• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

វិធីសាស្រ្តក្នុងការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធិភាព

[Copy link]
486 0
Share

ការឡើងទម្ងន់ ឬធាត់ គឺជាឬសគល់នៃជំងឺជាច្រើន ជាពិសេសបញ្ហាសរសៃឈាម និងបេះដូងតែម្តង។ ទោះជាយ៉ាងណា ប្រសិនបើអ្នកកំពុងតែឡើងទម្ងន់ តើត្រូវធ្វើដូចម្តេច?


ខាងក្រោមនេះជាវិធីក្នុងការកម្ចាត់ជាតិខ្លាញ់ក្នុងរាងកាយ៖


aaa.jpg


ធាតុផ្សំ៖
  • សាច់ប្រទាលកន្ទុយក្រពើស្រស់ ២ស្លាបព្រាបាយ (កិនឲ្យម៉ត់ក្លាយជាល្បាយ)
  • ទឹកឃ្មុំ ១ស្លាបព្រាបាយ
អត្ថប្រយោជន៍ប្រទាលកន្ទុយក្រពើ ទឹកឃ្មុំវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងវីតាមីន E ដែលអាចជួយបង្កើនអត្រារំលាយអាហារ ដូច្នេះការសម្រកទម្ងន់ពិតជាមានប្រសិទ្ធភាព។

របៀបអនុវត្ត៖

  • លាយធាតុផ្សំទាំងពីរមុខនេះនៅក្នុងកែវមួយឲ្យរលាយចូលគ្នា។
  • បន្ទាប់មកទទួលទានមុនពេលញ៉ាំអាហារពេលព្រឹក ៣០នាទី។
  • អនុវត្តរូបមន្តនេះជាប្រចាំ ទម្ងន់នឹងស្រកបន្តិចម្តងៗរហូតដូចបំណង។

ចំណាំ៖ រូបមន្តធម្មជាតិមួយនេះ ត្រូវបានគេទទួលស្គាល់ថា ពិតជាមានប្រសិទ្ធភាពចំពោះការសម្រកទម្ងន់ ហើយមិនប៉ះពាល់ដល់សុខភាពដូចការប្រើប្រាស់ផលិតផលមួយចំនួនដែលមានលក់នៅលើទីផ្សាឡើយ៕



អត្ថបទដោយ៖ Tinako


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top