• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

សណ្តែកខៀវល្អខ្លាំងណាស់ចំពោះសុខភាព

[Copy link]
427 0
Share

សណ្តែកខៀវសម្បូរទៅដោយជាតិសរសៃ អាចរក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ កាត់បន្ថយសម្ពាធទៅលើពោះវៀន ការពារមហារីកពោះវៀនធំ និងមហារីកប្រព័ន្ធរំលាយអាហារ។


aaa.jpg


ខាងក្រោមនេះជាអត្ថប្រយោជន៍សណ្ដែកខៀវចំពោះសុខភាព៖

  • សុខភាពភ្នែក

អត្ថប្រយោជន៍មួយទៀតនៃសណ្តែកខៀវ គឺកាត់បន្ថយភាពតានតឹងនៅលើភ្នែក ការពារភ្នែកឲ្យមានសុខភាពល្អ និងជួយឲ្យមើលឃើញកាន់តែច្បាស់។


  • កាពារជំងឺបេះដូង
ជាតិសរសៃនៅក្នុងសណ្តែកខៀវ អាចជួយកាត់បន្ថយកូឡេស្តេរ៉ុលក្នុងរាងកាយ តាមរយ:ការកាត់បន្ថយការស្រូបយកជាតិខ្លាញ់តិច និងរក្សាកម្រិតកូលេស្តេរ៉ុលមិនឲ្យកើនឡើង។

  • ជំងឺមហារីកពោះវៀនធំ
ការទទួលទានសណ្តែកខៀវជាប្រចាំ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងបន្ថយការកើនឡើងវិញនៃជំងឺមហារីកក្រពេញប្រូស្តាត។

  • រក្សាស្ថិរភាពជាតិស្ករក្នុងឈាម

សណ្តែកខៀវ អាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន ដោយសារតែវាអាចរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យមានស្ថិរភាព។ ហេតុនេះអ្នកជំងឺទឹកនោមផ្អែម គួរតែព្យាយាមបន្ថែមសណ្តែកខៀវទៅក្នុងរបបអាហារឲ្យបានទៀងទាត់។


  • សុខភាពឆ្អឹង
វីតាមីន K នៅក្នុងសណ្តែកខៀវ អាចរួមចំណែកដល់ការស្រូបយកជាតិកាល់ស្យូម ដែលឆ្អឹងត្រូវការចាំបាច់បំផុតអាចកាត់បន្ថយការបាត់បង់សារធាតុរ៉ែពីក្នុងឆ្អឹង។

  • កាត់បន្ថយបញ្ហាក្រពះ
ជាតិសរសៃអាចជួយរំលាយអាហារ បំបាត់ការទល់លាមក និងកម្ចាត់ជាតិពុលចេញពីរាងកាយយ៉ាងឆាប់រហ័ស អាចជួយកាត់បន្ថយការចាល់ជាតិអាស៊ីត ដែលបង្កឲ្យកើតជំងឺក្រពះ។

  • ជួយអភិវឌ្ឍគភ៌
អាស៊ីតហ្វូលិកនៅក្នុងសណ្តែកខៀវ មានសារ:សំខាន់ខ្លាំងណាស់សម្រាប់ទារក ជាពិសេសវាមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបេះដូងទារកទើបនឹងកើត វាអាចជួយទប់ស្កាត់ការខូចខាតបំពង់សរសៃប្រសាទទារកផងដែរ៕



ប្រែសម្រួសដោយ៖ Tinako


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top