• Brown
  • Moderator
  • Brown
Facebook Twitter Google+ Share

រាជរដ្ឋាភិបាលថៃធ្វើការវាយតម្លៃទៅលើទិន្នផលស្រូវប្រចាំឆ្នាំ

[Copy link]
151 0
Share
អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ប្រទេសថៃ គឺលោក Boonyarit Kalayanamit បានមានប្រសាសអំពីការកម្ចីប្រាក់ពី ធនាគារកសិកម្ម និងសហករណ៍កសិកម្ម the Bank for Agriculture and Agricultural Cooperatives (BAAC), នឹងផ្តល់ប្រាក់កម្ចី ១៥០,០០០បាត ដល់កសិករម្នាក់ៗដែលមានសិទ្ធិទទួលបាន ៣លានបាតសម្រាប់វិទ្យាស្ថានកសិកម្មនីមួយៗ។​ ផែនការនេះផ្តោតសំខាន់ទៅលើអ្នកកម្ចីប្រាក់ចំនួន ១០លាននាក់ខណៈរាជរដ្ឋាភិបាលនឹងជួយផ្តល់ប្រាក់ឧបត្ថម្ភដល់ ៣ភាគរយនៃអត្រាការប្រាក់ប្រចាំឆ្នាំ។
៦.១.jpg

លោក Boonyarit បានថ្លែងថា គណៈកម្មាធិការគោលនយោបាយស្រូវអង្ករក៏បានអនុម័តផែនការក្នុងការបោះចោលស្តុកអង្កររដ្ឋ ២លានតោន នៅក្នុងឆ្នាំនេះផងដែរ។ លោកបានទទូចថាផែនការបោះចោលនឹងមិនប៉ះពាល់ដល់តម្លៃទីផ្សារទេព្រោះមានតែ ៤០,០០០តោន​ ប៉ុណ្ណោះដែលអាចបរិភោគបានហើយសល់នឹងត្រូវសមស្របសម្រាប់ផលិតចំណីសត្វនិងផលិតប្រេងឬថាមពល។ នៅក្នុងឆ្នាំនេះ ប្រទេសថៃនឹងទទួលបានប្រាក់ខែចំនួន ១៤.៨លានតោន ក្នុងមួយឆ្នាំៗ ដោយប្រមូលបានប្រាក់ ១៣៥ ពាន់លានបាត។ សមាគមនាំចេញអង្ករថៃបានរាយការណ៍ថាប្រទេសថៃបាននាំចេញអង្ករ ២.៧៨លានតោនក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះដោយរកបានប្រាក់ចំនូល ៤៤.០៩ពាន់លានបាត ពោលគឺកើនឡើង ៣.១% និង ៩.៥% គិតជាតម្លៃគិតជាឆ្នាំ។ ប្រទេសថៃគឺជាប្រទេសនាំចេញអង្ករធំបំផុតលើសកលលោកដែលចាប់ពីខែមករា ដល់ ខែមីនាអមដោយ ២.៥៩លានតោន ថយចុះ ២០.៨% ប្រទេសប៉ាគីស្ថានមាន ១,២លានតោន កើនឡើង ៣៨.៩%​​ និងប្រទេសវៀតណាមមាន ១.០៥លានតោន ធ្លាក់ចុះ ២០.៥ % និងសហរដ្ឋអាមេរិក ៨៣០,០០០ តោន (ធ្លាក់ចុះ ១៩.១%) ។ ក្នុងនេះផងដែរ សមាគមបានរាយការណ៍ថាការនាំចេញអង្ករបានធ្លាក់ចុះ ៩% ក្នុងខែមីនារហូតដល់ ៨៦៤​,៩៣៨ តោនដែលមានតម្លៃ ១,៣៧៨ ពាន់លានបាត ពោលគឺធ្លាក់ចុះ ៧.៦% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះគឺដោយសារតែការបញ្ជាទិញទាបជាងមុនលើតម្លៃអង្ករខ្ពស់។
សរុបសេចក្តីមក យោងតាមការស្រាវជ្រាវរបស់អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង គឺលោក Boonyarit Kalayanamit​ បានបង្ហាញថា សមិទ្ធិផលស្រូវឆ្នាំនេះពិតជាមានការថយចុះគួរអោយកត់សំគាល់បើធៀបជាមួយឆ្នាំមុន៕

ប្រែសម្រួល៖​ Brown
ប្រភព៖ vietnamplus
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top