• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

នារីៗតិចច្រឡំធ្វើរឿងទាំង ៥ នេះនៅមុខសង្សារអីទៅ

[Copy link]
1613 0
Share
ពេលខ្លះអារម្មណ៍មនុស្សស្រីពិបាកយល់ រីឯអារម្មណ៍មនុស្សប្រុសក៏ពិបាកយល់មិនខុសពីមនុស្សស្រីប៉ុន្មានដែរ។ ដូចនេះ មុននឹងធ្វើអ្វីមួយនៅមុខសង្សារត្រូវរៀបឬកពារបន្តិច ព្រោះមនុស្សប្រុសមិនចូលចិត្តមនុស្សស្រីបែបនេះឡើយ ៖

Sampleចតុកោងកែង.jpg

១. និយាយរឿងផ្ទាល់ខ្លួនប្រាប់សង្សារគ្មានសល់

ឃើញបរិយាកាសស្ងប់ស្ងាត់គ្មានរឿងនិយាយក៏លើករឿងខ្លួនឯងប្រាប់សង្សារគ្មានសល់។ ដូចនេះ និយាយរឿងអ្វីដែលគេសួរទៅបានហើយ បើគេមិនសួរនៅស្ងៀមទៅ។

២. កុំធ្វើជាមនុស្សស្រីចេះដឹងជ្រុលពេក
ចេះស្ទើរធ្វើភ្លើល្អជាង ព្រោះមនុស្សប្រុសខ្លះចង់បានសង្សារឆ្លាត ប៉ុន្តែមិនមែនចេះខាងទ្រឹស្តីទេ។

៣. កុំប្រៀបធៀបសង្សារខ្លួនឯងទៅនឹងអ្នកដទៃ
កុំថាឡើយស្រីៗស្អប់ការប្រៀបធៀប សូម្បីតែប្រុសៗក៏ស្អប់ដែរ ព្រោះបើគិតថាសង្សារខ្លួនឯងខ្វះខាតហេតុអ្វីមិនប្រាប់ឲ្យកែតម្រូវចាំប្រាប់យកអ្នកដទៃមកប្រៀបធៀបធ្វើអ្វី។

៤. ហក់លោត និងធ្វើចរិតដូចកូនក្មេងនៅមុខសង្សារ
កុំធ្វើចរិត Cute Cute នៅមុខសង្សារច្រើនពេក នាំឲ្យសង្សារកើតចិត្តសុំា ធុញទ្រាន់ ហើយពេលខ្លះខ្មាស់គេទៀតពេលហក់លោតនៅមុខមនុស្សជាច្រើន។

៥. លេងសើចសុំាតាប៉ែលច្រើននៅមុខសង្សារ
ត្រូវចាំថា មនុស្សប្រុសមិនចង់បានគូអនាគតចរិតសុំាញុំាច្រើនទេ គាត់ចង់បានមនុស្សស្រីមានចិត្តនឹងនរ រឹងមាំ និយាយដឹងសាច់ការ មិនមែនលេងសើចខុសពេលនោះទេ៕

អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top