• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

តើធ្វើដូចម្តេចដើម្បីក្លាយជាអ្នកដឹកនាំដ៏មានសីលធម៌មួយរូប?

[Copy link]
1140 0
Share
អ្នកមិនចាំបាច់សម្លឹងមើលអ្វីច្រើននូវព័ត៌មានដើម្បីស្វែងរករឿងរ៉ាវនៃមេដឹកនាំពុករលួយដែលពាក់ព័ន្ធនឹង ការរំលោភបំពានខាងសីលធម៌គ្រប់ប្រភេទនោះទេ។ ដូចពាក្យស្លោកថា"អំណាចថោកទាប និងអំណាចផ្ដាច់ការ គឺពិតជាពុករលួយ " ។ការរំលោភបំពានអំណាចអាចធ្វើឱ្យមនុស្សមាន បញ្ហា បំផ្លាញអាជីព និងថែមទាំងនាំឱ្យមានការប៉ះពាល់ដល់ពាណិជ្ជកម្ម និងក្រុមហ៊ុន ទាំងមូលធ្លាក់ចុះទៀតផង។

JOn0ui.jpg

ដូច្នេះ តើសហគ្រិន និងម្ចាស់អាជីវកម្មបានហក់ឡើងខ្ពស់និងបង្កើតភាពជាអ្នកដឹកនាំប្រកបសីលធម៌យ៉ាងណា? ការយល់ស្របរបស់អ្នកជំនាញជាច្រើននៅក្នុងវិស័យនេះគឺថាវាត្រូវបានធ្វើឡើងដោយចេតនា ដោយការបង្ហាញគំរូសីលធម៌ និងធ្វើវាឱ្យទៅជាធម្មតាសម្រាប់ អង្គភាពគ្រប់លំដាប់ថ្នាក់។

បង្កើតវប្បធម៌នៃក្រមសីលធម៌
អ្នកជំនាញខាងការដឹកនាំ និងអ្នកនិពន្ធ លីនដាហ្វីសធ័រតុនបានសរសេរក្នុងសៀវភៅរបស់នាងថា"រៀនដើម្បីកែលម្អគោលការណ៍ និងការអនុវត្តដើម្បីភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌"។
ខាងក្រោមនេះជាវិធីសាស្រ្ត ៦យ៉ាង របស់លោក Thorntonដើម្បីក្លាយជាអ្នកដឹកនាំប្រកបដោយសីលធម៌៖

១. ឥរិយាបថសីលធម៌គំរូ
ធ្វើជាអ្នកដឹកនាំ ដែលប្រកាន់ខ្ជាប់នូវ បទដ្ឋានសីលធម៌ខ្ពស់នៅក្នុងជីវិតវិជ្ជាជីវៈផ្ទាល់របស់អ្នក ដោយគោរពអ្នកដទៃ និងមានភាពត្រឹមត្រូវ។ប៉ុន្តែត្រូវមានឆន្ទៈ ក្នុងការនិយាយដោយភាពស្មោះត្រង់អំពីជម្រើសសីលធម៌ណាដែលពិបាកៗនិងត្រូវបើកចំហនូវការពិភាក្សាអំពីទង្វើដែលមានសីលធម៌ និងទទួលស្គាល់ភាពស្មុគស្មាញនៃជីវិតការងារ។

២. ទទួលយកតម្លាភាពក្នុងការធ្វើសេចក្តីសម្រេចចិត្តនិងទំនាក់ទំនង
ត្រូវមានគោលនយោបាយបើកចំហ និងមានកិច្ចប្រជុំធម្មតាមួយទល់នឹងមួយដូច្នេះនិយោជិតដឹងថា ការផ្តល់យោបល់ របស់ពួកគាត់ ត្រូវបានទទួលស្គាល់ និងឱ្យតម្លៃ។ កត្តានេះនឹងអនុញ្ញាតឱ្យអ្នកកសាងទំនុកចិត្តនិងការអភិវឌ្ឍបរិយាកាស ប្រកបដោយ ការគោរពដែលមនុស្សអាចនិយាយអំពីក្រមសីលធម៌ និងអាចចែករំលែកការទទួលខុសត្រូវក្នុងការរស់នៅបានយ៉ាងល្អ។

