ខេត្តកំពត ជាខេត្តដែលមានធនធានធម្មជាតិច្រើនយ៉ាងសម្បូរបែប និងម្ហូបអាហារឆ្ងាញ់ៗមិនងាយនឹងបំភ្លេច។ បើយើងធ្វើដំណើរពីក្រុងភ្នំពេញឆ្ពោះទៅខេត្តកំពតត្រូវប្រើពេលប្រមាណជិត ៣ ម៉ោងប៉ុណ្ណេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ពេលធ្វើដំណើរតាមផ្លូវជាតិ យើងសង្កេតឃើញភ្នំខ្ពស់ៗជាច្រើនខៀវស្រងាត់មានផ្សែងហុយតិចៗដ៏គួរឲ្យគយគន់មុននឹងដល់រមណីយដ្ឋានស្រស់ស្អាតជាច្រើនកន្លែងរាប់មិនអស់។
ថ្ងៃនេះយើងនឹងនាំលោកអ្នកមកស្គាល់រមណីយដ្ឋានមួយកន្លែងគឺ “ភូមិក្តាត” ជាកន្លែងទេសចរណ៍ដ៏ស្រស់ស្រាយ ហ៊ុមព័ទ្ធដោយព្រៃប្រឹក្សាដ៏ខៀវស្រងាត់ ការជិះទូកលេងកម្សាន្តតាមដងព្រែក និងគយគន់មើលថ្ងៃលិចយ៉ាងរ៉ូមែនទិក។ ចំពោះទីតាំងវិញស្ថិតនៅតាមផ្លូវជាតិលេខ ៣ ចន្លោះកំពត-កំពង់សោម នាជើងភ្នំបូកគោ ជាប់នឹងដៃសមុទ្រភូមិក្តាតដែលមានចម្ងាយប្រមាណ ១៩គីឡូម៉ែត្រពីទីរួមខេត្តកំពត៕
អត្ថបទ៖ Queenco |
|