• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

តើប្រភេទម៉ាស៊ីនហាយព្រីតមានអ្វីខ្លះ?

[Copy link]
521 0
Share
រថយន្តហាយប្រីដ (hybrid car) មានច្រើនប្រភេទម៉ាស៊ីន ។ ម៉ាស៊ីនចំហេះក្នុង (internal combustion engine [ICE]) និងម៉ូទ័រអគ្គិសនី (electric motor) ធ្វើការជាមួយគ្នា ដើម្បីផ្ដល់ថាមពលអោយឡានអាចបរបាន ។

Untitled-1.jpg

ប្រភេទម៉ាស៊ីនហាយព្រីត មានដូចជា ៖
  • សេរ៊ីហាយព្រីត (Series Hybrid) : ម៉ូទ័រអគ្គីសនី (electric motor) ជាអ្នកផ្ដល់ថាមពលឲ្យឡានបរ (propulsion power) ហើយម៉ាស៊ីនចំហេះក្នុង (ICE) ប្រើសម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនី (generator)

  • ប៉ារ៉ាឡែលហាយព្រីត (Parallel Hybrid) : ម៉ាស៊ីនចំហេះក្នុង និង ម៉ូទ័រអគ្គីសនី ជាអ្នកបង្កើតថាមពលឲ្យឡានបរបាន ។ ម៉ាស៊ីន និង ម៉ូទ័រ ត្រូវតែធ្វើការ ជាមួយគ្នា ហើយភ្ជាប់គ្នាទៅវិញ ទៅមក ។

  • សេរ៊ីប៉ារ៉ាឡែលហាយព្រីត (Series/Parallel Hybrid) : ម៉ាស៊ីនចំហេះក្នុង និងម៉ូទ័រអគ្គីសនី ជាអ្នកបង្កើតថាមពលឲ្យឡានបរបាន ។ ប៉ុន្តែ ម៉ាស៊ីន និង ម៉ូទ័រ អាចផ្ដាច់ចេញ ដោយធ្វើការផ្សេងគ្នា ។

អ្នកអាចសាកអាគុយហាយព្រីត ឬអាគុយដែលមានតង់ស្យុងខ្ពស់ (high-voltage battery) នៅតាមស្ថានីយសាកអាគុយហាយព្រីត (external electric power source) ។ រថយន្តហាយព្រីតទាំងឡាយណា ដែលអាចឲ្យអ្នកប្រើប្រាស់ឡាន សាកអាគុយហាយព្រីតបាន ត្រូវបានគេហៅថា រថយន្តហាយព្រីតមានឆ្នុកសាក (plug-in hybrid)


ប្រែសម្រួលដោយ ៖ Sambath

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top