• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

ប្រតិបត្តិការAndroid P ចេញនៅថ្ងៃនេះហើយ! ចង់ដឹងអត់ថា ទូរសព្ទដៃណាខ្លះអាចប្រើបាន?

[Copy link]
577 0
Share
នៅ Google IO នាពេលនេះក្រុមហ៊ុនស្រាវជ្រាវដ៏ធំមួយបានពិនិត្យលម្អិតអំពីប្រព័ន្ធប្រតិបត្តិការ AndroidP ដែលត្រូវចេញផ្សាយនាពេលខាងមុខនេះ ដែលបានវិវឌ្ឍន៍ខ្លួនតាំងពីមុនខែមីនាហើយនឹងត្រូវបានបញ្ចប់នៅចុងរដូវក្តៅនេះ។

PoaK4p.jpg

លក្ខណៈមុខងារពិសេសថ្មីរបស់ AndroidP
សម្រាប់លក្ខណៈពិសេសថ្មីច្បាស់បំផុតនៅក្នុងប្រព័ន្ធប្រតិបត្តិការAndroidP គឺផ្ទាំង Interface Navigation (គឺជាផ្ទាំងដែលអ្នកអាចអូសចោលនូវកម្មវិធីដែលបានបើកឬ Load) រីឯប៊ូតុងត្រឡប់ក្រោយវិញ មិនបង្ហាញនៅលើអេក្រង់ Home ទៀតនោះទេ។
បើអូសពីក្រោមឡើងលើ អ្នកនឹងបានឃើញនូវកម្មវិធីដែលអ្នកបានប្រើហើយអ្នកអាចអូសពីឆ្វេងទៅស្ដាំបានដើម្បីរកកម្មវិធី និងអូសផ្នែកខាងក្រោមនឹងបង្ហាញនូវកម្មវិធីដែលជាការប៉ាន់ស្មានរបស់ទូរសព្ទថា អ្នកនឹងប្រើប្រាស់វា ។
ចំណែកឯប៊ូតុងធ្វើឱ្យផ្ដេក បានបង្ហាញនៅកន្លែងថ្មីនៅផ្នែកខាងលើ ជ្រុងខាងស្ដាំ ហើយអ្នកអាចផ្លាស់ប្ដូរបានកាន់តែលឿនទៀតផង។

gsmarena_002.jpg

អាដាប់ធ័រថ្ម
Android P ភ្ជាប់មកជាមួយអាដាប់ធ័រថ្ម ដែលវាអាចដឹងថាតើយើងប្រើកម្មវិធីណាច្រើនជាងគេក្នុងរយៈប៉ុន្មានម៉ោងកន្លងទៅនេះហើយវានឹងផ្ដល់នូវកម្លាំងថ្មឱ្យគ្រប់គ្រាន់ទៅលើកម្មវិធីទៀតផង។

ពន្លឺ
Android Pបានធ្វើការសិក្សាកាន់តែខ្លាំងចំពោះពន្លឺ។ មុខងារនេះ Google ក៏បានធ្វើផងដែរដែលបានដាក់ឈ្មោះដូចគ្នា គឺ Adaptive Brightnessប៉ុន្តែវានឹងដំណើរការល្អដូចជាពន្លឺ auto របស់ Samsungផងដែរ។ វានឹងធ្វើការចងចាំនូវអ្វីដែលអ្នកបានកំណត់និងធៀបជាមួយនឹងថាមពលថ្មដែលអ្នកមាន។

