10 នឹងមាននៅខែមករា ឆ្នាំ ២០១៩ ខាងមុខនេះ

[Copy link]
328 0
Share
ប្រិយមិត្តប្រហែលជាធ្លាប់បានឮ បានឃើញព័ត៌មាននិងវីដេអូជាច្រើនហើយដែលបានបង្ហាញព័ត៍មានពីក្រុមហ៊ុន Samsungកន្លងមកថា នៅក្នុងឆ្នាំ២០១៩​ នេះក្រុមហ៊ុន បាននាំយកនូវស្មាតហ្វូនសមាជិកថ្មីនៃគ្រួសារត្រកូល Sរបស់ Samsung គឺ Galaxy S10/S10+ ដែលជាស្មាតហ្វូនមានចំណុចល្អ ច្រើន និងអ្វីដែលពិសេសនោះគឺអាចស្កែនម្រាមដៃនៅលើអេក្រង់នោះតែម្តង។ នៅក្នុងឆ្នាំ ២០១៩ ​នេះផងដែរគឺមិនត្រឹមតែចេញម៉ូឌែលទាំងពីរនេះនោះទេខ្លួនក៏មានស្មាតហ្វូនមួយម៉ូឌែលទៀត គឺ Galaxy X ដែលអាចបត់បានសម្រាប់គម្រប់ខួប ១០​ឆ្នាំនៃត្រកូល Sរបស់ក្រុមហ៊ុនខ្លួនថែមទៀតផង ។  ពេលនេះទូរស័ព្ទនឹងមិនស្ថិតនៅក្នុងការស្រមៃទៀតនោះទេវាជាការពិតហើយ ជាមួយការដាក់កាលបរិច្ឆេទក្នុងការដាក់តាំងបង្ហាញនេះ។

PLE.jpg

តាមរយៈរបាយការណ៍ថ្មីមួយបានបញ្ជាក់ថា កាលបរិច្ឆេទនៃការចេញលក់GalaxyS10 នឹងត្រូវបានកំណត់សម្រាប់ខែមករាឆ្នាំ ២០១៩ ខាងមុខនេះ (មិនទាន់ច្បាស់នៅឡើយទេអាចនឹងបង្ហាញចុងខែមករា និងចេញលក់ខែកុម្ភៈឆ្នាំ ២០១៩ ខាងមុខនេះ)។ វាជារឿងធម្មតាទេដែលបានឮរបាយការណ៍ បង្ហាញថាក្រុមហ៊ុនSamsung អាចនឹងបង្ហាញស្មាតហ្វូនរបស់ខ្លួនមុនកាលកំណត់ និងលឿនជាងម៉ូឌែលចាស់ៗ(Galaxy S9 / S9 +)បើធៀបពីការបង្ហាញក្នុងឆ្នាំនេះ ។

maxresdefault.jpg

ទោះជាយ៉ាងណា នេះមិនមែនជាពាក្យចចាមអារ៉ាមជាលើកដំបូងនោះទេ។ក្រុមហ៊ុន Samsung ប្រហែលជា ត្រូវបង្ហាញស្មាតហ្វូន GalaxyS10/ S10+ នៅខែមករាឆ្នាំក្រោយនេះ ព្រោះស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនដែលរំពឹងទុកបំផុតរបស់ខ្លួនអាចនឹងត្រូវបានដាក់លក់នៅដើមឆ្នាំ2019 ខាងមុខនេះ។
ក្រុមហ៊ុនមួយដែលមានទីតាំងស្ថិនៅប្រទេសកូរ៉េខាងត្បូងTheBell បានរាយការណ៍នៅថ្ងៃនេះថា ក្រុមហ៊ុន Samsung បានស្នើសុំអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់របស់ខ្លួនឱ្យចាប់ផ្តើមផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ស្មាតហ្វូនដែលអាចបញ្ចូលបានក្នុងខែវិច្ឆិកាខាងមុខនេះ។របាយការណ៍នេះបានបន្ថែមថា ស្មាតហ្វូននេះនឹងត្រូវបានដាក់បង្ហាញជាផ្លូវការនៅខែកុម្ភៈ ក្នុងព្រឹត្តិការណ៍Mobile World Congress 2019 ដំបូងគេបង្អស់ថែមទៀតផង។

maxresdefault (1).jpg

ទូរស័ព្ទ Galaxy S10 /S10 + មានមុខងារពិសេសៗដើម្បីបំពេញត្រូវការរបស់អ្នកប្រាស់ចំណែកឯងមុខងារនោះ យ៉ាងណាខ្លះ ពេលនេះ កោះថ្មី មិនទាន់ទទួលបាននូវព័ត៌មាននេះនៅឡើយទេដូច្នេះសូមប្រិយមិត្តទាំងអស់រង់ចាំអានព័ត៌មានដែលបានអាប់ដេតជាបន្តបន្ទាប់ទៀត។











ប្រភព៖ sammobile
ប្រែសម្រូល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top