• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

៥វិធីយ៉ាងសាមញ្ញតាមបែបវិទ្យាសាស្ត្រ ដើម្បីបង្កើននូវផលិតភាពការងារ

[Copy link]
904 0
Share
អាជីវកម្មមួយអាចដំណើរការទៅបានត្រូវពឹងផ្អែកទៅលើការសហការរគ្នារបស់បុគ្គលិកប៉ុន្តែពេលខ្លះគាត់អាចនឹងមានអារម្មណ៍តានតឹង និងមានបញ្ហាខ្លះជាមិនខានឡើយ។ពេលនេះមិនមានបញ្ហាទៀតនោះទេ វិធីសាស្រ្តតាមបែបវិទ្យាសាស្ត្រទាំង ៥ចំណុច នេះអាចជួយអ្នកក្នុងការយកឈ្នះឥទ្ធិពលមួយចំនួនដែលធ្វើឱ្យបុគ្គលិករបស់អ្នកមានអារម្មណ៍យឺតយ៉ាវនិងជួយពួកគាត់បំពេញការងារឱ្យអស់ពីសមត្ថភាពរបស់គាត់។

JOn0ui.jpg

១. កែច្នៃធ្វើឱ្យមានពន្លឺពីធម្មជាតិ
អ្នកគួរតែរចនាការិយាល័យឱ្យមានពន្លឺធម្មជាតិពីព្រះអាទិត្យ។និយោជកអាចបង្កើននូវប្រសិទ្ធភាពនៅក្នុងកន្លែងធ្វើការ ដោយឱ្យបុគ្គលិករបស់អ្នកទទួលបានអារម្មណ៍ពេញមួយថ្ងៃដោយសារការទទួលយកនូវពន្លឺធម្មជាតិពីព្រះអាទិត្រ។ កត្តានេះ មានសារៈសំខាន់ណាស់ជាពិសេសសម្រាប់បុគ្គលិកដែលធ្វើការងារនៅក្នុងការិយាល័យរៀងរាល់ថ្ងៃឬអង្គុយនៅនឹងតុក្រោមពន្លឺភ្លើងអំពូល។
ប្រសិនបើការិយាល័យឬកន្លែងធ្វើការរបស់អ្នកមិនមានបង្អួចក្បែរនោះទេ អ្នកអាចទិញប្រអប់ពន្លឺឬចង្កៀងដែលស្រូបយកពន្លឺធម្មជាតិពីខាងក្រៅបាន។

២. ​តុបតែងជាមួយនឹងពណ៌ដែលត្រឹមត្រូវ
កត្តានេះដូចជាប្លែកបន្តិចហើយ ប៉ុន្តែការតុបតែង និងគូរគំនូរដោយដាក់ពណ៌ឱ្យត្រឹមត្រូវគឺបានធ្វើឱ្យមានភាពខុសគ្នាខ្លាំងមែនទែន ដូចជាការបន្ថែមពណ៌លើជញ្ជាំងដែលមានពណ៌ស អាចធ្វើឱ្យបរិយាកាសនិងការជម្រុញទឹកចិត្តដល់បុគ្គលិករបស់អ្នកដោយមិនដឹងខ្លួនទៀតផង។

៣. ញ៉ាំកាហ្វេ និងសម្រាក
អ្នកអាចនឹងមិនមានទម្លាប់ ញ៉ាំកាហ្វេ និងសម្រាក។ការញ៉ាំកាហ្វេ និងការគេងដោយចំណាយពេលតែ ១៥ ទៅ ២០នាទី ជារឿងដែល្អបំផុតសម្រាប់អ្នក។អ្នកអាចទទួលបាននូវសារជាតិកាហ្វេអ៊ីនសម្រាប់រាងកាយ និងកាត់បន្ថយការងងុយគេង ឯការសម្រាកអាចធ្វើឱ្យមានអារម្មណ៍ល្អវិញដូច្នេះហើយបានជាអ្នកវិទ្យាសាស្រ្តផ្ដល់ហេតុផលថា កាហ្វេ និងការគេងអាចបង្កើននូវផលិតភាពបានយ៉ាងល្អ។

៤. ព្យាយាមរៀបចំកន្លែងអង្គុយថ្មី
អ្នកមិនដែលដឹងថាប្រភេទនៃការច្នៃប្រឌិតនិងភាពស្រស់ស្រាយបែបណានោះទេ ក្នុងនោះផងដែរការផ្លាស់ប្តូរកន្លែងអង្គុយសាមញ្ញ អាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អហាក់ដូចជា ទទួលបាននូវអារម្មណ៍ថ្មីអញ្ចឹង។ យោងតាមលោក ChristianCatalini ជំនួយការសាស្រ្តាចារ្យនៅសាលាគ្រប់គ្រង Sloan នៃវិទ្យាស្ថានបច្ចេកវិទ្យានៃរដ្ឋ Massachusetts បានឱ្យដឹងថាការផ្លាស់ប្តូរទីកន្លែងបុគ្គលិករបស់អ្នក អាចជួយជម្រុញការច្នៃប្រឌិត និងផលិតភាពសម្រាប់ការងារបានយ៉ាងល្អប្រសើរ។លោក Catalini បានប្រាប់កាសែត Wall Street Journal ថាការប្រមូលផ្តុំអ្នកធ្វើការរួមគ្នាក្នុងផ្នែកមួយៗ អាចជម្រុញឱ្យមានការផ្តោតអារម្មណ៍ខ្ពស់និងប្រសិទ្ធភាពល្អ ហើយការលាយបញ្ចូលគ្នាក៏អាចនាំឱ្យមានការច្នៃប្រឌិតបានផងដែរ។

៥. ការសម្រាកជាក្រុម
ការសម្រាកពិតជាមានសារៈសំខាន់ជាខ្លាំងក្នុងការបង្កើននូវផលិតភាពការងារ។ក្នុងនោះផងដែរការសម្រាកជាមួយក្រុមការងាររបស់អ្នកជាក្រុម ពិតអាចមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងសម្រាប់អ្នកជាជាងការដែលសម្រាកតែម្នាក់ឯង។ ការសម្រាករួមគ្នា អាចជួយកាត់បន្ថយភាពតានតឹងនិងអាចបង្កើននូវផលិតភាពការងារបានកាន់តែខ្ពស់ថែមទៀតផង។

សរុបសេចក្ដីមកការបង្កើននូវផលិតភាពការងាររបស់អ្នកតាមបែបវិទ្យាសាស្រ្តអាចជម្រុញឱ្យអ្នកទទួលបាននូវភាពជោគជ័យក្នុងការងាររបស់អ្នកបានយ៉ាងពិតប្រាកដដូច្នេះអ្នកគួរតែសាកល្បងអនុវត្តន៍តាមវិធីសាស្ត្រខាងលើទាំងអស់គ្នា៕

ប្រភព៖ Businessnewsdialy
ប្រែសម្រួល៖ Vichay

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top