• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

តើអ្នកគួរតែទទួលទានទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃមែនទេ?

[Copy link]
451 0
Share
ការផឹកទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ អាចជួយផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់សុខភាពនោះ? ក្រូចឆ្មារសម្បូរដោយ សារធាតុចិញ្ចឹមជាច្រើនប្រភេទដូចជា វីតាមីន C, B6, A, E,ជាតិ Thiamine Niacin, Riboflavin, អាស៊ីត Pantothenic, ស្ពាន់ អាស៊ីតហ្វូលីក កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម ប៉ូតាស្យូម ស័ង្កសី ផូស្វ័រ និងប្រូតេអ៊ីន ដែលសារធាតុ ទាំងនេះ រាងកាយត្រូវការពួកវាជាចាំបាច់។
អ្នកអាចពិសាទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ ព្រោះវាគឺជាភេសជ្ជៈដែលអាចជួយបំពេញជាតិទឹកដល់អ្នក និងជួយឱ្យអ្នកមានសុខភាពល្អ។ ការពិសាទឹកក្រូចឆ្មារជាមួយទឹកក្តៅឧណ្ហៗដំបូងគេ នៅពេលព្រឹកគឺល្អជាពិសេសចំពោះសុខភាពរាងកាយ។

aaa.jpg

តាមការសិក្សាស្រាវជ្រាវថ្មីបានរកឃើញថាការផឹកទឹកក្រូចឆ្មារជាមួយទឹកក្ដៅឧណ្ហៗ ជារៀងរាល់ព្រឹកអាចជួយផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព៖
  • ជួយកាត់បន្ថយបញ្ហាសក់ជ្រុះ និងថែទាំសុខភាពសក់
  • ជួយសម្រកទម្ងន់
  • ជួយធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លា បន្ថយការឈឺធ្មេញ និងអញ្ចាញធ្មេញ
  • ជួយព្យាបាលបញ្ហាទាក់ទងទៅនឹងការរំលាយអាហារ និងទល់លាមក
  • បំបាត់ជំងឺផ្តាសាយ
  • ព្យាបាលបញ្ហាដែលទាក់ទងទៅនឹងស្បែក
  • ពង្រឹងប្រព័ន្ធភាពស៊ាំ
  • ព្យាបាលជំងឺឈឺសន្លាក់ឆ្អឹង និងរលាកសន្លាក់
  • ជួយលាងសម្អាតជាតិពុល និងពពួកបាក់តេរីចេញពីរាងកាយទៀតផង៕


អត្ថបទដោយ៖ Tinako

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top