• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

របៀបបិទមុខងារTouchID និង Face ID លើ iPhone​ របស់អ្នក

[Copy link]
1367 0
Share
មុខងារ Touch ID និងFace IDជាមុខងារងាយស្រួលបំផុតសម្រាប់ចាក់សោទូរស័ព្ទរបស់អ្នកប៉ុន្តែវាមិនសូវមានសុវត្ថិភាពខ្លាំងដូចការប្រើលេខកូដសំងាត់នោះទេ ភាគច្រើនដោយសារតែទិន្នន័យមិនមានការការពារស្របច្បាប់។ប្រសិនបើអ្នកចង់បិទវាសូមធ្វើតាមរបៀបខាងក្រោម៖

hardwork.jpg

ចូលទៅកាន់ Setting > TouchID & Passcode (ប្រសិនបើ iPhone X ចូល FaceID & Passcode instead) ហើយអ្នកត្រូវវាយបញ្ចូលលេខកូដសម្ងាត់ចាស់របស់អ្នកថែមទៀតផង។

x1settings-1.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.UeHxPVYGpj.png x2passcode.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.5izcauUAqH.png

នៅលើផ្ទាំង Touch ID &Passcode (Face ID & Passcode សម្រាប់ iPhone X) ចុចពាក្យថា Turn off ដោយបិទទាំងអស់ ដូចជា iPhoneUnlock, Apple Pay, និង iTunes & App Store។

x3allon.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.duiVCViM5X.png x4alloff.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.0kwd9Dd8hG.png

ឥឡូវនេះអ្នកអាចបើកសោទូរស័ព្ទ ប្រើ ApplePay ឬចំណាយក្នុងការទិញអ្វីៗពី iTunes និង AppStore ដោយការវាយលេខកូដសម្ងាត់បានហើយ។
បញ្ហាធំបំផុតដែលអ្នកបិទមុខងារ TouchID និង Face ID នោះគឺអ្នកប្រាកដជាចូលចិត្តប្រើលេខកូដសម្ងាត់ធម្មតាហើយ ប៉ុន្តែទោះបីជាលេខកូដ សម្ងាត់មាន៦ខ្ទង់ក៏មិនទាន់ខ្លាំងដែរ។ ជាមួយមុខងារ Touch ID និង FaceID អ្នកអាចប្រើលេខកូដសម្ងាត់ខ្លាំងបានដោយមិនបាច់មានការវាយច្រើនដងដែរ។ប៉ុន្តែបើអ្នកបិទមុខងារនោះហើយ អ្នកគួរតែប្រើលេខកូដសម្ងាត់ដែលខ្លាំង ដែលត្រូវមានអក្សរធំ-តូច លេខ សញ្ញា រួមបញ្ចូលគ្នា ឱ្យបានយ៉ាងហោចណាស់ក៏ ៦ខ្ទង់ដែរ។

របៀបបិទមុខងារចាក់សោលេខកូដសម្ងាត់(ប៉ុន្តែអ្នកមិនគួរធ្វើនោះទេ)
ប្រសិនបើអ្នកពិតជាចង់បិទមុខងារចាក់សោដោយប្រើលេខកូដសម្ងាត់មែនមានន័យអ្នកត្រូវតែចុច ប៊ូតុង Home ហើយ។វានឹងមានសុវត្ថិភាពតិចណាស់ក្នុងការការពារវា។
ប្រសិនបើអ្នកចង់បិទវា សូមចុចចូលទៅ Setting> Touch ID & Password (លើ iPhone X ដាក់ថាFace ID & Passcode instead)។ អ្នកត្រូវវាយលេខកូដសម្ងាត់ចាស់របស់អ្នក។


សូមចុចលើពាក្យថា TurnPasscode Off ហើយចុច Turn Off ដើម្បីបញ្ជាក់ថាអ្នកពិតជាចង់បិទមែន។
អ្នកនឹងត្រូវបញ្ចូលលេខសម្ងាត់របស់អ្នកម្តងទៀត ប៉ុន្តែបន្ទាប់មកវានឹងត្រូវបានបិទរហូតដល់អ្នកបើកវាម្តងទៀត។

x5turnoff.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.tDBxFHv4pp.png x6warning.png.pagespeed.gp jp jw pj ws js rj rp rw ri cp md.ic.GMo91t9Dg8.png

សរុបសេចក្ដីមក មុខងារ TouchID និង Face ID មិនសូវមានសុវត្ថិភាពដូចការដាក់លេខកូដសំងាត់ទៅតាមស្ដង់ដារនោះទេហើយនេះជាវិធីមួយដែលអ្នកអាចបិទមុខងារទាំងពីរនេះបានដោយខ្លួនឯងផងដែរ។

ប្រភព៖ How-to Geek
ប្រែសម្រូល៖ Vichay

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top