• Brown
  • Moderator
  • Brown
Facebook Twitter Google+ Share

កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងជាលំដាប់នៅក្នុងខែមិនា

[Copy link]
475 0
Share
ក្រសួងពាណិជ្ជកម្មអន្តរជាតិបានវិភាគទៅលើការនាំចេញផលិតផលរបស់ ប្រទេសម៉ាឡេស៊ី កាលពីខែមីនាបានកើនឡើងដល់ ២.២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននិងបានកើនឡើង ២ភាគរយ ពីមួយខែទៅមួយខែ។ ក្រសួងបាននិយាយថាការនាំចេញរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគាំទ្រដោយការនាំចេញទំនិញខ្ពស់ជាងមុនដែលបានកើនឡើង ៣.៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិកនៅតែ​មានសន្ទុះយ៉ាងខ្លាំងដែលកើនឡើង ៨.៧ ភាគរយ ប៉ុន្តែការនាំចេញកសិផលគឺបានធ្លាក់ចុះរហូត ១១.២ភាគរយ។ ម៉ាឡេស៊ីបាននាំចេញផលិតផលរបស់ខ្លួនទៅឲ្យ ប្រទេសហុងកុង អឺរ៉ុប ឥណ្ឌា សាធារណរដ្ឋកូរ៉េ តៃវ៉ាន់ និងអាហ្វ្រិកខាងត្បូង។ ទន្ទឹមនឹងនេះផងដែរ ការនាំចូលរបស់ប្រទេសម៉ាឡេស៊ីនៅក្នុងខែមីនាបានធ្លាក់ចុះ ៩.៦ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

១.jpg

ទីភ្នាក់ងារ Moody's បានប៉ាន់ប្រមាណថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីនឹងកើនឡើងដល់ ៥.២ ភាគរយ នៅក្នុងឆ្នាំ ២០១៨ ដែលគាំទ្រដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនដែលត្រូវបានរំពឹងថានឹងជំរុញការវិនិយោគសាធារណៈនិងឯកជន។ ធនាគារកណ្តាលម៉ាឡេស៊ីបានឱ្យដឹងថាប្រទេសអាស៊ីអាគ្នេយ៍បានកត់ត្រាកំណើនសេដ្ឋកិច្ច ៥.៩ ភាគរយ នៅឆ្នាំ ២០១៧។
សរុបសេចក្តីមក ការនាំចេញផលិតផលនៅក្នុងប្រទេសម៉ាឡេស៊ីដែលមានការកើនឡើងខ្លាំងជាងគេគឺឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក ដែលបានធ្វើឲ្យប្រទេសមួយនេះកើនឡើងខាងផ្នែកសេដ្ឋកិច្ចបែបនេះ ៕

ប្រែសំរួល៖ Brown
ប្រភព៖ vietnamplus
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top