• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ជ្រុលបែកគ្នា កុំភ្លេចធ្វើរឿង ៣ យ៉ាងឲ្យសង្សារស្តាយក្រោយផង

[Copy link]
2028 0
Share
បែកគ្នានរណាដែលចេះមិនឈឺចាប់ តែបើជ្រុលជាបែកហើយក៏មិនអាចទៅអង្វរគេឲ្យមកស្រលាញ់យើងដូចដើមវិញបានដែរ។ ផ្ទុយទៅវិញមានតែធ្វើរឿង ៣ នេះទេ ដើម្បីឲ្យសង្សារចាស់ស្តាយក្រោយ ៖

sample-cover-article.jpg

១. បង្ហោះរូបសប្បាយៗ និងអារម្មណ៍សប្បាយៗ
បើបែកគ្នានៅ post រឿងមិនសប្បាយ ធ្វើឲ្យសង្សារបានចិត្ត និងបញ្ឈឺអ្នកលើសដើម។ អញ្ចឹងហើយគួរតែ post រូបដើរលេងសប្បាយៗជាមួយមិត្តភក្តិ ញុំាអីឆ្ងាញ់ៗ និងបង្ហោះអារម្មណ៍សប្បាយៗប្រចាំថ្ងៃជាដើម។

២. ថែរាង និងសម្រស់ឲ្យស្អាតជាមុន
ពិបាកចិត្តញុំាច្រើនមិនខុសទេ ប៉ុន្តែកុំភ្លេចហាត់ប្រាណផងដើម្បីឲ្យបានរូបរាងស្អាត និងថែសម្រស់កាន់ស្រស់ស្អាត។ ជាពិសេសឲ្យគេស្តាយក្រោយខ្លះផងដែលចោលអ្នក។

៣. ខំប្រឹងដើម្បីជោគជ័យសម្រាប់ខ្លួនឯង
នៅពេលភាពជោគជ័យបានមកដល់អ្នកមានទាំងកិត្តិយស និងមានមនុស្សជាច្រើនរាប់អានស្រលាញ់អ្នក។ ដូចនេះ កុំភ្លេចបង្ហាញពីជោគជ័យរបស់អ្នកឲ្យសង្សារចាស់បានដឹង បានឃើញខ្លះផង៕

អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top