ធម្មតានៅពេលដែលអ្នកមិនសប្បាយចិត្តអ្នកមិនគួរធ្វើអ្វីដែលនាំឱ្យខ្លួនឯងកាន់តែលំបាកបន្ថែមទៀតនោះទេ អ្នកគួរតែធ្វើអ្វីដែលអ្នកនាំឱ្យអារម្មណ៍សប្បាយរីករាយហើយគ្រប់យ៉ាងប្រែជាល្អឡើងវិញ បើសិនជាអ្នកកំពុងតែពិបាកចិត្តហើយអ្នកដាក់សម្ពាធរឹតតែខ្លាំង ។
១. ស្តាប់បទច៉រៀងញាក់កន្រ្តាក់អារម្មណ៍
មិនត្រូវស្តាប់បទ Sad ទេវានាំឱ្យយើងSad ទៅតាមបទចំរៀងដែលអញ្ចឹងដាក់បទញាក់កន្រ្តាក់អារម្មណ៍ហើយកុំភ្លេចរាំតាមបទភ្លេង បន្ទាប់មកវានិងធ្វើឱ្យអ្នកមានអារម្មណ៍ថាធូរស្បើយ ។
២. ចេញទៅដើរលេងជាមួយមិត្តភក្តិ
គួរតែហៅមិត្តភក្តិទៅក្រៅហើយជជែកគ្នាលេង ប្រាប់ពួកគេពីរឿងក្នុងចិត្តដើម្បីមិត្តភក្តិរបស់អ្នកជួយចែករំលែកភាពសោកសៅ អ្នកនិងមានអារម្មណ៍ថាធូរស្បើយ ។
៣. ដើរទិញអីវាន់និងធ្វើអ្វីដែលអ្នកចង់ធ្វើ ទៅកន្លែងដែលចង់ទៅ
អ្នកគួរតែចំណាយប្រាក់មួយចំនួនដើម្បីទិញក្តីសុខសម្រាប់ខ្លួនឯង ហើយដើរលេងទៅកន្លែងដែលអ្នកចង់ទៅព្រោះវាអាចបំពេញក្តីសុខឱ្យនៅពេលដែលគ្មាននរណាម្នាក់ខ្វល់ពីយើង ។
៤. កុំគិតពីបញ្ហាដែលបានកើតឡើងហើយ
កុំព្យាយាមគិតពីបញ្ហាដែលកើតឡើងនោះរកអ្វីមកបន្លប់ធ្វើអ្វីដែលនាំឱ្យខ្លួនឯងសប្បាយហើយមានប្រយោជន៍សម្រាប់ខ្លួនឯង ៕
អត្ថបទដោយ ៖ HooTa
|
|