• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

អ្នកវិភាគ៖ក្រុមហ៊ុន Apple នឹងបញ្ចេញ iPhone មានកាមេរ៉ាបី ក្នុងឆ្នាំ ២០១៩

[Copy link]
1161 0
Share
យោងតាមការស្រាវជ្រាវរបស់លោក JeffPu អ្នកវិភាគប្រចាំក្រុមហ៊ុន Yuanta Securities ថា ក្រុមហ៊ុន Apple ទំនងជានឹងបង្កើតស្មាតហ្វូម៉ូឌែលiPhone ថ្មី យ៉ាងហោចណាស់ក៏មួយម៉ូឌែលដែរ ដែលបំពាក់ដោយកាមេរ៉ាខាងក្រោយបីនៅពាក់កណ្តាលឆ្នាំក្រោយនេះ។

PoaK4p.jpg

តាមរយៈរបាយការណ៍ខាងលើនេះមិនបានផ្តល់ព័ត៌មានលម្អិតនោះទេប៉ុន្តែរបាយការណ៍ចិនពីសារព័ត៌មានសេដ្ឋកិច្ច Daily កាលពីខែមុនបានលើកឡើងថាប្រព័ន្ធកាមេរ៉ានឹងមានការរចនាជាកញ្ចក់ 6P ដែលមានទំហំពង្រីករហូតដល់5x តាមបច្ចេកវិទ្យា Optical zoom ហើយកាមេរ៉ាមួយៗយ៉ាងហោចណាស់ក៏ត្រូវមានទំហំ 12 ម៉េហ្គាភិចសែលដែរ។
ការបន្ថែមនូវកែវថត (Lens)ទី 3 អាចនឹងពង្រីកបាន 3x នៅលើ iPhone ជាលើកដំបូង ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពង្រីករូបភាពនៅក្នុង viewfinderបានរហូតដល់ទៅ 3x ដោយគ្មានការកាត់បន្ថយនូវគុណភាពនិងកម្រិតរូបភាពអ្វីនោះទេ ដូចជាការពង្រីករបស់កាមេរ៉ាឌីជីថលអញ្ចឹងដែរ តែបើធៀបទៅនឹងម៉ូឌែល iPhone 7 Plus, iPhone 8 Plus,និង iPhone X មានលក្ខណៈពិសេសសម្រាប់ពង្រីកកាម៉េរាអុបទិក2x តែប៉ុណ្ណោះ។ លើសពីនេះទៅទៀតក្រុមហ៊ុនបានបន្ថែមនូវប្រព័ន្ធថ្មី ដែលអាចជួយទប់ទល់នឹងពន្លឺបានកាន់តែល្អនៅពេលដែលអ្នកថតរូប។

iphone-3-lens-camera-concept-images-idrop-news-x-martin-hajek-2.jpg

ទូរស័ព្ទដែលបំពាក់កាមេរ៉ាខាងក្រោយ 3នេះជាលក្ខណៈពិសេសមួយសម្រាប់ iPhone របស់ក្រុមហ៊ុន Apple ដូច្នេះប្រសិនបើមានពាក្យចចាមអារ៉ាមនេះត្រឹមត្រូវមែន នោះវាអាចនឹងត្រូវបានអនុវត្តទៅលើជំនាន់ទី3 របស់ iPhone X ឬ iPhone X Plus ដែលនឹងមានគម្រោងចេញនៅខែកញ្ញាឆ្នាំ2019 ខាងមុខនេះ។
គួររំលឹកផងដែរថា កាលពីថ្មីៗកន្លងទៅនេះ ស្មាតហ្វូនP20 Pro ថ្មីរបស់ក្រុមហ៊ុន Huawei ជាស្វាតហ្វូនដំបូងដែលបានបំពាក់កាមេរ៉ាក្រោយចំនួន 3 ផងដែរ ដែលមានទំហំ 40មេហ្គាភិចសែល និង 20 មេហ្គាភិចសែល ហើយមួយទៀតទំហំ 8 មេហ្កាភិចស៊ែល និងទំហំក្នុងការពង្រីករូបថតបាន3x ក្នុងបច្ចេកវិទ្យា Optical zoom ។លោក Vlad Savov របស់ក្រុមហ៊ុន Verge បាននិយាយថាលោកចូលចិត្តកាមេរ៉ារបស់ P20 Pro ជាជាងទូរសព្ទដៃiPhone X និង Galaxy S9 ផងដែរ។

iphone-3-lens-camera-concept-images-idrop-news-x-martin-hajek-12.jpg

សរុបសេចក្ដី ក្រុមហ៊ុន Appleនឹងបញ្ចេញនូវទូរសព្ទ iPhone ជំនាន់ថ្មី ដែលបានបំពាក់ដោយកាមេរ៉ាក្រោយបីដើម្បីប្រកួតប្រជែងមួយនឹងទីផ្សារបច្ចេកវិទ្យានាពេលបច្ចុប្បន្នហើយស្មាតនេះនឹងត្រូវចេញជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ ២០១៩ផងដែរ ដូច្នេះប្រិយមិត្តប្រាកដជាមានការរំភើបជាខ្លាំងពេលដែលបានឮថា iPhone មានបំពាក់កាមេរ៉ារហូតដល់ទៅបីនេះ។

iphone-3-lens-camera-concept-images-idrop-news-x-martin-hajek-1.jpg



Triple-Lens-iPhone-Camera-Concept-iDrop-News-Martin-Hajek-Featured-Image.jpg



ប្រភព៖ macrumors

ប្រែសម្រួល៖ Vichay

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top