សកម្មភាពទស្សន៍ទាយ
ក្នុង Version មុនៗ របស់ប្រព័ន្ធ Android មានការព្យាករណ៍ពីកម្មវិធីនៅក្នុងជួរដេកដែលបានបង្ហាញនៅលើថតកម្មវិធីប៉ុន្តែ Android P មានកម្រិតនៃការទាយដឹងកាន់តែខ្ពស់។អ្នកនឹងឃើញ កម្មវិធីដែលវាគិតថា អ្នកចូលចិត្តចំនួន២ជួរ ហើយវាអាចជាកម្មវិធីការខលទៅនរណាម្នាក់ កម្មវិធីដែលអ្នកពេញចិត្ត ឬក៏សំណុំនៃបទចម្រៀងដែលអ្នកធ្លាប់ស្ដាប់នៅពេលដោតកាសចូលជាដើម។
ការទស្សន៍ទាយនេះ គឺផ្អែកការប្រើប្រាស់របស់អ្នកហើយកម្មវិធីនោះនឹងបង្ហាញគ្រប់ទីកន្លែង ដែលមាន ការជ្រើសរើសអក្សរ កម្មវិធី PlayStore , Google Assitant និងលទ្ធផលនៃការស្វែងរកជាមួយនឹងកន្លែងផ្ទុកដ៏ឆ្លាតវៃ។

លក្ខណៈពិសេសនៃការប្រើប្រាស់
ផ្ទាំង Dashboard កម្មវិធីថ្មីនឹងបង្ហាញអ្នកទៅលើកម្មវិធីមួយណាយូរប៉ុណ្ណា អ្នកចុចបើកសោដោយដៃរបស់អ្នកប៉ុន្មានដងនិងអ្នកបានទទួលសារលោតប្រាប់ចំនួនប៉ុន្មាន ។ ដូច្នេះអ្នកនឹងអាចឃើញព័ត៌មានលំអិតដែលអ្នកបានប្រើវា ដូចជាមុខងារនៃការមើលវិដេអូក្នុង Youtubeផងដែរ។
ហើយអ្នកក៏អាចកំណត់ម៉ោងក្នុងការប្រើប្រាស់កម្មវិធីណាមួយបានអ្នកនឹងឃើញសញ្ញានៅគៀនមួយដែលបញ្ជាក់ថា ជិតដល់ម៉ោងហើយ ប្រសិនបើវាលើសម៉ោងវានឹងលោតចេញពណ៌ប្រផេះវិញនៅលើរូបកម្មវិធីនោះ។

gsmarena_003.jpg

អ្នកក៏អាចប្រើមុខងារថ្មីថា Shushដែលមុខងារចាស់គឺ Do Not Disturb ជាមុខងារមិនអ្នកចង់ឱ្យមានការរំខានមិនមានសម្លេង មិនរំញ័រ មិនមានការបង្អាក់ លើកលែងតែលេខទូរស័ព្ទណាដែលស្ថិតនៅក្នុង Starredcontacts។

ការទាញយក
នេះជាប្រព័ន្ធប្រតិបត្តិការ AndroidP ដំបូងនឹងចេញនៅថ្ងៃនេះ។ វានឹងមិនមាននៅលើគ្រប់ទូរស័ព្ទដូចដែលអ្នកចង់បាននោះទេ។អ្នកក៏អាចសាកល្បងផងដែរប្រសិនបើអ្នកមានទូរស័ព្ទ Sony Xperia XZ2, Xiaomi Mi Mix 2S, Nokia 7+ , Oppo R15 Pro, Vivo X21ឬ Essential PH-1 ជាដើម។
នោះគឺជាការអភិវឌ្ឍដ៏គួរឱ្យចាប់អារម្មណ៍ដែលអាចធ្វើទៅបានដោយគម្រោងTreble។ លើសពីនេះទៅទៀការអាប់ដេតជំនាន់បែតានឹងត្រូវរង់ចាំដើម្បីតម្លើងនៅពេលដែលអ្នកមានស្មាតហ្វូនOnePlus 6 ដែលនឹងត្រូវចេញនៅខែក្រោយនេះ។




សរុបសេចក្ដីមក ប្រត្តិបត្តិការ AndroidP ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដូចនេះអ្នកអាចទាញយកប្រើប្រាស់និងតម្លើងវាបាន ប៉ុន្តែទាល់តែស្មាតហ្វូនម៉ូឌែល Sony XZ2, Xiaomi Mi Mix 2S,Nokia 7+, Oppo R15 Pro, Vivo X21 និង Essential PH1 ជាដើម។

ប្រភព៖ GSMarena
ប្រែសម្រួល៖ Vichay

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top