• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

៤វិធីដើម្បីចៀសវាងការឆ្លងជំងឺគ្រុនផ្តាសាយនៅកន្លែងធ្វើការ

[Copy link]
486 0
Share
ជំងឺគ្រុនផ្តាសាយ គឺជាជំងឺដែលមិនងាយជាហើយងាយនឹងឆ្លងខ្លាំងណាស់។ ជំងឺគ្រុនផ្តាសាយក៏អាចរំខានដល់ការបំពេញការងារទាំងខ្លួនអ្នក និងអ្នកដទៃផងដែរ។ដើម្បីចៀសឱ្យផុតពីការឆ្លងនូវជំងឺនេះ កោះថ្មីនឹងលើយកវិធីតាមវេជ្ជបញ្ជាដូចខាងក្រោមនេះ៖

SA.jpg

១. ប្រើថ្នាំបាញ់
ការប្រើប្រាស់បាញ់ថ្នាំសម្លាប់មេរោគដូចជា Lysolអាចបាញ់សម្លាប់បាក់តេរីដល់ទៅ 99.9 ភាគរយ។ អ្នកគួរបាញ់កន្លែងមួយចំនួននៅកន្លែងធ្វើការហើយកន្លែងដែលអ្នកមិនត្រូវភ្លេចនោះគឺ៖
- កន្លែងកុងតាក់ភ្លើង
- ប៊ូតុងទឹកត្រជាក់
- សោទ្វារ
- ទ្វារទូទឹកកក
- ទូរស័ព្ទ
- កៅអី ជាពិសេសដៃកៅអី
- នៅខាងក្រៅធុងសំរាម
- ទ្វារតូចៗ

២. អនុវត្តតាមឱសថវេជ្ជបញ្ជារបស់អ្នក
លោក Ken Majkowski, Pharm.D និងមន្រ្តីឱសថស្ថាន FamilyWize និយាយថា វាមានសារៈសំខាន់ណាស់ដែលអ្នកជំងឺគោរពតាមការណែនាំជាក់លាក់របស់គ្រូពេទ្យដើម្បីឆាប់ជាសះស្បើយ។
លោកវេជ្ជបណ្ឌិត Majkowskiដែលមានបទពិសោធន៍ថែរក្សាសុខភាពជាង 40 ឆ្នាំបាននិយាយថា"អ្នកជំងឺតែងតែមិនគោរពតាមវេជ្ជបញ្ជារបស់ពួកគាត់ដោយសារតែអសមត្ថភាពក្នុងការព្យាបាលដំបូងឬបន្តការព្យាបាលទៅទៀត។ ការគ្មានឆន្ទៈ និងអសមត្ថភាពក្នុងការបង់ថ្លៃព្យាបាលបាន ធ្វើឱ្យអត្រានៃការស្លាប់ដែលទាក់ទងទៅនឹងជំងឺផ្តាសាយកើនឡើងក្នុងរដូវកាលនេះ។
ប្រសិនបើការធានារ៉ាប់រងរបស់អ្នកមិនគ្របដណ្តប់លើថ្លៃវេជ្ជបញ្ជារបស់អ្នកទេនោះអ្នកអាចមើលកម្មវិធីបញ្ចុះតម្លៃតាមវេជ្ជបញ្ជាដូចជា ក្រុមហ៊ុន FamilyWizeរបស់ Majkowski ឬជម្រើសផ្សេងទៀតជាច្រើនដូចជាWellRX ឬបណ្តាញឱសថបញ្ចុះតម្លៃជាដើម។

៣. ទទួលបានវីតាមីន C និង D
ដូចដែល Fox News បានរាយការណ៍ថាវីតាមីន C និង D អាចបន្ថយល្បឿននៃការឆ្លងមេរោគ។ប្រើថ្នាំគ្រាប់ ឬបរិភោគអាហារដែលសំបូរវីតាមីនទាំងនេះ។
- ប្រភពវីតាមីន C: ក្រូច, ផ្លែស្ត្របឺរី, ផ្លែគីវី,ស្ពៃក្រញាញ់, ខាត់ណាខៀវ, ស្វាយ, ម្នាស់។
- ប្រភពវីតាមីន D: ត្រីធូណា, ទឹកដោះគោឆៅ, ស៊ុត,ផ្សិត, ត្រីសាម៉ុង

