• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ធ្វើចៅហ្វាយតណ្ហាគេចផុតជួបទុក្ខ

[Copy link]
416 0
Share
ការស្រេកឃ្លានក្នុងកាម ហៅថាតណ្ហា។ មិនទាន់មានការប៉ះពាល់ក្នុងកាម ជីវិតដូចជាមានសេចក្តីសុខច្រើន។ តណ្ហាធ្វើអោយមានសេចក្តីសុខ តែមួយខណៈខ្លីប៉ុណ្ណោះ ក្រៅពីនោះវាអោយមនុស្សមានសេចក្តីប្រាថ្នា និងស្វែងរកវាម្តងហើយម្តងទៀត។

២.jpg

ជីវិតរបស់យើងមានតម្រូវការច្រើន មិនសម្រាប់តែតណ្ហាមួយមុខនោះទេ។ យើងត្រូវរៀនកាត់បន្ថយចំណង់ក្នុងការសេពកាម។ ប្រព្រឹត្តកាមតណ្ហាកាន់តែច្រើន ការស្រេកឃ្លានកាន់តែច្រើន។ មនុស្សដែលមានចិត្តគំនិតល្អ ក្លាយទៅជាមនុស្សដែលមានកលល្បិច មានប្រព្រឹត្តឥរិយាបថមិនទំនង។ មនុស្សដែលមានឥស្សរៈភាព ទៅជាមនុស្សរហេមរហាម ថោកទាបព្រោះតែបំពេញចំណង់របស់តណ្ហា។ តណ្ហាដូចជាការទទួលទានអាហារដែលមានរស់ជាតិប្រៃ បើយើងទទួលទានវាក្នុងបរិមាណតិច មិនសូវជាមានបញ្ហាអ្វីនោះទេ ប៉ុន្តែបើយើងទទួលទានវាច្រើនវានឹងធ្វើអោយយើង មានចំណង់ជាមួយរស់ជាតិប្រៃកាន់តែខ្លាំង និងអោយប្រព័ន្ធឈាមរបស់យើងមានបញ្ហា។ ប៉ុន្តែបើយើងត្រឡប់មកទទួលរស់ជាតិប្រៃធម្មតាវិញ យើងក៏មានអារម្មណ៍មិនឆ្ងាញ់ត្រូវការវាបន្ថែមទៀតនៅលើកដំបូង។ ហើយនៅពេលយើង ទម្លាប់ញ៉ាំរស់ជាតិសាបជាងមុនបន្តិចម្តងៗ មិនយូរប៉ុន្មានការស្រែកឃ្លានក្នុងរស់ជាតិប្រៃ នឹងត្រឡប់មកសភាពធម្មតាវិញ។ ការស្រេកឃ្លានកាមក៏ដូចគ្នា បើយើងឈប់ទំនុកបម្រុង ឈប់បំពេញឲ្យវា វានឹងស្វិតក្រញ៉ង់ទ្រោមចុះលែងមានចំណង់តទៅទៀត។ តណ្ហានេះវាមិនចេះចាស់នោះទេ ទោះបីជារាងកាយរបស់យើងស្ថិតក្នុងសភាពទន់ខ្សោយឬជរាយ៉ាងណាក៏ដោយ។
កាត់បន្ថយតណ្ហារបស់យើង ដោយការសង្រូម កុំធ្វើតាមការចង់បានរបស់វា ធ្វើជាអ្នកគ្រប់គ្រងវា កុំតាមបញ្ជារបស់វា ដើម្បីអោយជីវិតរបស់យើង ជាជីវិតសម្បូរណ៍និងមានសេចក្តីសុខ។

អត្ថបទ៖  Dony

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top