៣. បង្កើតនូវក្រមសីលធម៌ផ្លូវការ ឬសេចក្តីថ្លែងការណ៍ដែលមានតម្លៃ
មេដឹកនាំគួរតែបង្កើតក្រមសីលធម៌ផ្លូវការសម្រាប់ក្រុមហ៊ុននិងត្រូវមានការបង្ហាត់បង្ហាញ ឬធ្វើសេចក្ដីថ្លែងការណ៍ដើម្បីឱ្យបុគ្គលិកទាំងអស់បានយល់ដឹងផងដែរ។ក្រមសីលធម៌ អាចធ្វើឱ្យក្រុមហ៊ុនមានសណ្ដាប់ធ្នាប់ល្អ និងធ្វើឱ្យក្រុមហ៊ុនអាចដំណើរការទៅមុខបានយូរអង្វែង។

៤. ទាមទារឱ្យមនុស្សគ្រប់ៗគ្នាមាននូវសីលធម៌
អ្នកទាំងអស់គ្នាត្រូវប្រាកដថាគ្មាននរណាម្នាក់ត្រូវបានលើកលែងពីការបំពេញតាមបទដ្ឋានសីលធម៌ដែលបានអនុម័តនោះទេ។ត្រូវថែរក្សានូវក្រមសីលធម៌ ហើយត្រូវតែច្បាស់លាស់នៅក្នុងអង្គការ និងត្រូវអនុវត្តសម្រាប់អ្នកគ្រប់គ្នាជាពិសេសអ្នកដឹកនាំជាន់ខ្ពស់ និងអ្នកចាត់ការជាន់ខ្ពស់។

៥. ទទួលស្គាល់ និងផ្តល់រង្វាន់សម្រាប់ការមានឥរិយាបថប្រកបដោយសីលធម៌
ធ្វើជាអ្នកដឹកនាំប្រកបដោយសីលធម៌ដែលមានលក្ខណៈសកម្មប្រកាន់ខ្ជាប់នូវការប្រព្រឹត្ដប្រកបដោយសីលធម៌ខ្ពស់ និងសង្កត់ធ្ងន់ទៅលើការការពារ។អ្នកគ្រប់គ្រងគួរតែនិយាយអំពី ផលវិជ្ជមាននៃក្រមសីលធម៌ នៅក្នុងការអនុវត្តជាក់ស្តែងឱ្យបានញឹកញាប់នៅពេលពួកគាត់និយាយអំពីអ្វីដែលត្រូវចៀសវាង។ ត្រូវចំណាយពេលដើម្បីអបអរសាទរ ប្រកបដោយក្រមសីលធម៌វិជ្ជមាននិងពិចារណាពីជំហាននៃការផ្តល់រង្វាន់ដល់បុគ្គលិកដែលមានភាពក្លាហានគ្រប់គ្រាន់ដើម្បីសារភាពនិងរៀនពីកំហុសរបស់ពួកគាត់។

៦. និយាយអំពីក្រមសីលធម៌ជាដំណើរសិក្សារៀនសូត្រដែលមិនមែនជាកម្មវិធីបណ្តុះបណ្តាលមួយឆ្នាំទេ
ត្រូវរួមបញ្ចូលក្រមសីលធម៌ទៅជារៀងរាល់សកម្មភាពរបស់អង្គការដើម្បីកុំឲ្យមានការប៉ះពាល់ និងជះឥទ្ធិពលទៅលើនរណាម្នាក់ និងត្រូវទទួលស្គាល់ថា ពិភពលោកមានការផ្លាស់ប្តូរជានិច្ចហើយការប្រព្រឹត្ដប្រកបដោយសីលធម៌តម្រូវឱ្យអ្នកដទៃមានការប្រុងប្រយ័ត្នជានិច្ចផងដែរ។

សរុបសេចក្ដីមក អ្នកដឹកនាំប្រកបដោយក្រមសីលធម៌ ពិតជាល្អខ្លាំងណាស់ដើម្បីឱ្យក្រុមហ៊ុនមានសណ្ដាប់ធ្នាប់ល្អ និងមានកេរ្តិ៍ឈ្មោះថ្លៃថ្នូរទៀតផងហើយបុគ្គលិកក៏ចង់បំពេញការងារជាមួយអ្នកដឹកនាំនោះផងដែរ។

ប្រភព៖ Businessnewsdaily
ប្រែសម្រួល៖ Vichay

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top