• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

ត្រីបំពងជ្រលក់ទឹកត្រីផ្អែម

[Copy link]
565 0
Share
អ្នកកំពុងតែស្វែងរកម្ហូបអ្វីដែលថ្មីប្លែក ដើម្បីចងចិត្តស្វាមីទទួលទានបាយផ្ទះ ចៀសជាងទៅអាហារនៅក្រៅមែនទេ? សាកល្បងរៀនធ្វើម្ហូបនេះម្ដងមើល៖

aaa.jpg

គ្រឿងផ្សំ៖
  • ត្រីឆ្ដោ ១ក្បាល
  • ត្រសក់
  • ជី
  • សាឡាត់
  • ទឹកត្រី
  • ស្ករស
  • ក្រូចឆ្មា
  • គល់ស្លឹកគ្រៃ
  • ម្ទេសសណ្តែកដី
  • ខ្ទឹមស
  • ទឹក

របៀបធ្វើ៖
ជាដំបូងយកត្រីកាត់ជា៣កង់យកទៅប្រឡាក់ជាមួយអំបិល បន្ទាប់មកយកវាទៅបំពងជាមួយគល់ស្លឹកគ្រៃអោយក្រៀម រួចដួសដាក់ចានដែលរៀបបន្លែដូចជាត្រសក់ និងសាឡាត់ ជាការស្រេច។
ជំហានទី២ ការធ្វើទឹកត្រី៖ ដាក់គ្រឿងទេសទាំងអស់បញ្ជូលគ្នាដូចជា ទឹកត្រី,ស្ករស,ក្រូចឆ្មា,ម្ទេស,សណ្តែកដី,ខ្ទឹមស,ទឹក បរិមាណល្មមទទួលទានជាមួយត្រី៕


អត្ថបទដោយ៖ Tinako

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top