• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

តំបន់អេកូទេសចរណ៍ “ទឹកជ្រោះឆាយប្រុយ” ក្នុងខេត្តពោធិ៍សាត់ឃើញហើយចង់ហែលកម្សាន្ត

[Copy link]
502 0
Share
រមណីយដ្ឋានមួយក្នុងខេត្តពោធិ៍សាត់ដែលកម្រមានភ្ញៀវទេសចរឆ្ងាយៗបានស្គាល់ណាស់។ ទឹកជ្រោះឆាយប្រុយពិតជាស្រស់ស្អាតខ្លាំងណាស់ ទឹកថ្លាឈ្វេងដូចកញ្ចក់ ព្រៃប្រឹក្សាហ៊ុមព័ទ្ធជុំវិញទឹកធ្លាក់ និងជាតំបន់ដែលសម្បូរទៅដោយសត្វព្រៃជាច្រើនប្រភេទផងដែរ។

Untitled-1.jpg

ភាគច្រើនភ្ញៀវដែលបានអញ្ជើញមកកម្សាន្តនៅតំបន់អេកូទេសចរណ៍មួយនេះជាប់ចិត្តនឹងសម្រស់ធម្មជាតិ ស្ទូចត្រី មុជទឹកលេងកម្សាន្ត និងគយគន់មើលថ្ងៃលិចដ៏ស្រស់ស្អាតផងដែរ។
ចំពោះទឹកជ្រោះឆាយប្រុយដ៏ស្រស់ស្អាតមានទីតាំងស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដោយទឹកជ្រោះមួយនេះមានចម្ងាយប្រមាណ ១៧០ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ពេលមកដល់ស្រុកវាលវែង បត់ចូលមកសហគមន៍អូរសោមចម្ងាយ ៦០គីឡូម៉ែត្រ នឹងមកដល់រមណីយដ្ឋានធម្មជាតិនេះតែម្តង៕

31959106_2157485040929080_2747394230249848832_o.jpg

31945207_2157485127595738_1997635756620775424_o.jpg


អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top