• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

តើឧបករណ៍ស្កេនរថយន្តមានប៉ុន្មានប្រភេទ?

[Copy link]
447 0
Share
ឧបករណ៍ស្កេនត្រូវបានប្រើសម្រាប់វិភាគរោគសញ្ញានៃប្រព័ន្ធអេឡិចត្រូនិច។ នៅពេលដែល ភ្លើងសញ្ញាឆែកម៉ាស៊ីន (check engine light) ភ្លឺឡើង អ្នកត្រូវប្រើឧបករណ៍អានកូដបញ្ហាម៉ាស៊ីន (code reader) ឬប្រើឧបករណ៍ស្កេន (scan tool) ឬកម្មវិធីកុំព្យូទ័ស្កេនរថយន្ត (software scanner) ដើម្បីទទួលពត៌មានផ្សេងៗពីប្រព័ន្ធអេឡិចត្រូនិច និងស្វែងរកកំហូចនៃប្រព័ន្ធម៉ាស៊ីឧរថយន្ត។ ឧបករណ៍ស្កេនអាចជួយអ្នកឲ្យដឹងអំពី លេខកូដបញ្ហា (fault codes) និងពត៌មានវិភាគរោគសញ្ញាឡាន (diagnostic information)

Untitled-1.jpg

ឧបករណ៍ស្កេនរថយន្តមាន ៣ប្រភេទ ដូចជា ៖
ឧបករណ៍អានកូដ (code reader)
ឧបករណ៍អានកូដមានអេក្រង់បង្ហាញលេខកូដរបស់កុំព្យូទ័រឡាន ឧបករណ៍អានកូដមួយចំនួនអាចបង្ហាញតែលេខកូដបញ្ហា ប៉ុន្តែឧបករណ៍អានកូដមួយចំនួនផ្សេងទៀតអាចបង្ហាញលេខកូដ និងអត្ថន័យនៃលេខកូដនោះជាភាសាអង់គ្លេស អេស្បាញ ឬភាសាបារាំង ហើយជាធម្មតាឧបករណ៍អានកូដមានតម្លៃប្រហែល $50 ឬតិចជាងនេះ។

ឧបករណ៍ស្កេនរថយន្ត (scan tools)
ឧបករណ៍ស្កេនដែលអាចឲ្យអ្នកបច្ចេកទេសប្រើប្រាស់បានយ៉ាងងាយស្រួល (DIY scan tools) អាចបង្ហាញទិន្នន័យរបស់សែនស័រ (sensor values) និងទិន្នន័យរបស់ប្រព័ន្ធម៉ាស៊ីន (system data) ប៉ុន្តែវាមិនអាចបង្ហាញពត៌មានរបស់ប្រព័ន្ធធ្វើតេស្តដោយខ្លួនឯង (self-tests system) មួយចំនួនដូចជា ៖

  • ការត្រួតពិនិត្យដំណើរការស្នប់ឥន្ធនៈ (fuel pump operation)
  • កង្ហាររ៉ាដ្យាទ័រ (cooling fan)
  • ម៉ូទ័របញ្ជាល្បឿនម៉ាស៊ីន (idle speed control motor) ឬសូលេណូអ៊ីត (solenoid)
  • សូលេណូអ៊ីតនៃប្រព័ន្ធ EGR
  • ធ្នាមស្នប់ហ្គាសម៉ាស៊ីនត្រជាក់ (A/C compressor clutch)
  • ប៉ិចឥន្ធនៈ (fuel injector)
  • ការលេចធ្លាយចំហាយហ្គាស (EVAP leak test) ។ល។

ឧបករណ៍ស្កេនទំនើប (professional scan tools)
លំដាប់ថ្នាក់ឧបករណ៍ស្កេនទំនើបៗមួយចំនួន វាអាចធ្វើការងារបានដូចគ្នាទៅនឹងឧបករណស្កេនរបស់រោងចក្រផលិតរថយន្ត (OEM scan tools)។ ឧបករណ៍ស្កេនទំនើប ដែលមានតម្លៃថ្លៃទាំងអស់នោះ អាចភ្ជាប់ការទាក់ទងជាមួយម៉ូឌុលអេឡិចត្រូនិចជាច្រើននៃប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនរថយន្ត (engine management system) និងអាចបង្ហាញទិន្នន័យពត៌មានដំណើរការម៉ាស៊ីន (performance information data (PID)) នៅក្នុងប្រព័ន្ធជាច្រើនដូចជា ៖

  • ប្រព័ន្ធជំនូនថាមពល (powertrain)
  • ប្រព័ន្ធតួឡាន (body)
  • ប្រព័ន្ធជើងទប់ក្រោម (suspension)
  • ប្រព័ន្ធប្រឆាំងការជាប់ហ្រ្វាំង (ABS system)
  • និងពោងសុវត្ថិភាព (air bags)


ប្រែសម្រួលដោយ ៖ Sambath

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top