• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

សេរីហាយព្រីត (Series Hybrid)

[Copy link]
465 0
Share
ម៉ាស៊ីនចំហេះក្នុង (ICE) នៃឡានប្រភេទសេរ៊ីហាយព្រីត ប្រើសម្រាប់តែបង្វិល ម៉ាស៊ីនភ្លើង (generator) ដើម្បីបង្កើតថាមពលអគ្គីសនី បញ្ជូនទៅឲ្យ ម៉ូទ័រអគ្គីសនី (electric motor) ហើយ ម៉ូទ័រអគ្គីសនី បានប្រើប្រាសថាមពលនេះ យកទៅបរឡាន ។
Untitled-1.jpg
ម៉ូទ័រអគ្គីសនី ទទួលថាមពលពី អាគុយហាយព្រីត (HV battery) ដើម្បីយកទៅ បង្វិលកង់ឡាន នៅពេលឡានមានល្បឿនយឺត និងនៅពេលបញ្ឆេះ ។ ហើយម៉ាស៊ីនចំហេះក្នុងនឹងត្រូវបានបិទ ។

នៅពេលឡានបរទៅមុខ ម៉ាស៊ីនចំហេះក្នុង (ICE) បង្វិលម៉ាស៊ីនភ្លើង (generator) ។ ហើយ ម៉ាស៊ីនភ្លើង និងអាគុយហាយព្រីត (HV battery) បានផ្ដល់ថាមពលទៅអោយ ម៉ូទ័រអគ្គិសនី ។

ករណីឡានបរល្បឿនថេរ ម៉ាស៊ីនចំហេះក្នុង (ICE) បង្វិលម៉ាស៊ីនភ្លើង (generator) ។ ថាមពលបន្ថែមត្រូវបានផ្គត់ផ្គង់ ទៅឲ្យ ម៉ូទ័រអគ្គីសនី ហើយថាមពលនៅសល់ ត្រូវបានបង្វែរយកទៅរក្សាទុកនៅក្នុងអាគុយហាយព្រីត (HV battery)

នៅពេលឡានបន្ថយល្បឿន ឬនៅពេលជាន់ហ្រ្វាំង បញ្រ្ជាសមកវិញ ម៉ូទ័រអគ្គីសនី ចាប់ផ្ដើមធ្វើការដូចទៅនឹងម៉ាស៊ីនភ្លើង ។ ថាមពលដែលបានមកពីការចាប់ហ្រ្វាំង (brake energy) ត្រូវយកទៅរក្សាទុកក្នុងអាគុយហាយព្រីត (HV battery)


ប្រែសម្រួលដោយ ៖ Sambath
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top