• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ពេលមានកំហុសកុំដាក់បន្ទុកលើខ្លួនឯង

[Copy link]
1309 0
Share
ការសោកស្តាយ មានវប្បតិសារីនៅក្នុងចិត្ត ខឹងនឹងខ្លួនឯង ដែលធ្វើនូវកំហុស គឺជាការដាក់បន្ទុកអោយខ្លួនឯង បន្ថែមលើកំហុសដែលខ្លួនមាននោះ ។

2.jpg

នៅពេលដែលយើងដើរដួល ហើយគិតតែស្តីបន្ទោសខ្លួនឯង មិនព្រមខំប្រឹងក្រោកជាថ្មីឡើងវិញ មិនបានធ្វើអោយស្ថានការណ៍បានប្រសើរឡើងនោះទេ ផ្ទុយទៅវិញធ្វើអោយវាកាន់តែធ្ងន់ធ្ងរថែមទៀត។ កំហុសដែលខ្លួនយើងបានធ្វើ ទោះដោយចេតនា អចេតនា ដោយភាពល្ងង់ខ្លៅ ឬដោយការធ្វេសប្រហេស យើងមិនត្រូវដាក់បន្ទុកខ្លួនឯងខ្លាំងពេក។ ព្រោះការដាក់បន្ទុកខ្លួនឯង មិនបានធ្វើអោយបញ្ហាដែលបានកើតនោះ ត្រឡប់មកដូចដើមវិញបានទេ និងមិនបានដោះស្រាយអ្វីចេញ ក្រៅតែពីការធ្វើអោយខ្លួនពិបាកចិត្តកាន់តែខ្លាំង គិតអ្វីមិនចេញ ។ ការដែលសំខាន់ គឺត្រូវគិតពិចារណារកមើលមូលហេតុរបស់កំហុស។ តើខុសមកពីមូលហេតុអ្វី? ដោយប្តេជ្ញាខ្លួនឯងនឹងធ្វើការកែប្រែ ហើយធ្វើវាដោយប្រុងប្រយ័ត្ន និងមិនកុំអោយវាកើតមានដដែលនៅលើកក្រោយ។
បើសិនជាមានកំហុសរួចទៅហើយ សូមកុំដាក់បន្ទុកលើខ្លួនឯង កំហុសគ្រាន់តែជាការគំនិតដែលមិនទាន់ត្រឹមត្រូវត្រង់ចំនុចដែលចង់បាន ហើយធ្វើការអភ័យអោយខ្លួនឯង ដោយការសាងគុណសម្បិត្តថ្មីដើម្បីលុបលាងគុណវិបិត្តចាស់៕


អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top