• Brave
  • Editor
  • Brave
Facebook Twitter Google+ Share

៣ចំនុចគួរប្រយ័ត្ននៅពេលដែល ឪពុកម្ដាយនាំកូនទៅញាុំអាហារនៅខាងក្រៅញឹកញាប់

[Copy link]
788 0
Share
នៅពេលដែលឪពុកម្ដាយឧស្សាហ៍នាំកូនទៅញាុំអាហារនៅខាងក្រៅ អ្នកគួរតែប្រុងប្រយ័ត្ននូវបញ្ហាចំពោះសុខភាពរបស់ពួកគេ ចំពោះអាហារដែលលក់នៅខាងក្រៅនោះ វាមានផលប៉ះពាល់យ៉ាងច្រើនចំពោះសុខភាពកុមារ អាហារទាំងនោះសំបូរទៅដោយខ្លាញ់ និង ប័រ ជាដើម។ ម្យ៉ាងវិញទៀតការដែលញាុំអាហារនៅខាងក្រៅ ពុំសូវមានអនាម័យគ្រប់គ្រាន់ចំពោះសុខភាពក្មេងនោះទេ ដូច្នេះហើយនៅពេលដែលអ្នកនាំកូនអ្នកទៅញាុំអាហារនៅខាងក្រៅញឹកញាប់ អ្នកគួរតែប្រុងប្រយ័ត្ននៅចំនុចទាំង ៣ នេះ ៖

ppp.jpg

១. កង្វះអនាម័យ
អាហារដែលលក់នៅខាងក្រៅ ពុំសូវមានអនាម័យល្អចំពោះសុខភាពកុមារនោះទេ ពេលខ្លះការលាងជម្រះមិនសូវបានស្អាតល្អ ដែលនាំឲ្យកុមារញាុំទៅបង្កជាការឈឺពោះ ឬ ជំងឺរាគរូស ដល់កុមារជាដើម។

២. អាហារមានជាតិខ្លាញ់និងប័រច្រើន
អាហារនៅខាងក្រៅភាគច្រើនសំបូរទៅដោយជាតិខ្លាញ់និងប័រច្រើន ការដែលអ្នកឧស្សាហ៏នាំកុមារទៅញាុំអាហារទាំងនេះច្រើន វាអាចបណ្ដាលឲ្យកុមារមានការធាត់លើសទម្ងន់ រលាកបំពង់ក និងអាចមានកូឡេស្តុរ៉ល់ខ្ពស់ក្នុងខ្លួនរបស់កុមារ។

៣. បន្លែស្រស់
អាហារនៅខាងក្រៅគឺសំបូរទៅដោយបន្លែស្រស់ លាយឡំចូលគ្នា នៅពេលដែលអ្នកឲ្យកុមារញាុំនូវបន្លែស្រស់ទាំងនោះច្រើន វានិងអាចបណ្ដាលឲ្យកុមារមានអាការះហើមពោះ ព្រោះការលាងសម្អាតមិនបានស្អាតគ្រប់គ្រាន់នោះឡើយ។

អត្ថបទ៖ Brave
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top