៤. ចាត់ចែងអេប៉ុងឱ្យបានត្រឹមត្រូវ
អេប៉ុងសម្រាប់ដុសលាងមិនចំណាយច្រើនទេ ហើយក្នុងកំឡុងពេលមានជំងឺគ្រុនផ្តាសាយវាជាការល្អបំផុតដែលអ្នកមិនគួរប្រើវាទាល់តែសោះ ឬក៏បោះវាទៅក្រៅហើយរក្សាទុកឱ្យបានត្រឹមត្រូវ។
អ្នកស្រី Leanne Stapf អនុប្រធានប្រតិបត្តិនៃអាជ្ញាធរអនាម័យបាននិយាយថា"យើងប្រើអេប៉ុងដើម្បីសំអាតចានរបស់យើង ហើយជូតតុចុះក្រោម និងទម្លាក់ចុះក្រោមរៀងរាល់ថ្ងៃ"។ "មនុស្សជាច្រើនមិនគិតពីភាពកខ្វក់នៃអេប៉ុងដែលយើងប្រើដើម្បីជូតសម្អាតនោះទេ។ តាមពិតអេប៉ុងត្រូវបានគេស្គាល់ថាជាប្រភេទបាក់តេរីគ្រប់ប្រភេទ ដែលរួមមានអេកជាដើម។
ប្រសិនបើអ្នកប្រើអេប៉ុងនៅក្នុងផ្ទះបាយ ការិយាល័យរបស់អ្នកចូររក្សាខ្លួនឯង និងការិយាល័យរបស់អ្នកឱ្យមានសុវត្ថិភាពពីបាក់តេរីរបស់វា ជាមួយនឹងវិធីសាស្រ្តសម្អាតត្រឹមត្រូវ។វិធីសាស្រ្តរបស់លោក Stapf រួមមាន:

- ដាក់អេប៉ុងក្នុងម៉ាស៊ីនកម្ដៅនេះគឺជាមធ្យោបាយមួយក្នុងចំណោមវិធីងាយ និងពេញនិយមបំផុតក្នុងការលាងសម្អាតអេប៉ុង។អ្វីដែលអ្នកត្រូវធ្វើ គឺត្រាំ នៅក្នុងទឹក ហើយដាក់វានៅក្នុងម៉ាស៊ីនកម្ដៅរបស់អ្នករយៈពេលមួយនាទី។ត្រូវមើលវានៅពេលដែលវាស្ថិតនៅក្នុងម៉ាស៊ីនកម្ដៅដើម្បីកុំឱ្យវាឆេះ។
- ដាក់អេប៉ុងនៅក្នុងម៉ាស៊ីនលាងចានបន្ថែមអេប៉ុងទៅនឹងឧបករណ៍លាងសម្អាតរបស់អ្នក គឺជាវិធីមួយទៀតដើម្បីសម្អាតអេប៉ុង បន្ទាប់មកដាក់វានៅលើធ្នើដាក់ចានរហូតដល់វាស្ងួត សឹមយកចេញ។
- ត្រាំនៅក្នុងទឹកខ្មេះ ឬថ្នាំលាងសម្អាត។ ជម្រើសទាំងនេះ គឺអស្ចារ្យសម្រាប់អ្នកដែលមិនមានម៉ាស៊ីនកម្ដៅ ឬម៉ាស៊ីនលាងចាន ដើម្បីសំអាតអេប៉ុង។អ្នកអាចចាក់ ទឹកខ្មេះមួយពែង និងត្រាំអេប៉ុងប្រហែល 5 នាទី ឬអ្នកអាចចាក់ទឹកលាយម្សៅមួយពែង(1/2 ពែងទឹកសាវ៉លសម្រាប់គ្រប់ទឹកសុទ្ធ) និងត្រាំអេប៉ុងរយៈពេល 5 នាទី។វិធីសាស្រ្តទាំងពីរនេះពាក់ព័ន្ធនឹងការជ្រលក់អេប៉ុង ហើយត្រូវប្រាកដថាមិនត្រូវលាយថ្នាំលាងសម្អាតនិងទឹកខ្មេះចូលគ្នានោះទេ។

សរុបសេចក្ដីមកការមានអនាម័យល្អអាចជួយអ្នកមិនឱ្យឆ្លងជំងឺផ្ដាសាយបាន និងអាចពង្រឹងនូវស្មារតីក្នុងការបំពេញការងារបានយ៉ាងល្អថែមទៀតផង៕

ប្រភព៖ Businessnewsdaily

ប្រែសម្រួល៖ Vichay

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top