• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

រៀនរង់ចាំតាមកាលៈទេសៈដែលត្រូវរង់ចាំ

[Copy link]
1162 0
Share
ការរង់ចាំភាគច្រើនមនុស្សគិតថាជាការអោយតំលៃទាបលើខ្លួនឯង ហើយពិបាកនឹងធ្វើការអត់ធ្មត់។ ការរង់ចាំក្នុងកាលៈទេសៈមួយដែលត្រូវរង់ចាំ គេចាត់ទុកថាជាភាពឆ្លាតវៃរបស់មនុស្សដែលមានការយល់ដឹងទៅវិញ។ មានរឿងខ្លះយើងមិនអាច បង្ខំអោយត្រូវតែបានតាមចិត្តរបស់យើងបានទេ បើយើងនៅតែបង្ខំនោះរឿងសំខាន់នឹងត្រូវខូចការអស់។

1.jpg

រឿងខ្លះទៀត យើងមិនចាំបាច់ធ្វើអ្វីនោះទេគ្រាន់តែធ្វើការរង់ចាំ វានឹងវិលតាមលក្ខណៈរបស់វាមករកយើង។ រឿងមួយចំនួនទៀត វាមានតំណាក់កាលនិងបែបបទរបស់វា។ យើងមិនមានសិទិ្ធនឹងទៅបង្ខំអោយបុគ្គល​ម្នាក់ៗ ធ្វើខុសពីគោលការណ៍របស់គេបានទេ។ ឧទាហរណ៍ សិស្សធ្វើការប្រលងបញ្ចប់ថ្នាក់វិទ្យាល័យ បាក់ឌុប ក្រោយពីពួកគេបានធ្វើវិញ្ញាសារប្រលងរួចរាល់ហើយ ពួកគេមិនអាចទទួល​លទ្ធផលនៃការប្រលង​ជាប់ធ្លាក់បានភា្លមៗទេ ។ ពួកគេត្រូវរង់ចាំការធ្វើកំណែពីលោកគ្រួអ្នកគ្រូ និងការផ្ទៀងផ្ទាត់ផ្សេងទៀត មុនទទួលបានលទ្ធផលនិងនិទេ្ទសនៃការប្រលងរបស់ពួកគេ។ ដូច្នេះហើយរឿងខ្លះ យើងមិនអាច​ធ្វើទៅ​តាមចិត្ត ដែលយើងចង់បាននោះទេ គឺទាមទារអោយយើងមានការសិក្សាស្វែងយល់ ដើម្បីអោយដឹងថាកាលៈទេសៈណា យើងត្រូវរង់ចាំ។ បើមិនដូច្នោះទេចិត្តរបស់​យើងច្បាស់ជាត្រូវ​អន្ទះអន្ទែងធុញ​ទ្រាន់ ក្រោធខឹង ចំពោះរឿងដែលត្រូវរង់ចាំមិនខាន។

ការរង់ចាំ​ក្នុងកាលៈទេសៈមួយសមរម្យ គឺជាអ្វីដែលយើងត្រូវយល់ដឹងនិងត្រូវធ្វើវា ដោយភាពអត់ធ្មត់ ហើយចេះរកវិធីសម្រាប់ខ្លួនឯង អោយមានភាពងាយស្រួលនិងទទួលបានផលប្រយោជន៍ពីការរង់ចាំ រួមទាំងការពង្រឹងសមត្ថភាពអោយបានរឹងមាំ ដើម្បីចាប់យកឱកាសថ្មីទៀតប្រកបដោយប្រសិទ្ធិភាព។

អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top