• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

មធ្យោបាយ៥ដោះស្រាយជាមួយការងារមមាញឹក

[Copy link]
453 0
Share
ការងាររវល់មិនមែនគ្រាន់តែជាបញ្ហា សម្រាប់បុគ្គលប៉ុណ្ណោះទេវា ក៏ជាបញ្ហាផលិតភាពដ៏សំខាន់សម្រាប់ក្រុមហ៊ុនផងដែរ។ នេះគឺជាគន្លឹះប្រាំដើម្បីគ្រប់គ្រងស្ថានភាពទាំងនេះ៖

3.jpg

១.គ្រប់គ្រងពេលវេលាបន្ទាន់
អ្នកត្រូវឆ្លៀតពេលធ្វើការកំណត់ អោយដឹងថាការងារណាជាការបន្ទាន់ ការងារណាមិនបន្ទាន់។ ពេលណាអ្នកត្រូវធ្វើការងារដោយភាពប្រញាប់ប្រញាល់ តែមិនមែនជាការស្លន់ស្លោ។

២.កំណត់លក្ខខណ្ឌចំនួនសារអេឡិចត្រូនិចជាមួយឧបករណ៍
បើការងាររបស់អ្នកត្រូវ ជាប់ពាក់ព័ន្ធជាមួយសារអេឡិចត្រូនិច សូមធ្វើការកំណត់សញ្ញាប្រាប់ដំណឹង ពីចំនួនសារអេឡិចត្រូនិចរបស់អ្នក ដើម្បីឆ្លើយតបសារអោយបានទាន់ពេលវេលា ។ បើក្រុមហ៊ុនផ្តោតលើការឆ្លើយតបតាមរយៈសារអ៊ីមែល ជាងសារទូរស័ព្ទអ្នកគួរតែធ្វើការកំណត់ចំនួនសាអ៊ីមែលទៅតាមនោះ។


៣.បង្កើនការយកចិត្តទុកដាក់
នៅពេលអ្នកមានកិច្ចការច្រើន និងឧបករណ៍ប្រើប្រាស់មានមុខងារច្រើន ធ្វើអោយអារម្មណ៍អ្នកមិនមូលហើយអូសបន្លាយពេលវេលានៃការធ្វើការ។ ដូចនេះចាំបាច់អ្នកត្រូវបង្កើនការផ្តោតអារម្មណ៍លើការងារអោយបានខ្លាំង។

៤. កំណត់ព្រំដែន
ត្រូវដឹងថាអ្នកអាចធ្វើកិច្ចការបានត្រឹមកម្រិតណា ហើយលើផ្នែកណាខ្លះ។ កំណត់ដឹងបែបនេះ ជួយអោយអ្នកអាចធ្វើការបានល្អជាងមុន។ អ្នកត្រូវចាំថា អ្នកធ្វើការដោយប្រើខួរក្បាល ដូចនេះអ្នកត្រូវដឹងពីព្រុំដែន របស់ខួរក្បាលអ្នក បើមិនដូច្នោះទេកិច្ចការរបស់អ្នកនឹងត្រូវខូចខាត។


៥.បញ្ចូលថាមពល
នៅពេលគិតធ្វើកិច្ចការច្រើន ថាមពលរបស់អ្នកក៏ប្រើច្រើនដែរ ដូចនេះរាងកាយរបស់អ្នក ត្រូវការខ្យល់អាកាសដែលសំបូរអុកស៊ីសែន ត្រូវការជាតិផ្អែមដើម្បីបំពេញ ដើម្បីធ្វើអោយខួរក្បាលមានអារម្មណ៍ស្រស់ថ្លាសាជាថ្មី។
សូមធ្វើការយកចិត្តទុកលើកិច្ចការដែលមមាញឹករបស់អ្នក ដោយធ្វើការគិតពិចារណាមុននឹងធ្វើវា និងគ្រប់តម្រូវការអោយបានល្អ។

អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top