• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ឧស្សាហ៍កើតពីទម្លាប់

[Copy link]
716 0
Share
មនុស្សដែលឧស្សាហ៍ ចូលចិត្តធ្វើអ្វីដោយខ្លួនឯងគ្រប់កិច្ចការ មិនចាំបាច់មានអ្នកប្រាប់អោយធ្វើ ហើយធ្វើជាទៀងទាត់ ដោយសេចក្តីរីករាយ ។ ចំណែកមនុស្សខ្លះ ចូលចិត្តធ្វើតែកិច្ចការណាដែលជាចំណង់ចំណូលចិត្តរបស់ខ្លួនតែប៉ុណ្ណោះ។ កិច្ចការណាដែលគាត់មិនចូលចិត្ត ទាល់តែប្រាប់គាត់អោយបានញឹកញាប់ទើបគាត់ធ្វើ។ អ្នកខ្លះទៀត គឹគាត់មិនចូលចិត្តគ្រប់កិច្ចការតែម្តង។

1.jpg

គាត់ចូលចិត្តការសប្បាយរីករាយច្រើនជាង។ ឧស្សាហ៍កើតពីទម្លាប់ ។ មិនមានអ្នកណាធ្វើការមិនចេះនឿយហត់នោះទេ គឹពេលខ្លះក៏មានការធុញទ្រាន់និងខ្ជិលច្រអូសខ្លះមិនខាន។ ប៉ុន្តែគេនៅតែបន្តធ្វើកិច្ចការរបស់គេ ដោយការពេញចិត្ត រហូតទទួលបាន លទ្វផលនិងជោគជ័យ។ មែនហើយ យើងពិតជាមានអារម្មណ៍ថាពិបាក នៅពេលត្រូវធ្វើកិច្ចការមួយ ដែលយើងប្រហែលជាមិនចូលចិត្ត។ អ្វីៗកើតពីទម្លាប់ បើយើងទម្លាប់មិនចង់ធ្វើការ គឹយើងនិងក្លាយជាមនុស្សដែលខ្ជិល។ បើទម្លាប់ធ្វើកិច្ចការ គឺយើងនឹងក្លាយជាមនុស្សដែលឧស្សាហ៍។ កិច្ចការខ្លះ បើយើងធ្វើពុតជាស្រលាញ់និងចូលចិត្តធ្វើវា ហើយធ្វើអោយបានច្រើន យូរទៅយើងនឹងស្រលាញ់វា។ យើងជាអ្នកបង្កើតទម្លាប់ ហើយក្រោយមកទម្លាប់ជាអ្នកបង្កើតយើង។ នៅពេលអ្នកហាត់ធ្វើកិច្ចការណាមួយអោយបានលើសពី ២១ថ្ងៃឡើងទៅ កិច្ចការដែលអ្នកធ្វើពុតជាស្រលាញ់ នឹងក្លាយជាកិច្ចការដែលអ្នកស្រលាញ់​ពិតប្រាកដ។ បើអ្នកមានទម្លាប់គេងជ្រុលដំណេក អ្នកក៏អាចបង្កើតទម្លាប់ក្រោកពីព្រលឹមបានដែរ។ ដោយរៀនចូលចិត្តធ្វើវាអោយបានជាប់លាប់ និងរៀងរាល់ថ្ងៃ នោះអ្នកនឹងមានទម្លាប់ជាមនុស្សដែលចូលចិត្តក្រោកពីព្រលឹមមិនខាន។ មនុស្សខ្ជិលមុនដំបូងគឺគាត់មិនខ្ជិលនោះទេ តែមកពីគាត់ទម្លាប់ខ្ជិលនោះឯង។
រៀនធ្វើកិច្ចការដែលយើងមិនចូលចិត្ត អោយបានច្រើន រៀនស្រលាញ់វា រហូតមានទម្លាប់ឧស្សហ៍ ហើយយើងនឹងក្លាយជាមនុស្សហ៍។ ការឧស្សហ៍ព្យាយាមជាផ្នែកមួយសំខាន់ជួយអោយការងារទទួលបាន​ជោគ​​ជ័យ។

អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top