• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

ក្រោយរៀបមង្គលការ អ្នកនឹងមានសុភមង្គលបំផុត បើអនុវត្តតាម៥ចំណុចខាងក្រោម.....

[Copy link]
933 0
Share
        កាលពីអត្ថបទមុនអ្នកបានដឹងអំពីគន្លឹះ ៤ចំណុចខ្លីៗ ដើម្បីនាំសុភមង្គលពិតក្រោយសម្រេចចិត្តរៀបមង្គលការ ហើយអត្ថបទនេះ ក្រុមការងារកោះថ្មីសូមលើកយកបន្ថែមនូវគន្លឹះខ្លះៗ មកចែកជូនប្រិយមិត្តឱ្យកាន់តែច្បាស់បន្ថែមទៀត។ បើចង់ជ្រាបច្បាស់ថា តើគន្លឹះទាំងអស់នោះមានអ្វីខ្លះ សូមអញ្ជើញអានទាំងអស់គ្នា៖

20180508,jpg.jpg


        មនុស្សគ្រប់រូបតែងប្រាថ្នានឹងបានសុភមង្គលពិតក្រោយរៀបមង្គលការរបស់ពួកគេ ប៉ុន្តែដើម្បីបានសុភមង្គលវាមិនមែនកើតឡើងទៅតាមអ្វីដែលចង់បាននោះទេ តែសុភមង្គលគឺស្ថិតនៅលើគូរស្វាមីភរិយា ថាតើបានគិតគូរពីគម្រោង ឬផែនការសម្រាប់គ្រួសារហើយ ឬនៅ? ខាងក្រោមនេះជាគន្លឹះ ៥ចំណុចខ្លីៗ ដែលអាចយកមកពិភាក្សាជាមួយដៃគូររបស់អ្នក មុននឹងឈានដល់រៀបមង្គលការ៖


        ១. លុយ៖ តើអ្នកបានគិតគូរអំពីការបែងចែកលុយកាក់ ដែលអ្នកខំរកបានពីការខំប្រឹងប្រែងប្រកបការងារប្រចាំថ្ងៃហើយ ឬនៅ? ចំណុចនេះចង់បង្ហាញអ្នកថា ប្រសិនបើអ្នកមានគម្រោងនឹងរៀបការ អ្នកគួរចាប់ផ្តើមមានគម្រោងសម្រាប់គ្រួសារ ដូចជាបើកគណនីសន្សំរួមគ្នា ឬវិយោគទៅលើអ្វីមួយបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល វានឹងអាចជួយអ្នកពេលកំពុងដំណើរការរៀបមង្គលការ ប្រសិនបើមង្គលការរបស់អ្នកជួបហានិភ័យអ្វីមួយ នោះអ្នកនឹងមានថវិកាគ្រប់គ្រាន់សម្រាប់ជួយ។


        ២. កូន៖ អ្នកគួរតែពិភាក្សាគ្នា ថាតើអ្នកគួរតែយកកូននៅពេលណា? ហើយនឹងត្រូវយកកូនប៉ុន្មាន? ចំណុចនេះ វាអាចនឹងជួយអ្នកឱ្យពេលវេលាគ្រប់គ្រាន់សម្រាប់រៀបចំគម្រោងជីវភាពគ្រួសារ ហើយវាក៏ងាយស្រួលឱ្យអ្នកមានពេលវេលារកលុយបន្ថែមផងដែរ។


        ៣. ផ្ទះ៖ ផ្ទះជាគម្រោងសំខាន់បំផុតសម្រាប់គូរស្វាមីភរិយាថ្មី ប្រសិនបើអ្នកមានថវិកាគ្រប់គ្រាន់នឹងអាចមានផ្ទះសម្រាប់ខ្លួនឯង អ្នកគួរតែពិភាក្សាគ្នារកទិញផ្ទះណាដែលអ្នកចង់រស់នៅ មិនថាទីជិត ឬឆ្ងាយ ទីក្រុង ឬជនបទនោះទេ។ បើអ្នកបានពិភាក្សាគ្នាច្បាស់លាស់ហើយទោះបីអ្នកទៅរស់នៅទីណា កន្លែងណាក៏ជីវិតគ្រួសាររបស់អ្នកពោរពេញដោយសុភមង្គលដែរ ព្រោះទាំងអស់វាជាការសម្រេចចិត្តរួមគ្នារបស់អ្នក។


        ៤. ការងារ៖ បើនិយាយពីរឿងការងារវិញ មិនថាស្រាល ឬធ្ងន់វាមិនសំខាន់នោះទេ អ្វីដែលសំខាន់នោះគឺត្រង់ថា តើអ្នកចេះជួយគ្នាដែរ ឬទេ? អ្នកមិនគួរប្រកាន់ថា វាការងារមនុស្សស្រី វាជាការងារមនុស្សប្រុសឡើយ ប្រសិនបើអ្នកអាចនិយាយជាមួយគ្នាពីការងារទាំងអស់បាននោះអ្នកនឹងកុំបារម្ភថា អ្នកនឹងប្រេះឆាក្រោយរៀបការឱ្យសោះ។


       ៥. គ្រួសារ៖ គ្រួសារនេះមិនមែនសម្តៅទៅលើតែប្តីប្រពន្ធ ឬកូនរបស់អ្នកនោះទេ គឺបូករួមទាំងឪពុកម្តាយទាំងសងខាង បងប្អូនសាច់ញាតិទាំងសងខាង
ថាតើអ្នកអាចផ្ដល់ពេលសម្រាប់ពួកគាត់បានកម្រិតណា? ដូចជា ការដើរកម្សាន្ត ជួបជុំគ្នា ចែករំលែកឱ្យគ្នាបានប៉ុណ្ណា? ដើម្បីកុំឱ្យមានបញ្ហានៅថ្ងៃក្រោយ។
ចំណុចទាំងប៉ុន្មានខាងលើអាចជាគន្លឹះដើម្បីឲ្យអ្នកគិតពិចារណាក្នុងការបង្កើតគ្រួសារមួយ ដើម្បីកុំឲ្យចំណងគ្រួសារនោះងាយនឹងប្រេះស្រាំដែលធ្វើឱ្យអ្នកមានការសោកស្ដាយ និងឈឺចាប់៕
អត្ថបទដោយ៖ Petter


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top