• Brave
  • Editor
  • Brave
Facebook Twitter Google+ Share

ស្បែកទារកងាយប្រតិកម្ម តើគួរដោះស្រាយដោយរបៀបណា?

[Copy link]
1959 0
Share
ទារកភាគច្រើនគឺងាយនឹងមានប្រតិកម្មណាស់ជាមួយស្បែករបស់ពួកគេ ជាមួយការអាឡែហ្សី ការរលាករោល ផ្សេងៗជាដើម។ នៅពេលដែលស្បែកទារកងាយនឹងប្រតិកម្មបែបនេះ ឪពុកម្ដាយគួរតែមានការព្រួយបារម្ភជាខ្លាំងចំពោះទារក។ តើមូលហេតុទាំងនេះបណ្ដាលមកពីអ្វី តើអ្នកគួរតែដោះស្រាយរបៀបណា? ខាងក្រោមនេះ កោះថ្មី សូមបង្ហាញគន្លឹះមួយចំនួនដែលឪពុកម្ដាយគួរតែដោះស្រាយ៖

Babyskin.jpg

១. កុំប្រើប្រាស់ម្សៅសាប៊ូដើម្បីបោកគក់សម្លៀកបំពាក់ទារក
ការដែលប្រើម្សៅសាប៊ូដើម្បីបោកគក់សម្លៀកបំពាក់ឲ្យទារក អ្នកគួរតែប្រើទឹកសាប៊ូសំរាប់បោកគក់សម្លៀកបំពាក់ឲ្យទារកជំនួសវិញ ព្រោះទឹកសាប៊ូសំរាប់បោកគក់សម្លៀកបំពាក់ឲ្យទារក មានជាតិកាត់តិចតួចបំផុតដែលមិនងាយប្រតិកម្មជាមួយស្បែករបស់ទារកឡើយ។

២. ខោអាវថ្មីដែលពាក់ឲ្យទារក
នៅពេលអ្នកទិញខោអាវថ្មីពាក់ឲ្យទារក អ្នកគួរតែបោកគក់និងលាងជម្រះអោយបានស្អាតល្អចាំពាក់ឲ្យទារក ព្រោះបើអ្នកទិញថ្មីពាក់ឲ្យទារកដោយមិនបានបោកគក់ឲ្យបានស្អាតទេនោះ ជាតិធូលីដីនិងក្រណាត់ថ្មីប្រាកដជាអាឡែហ្សុីជាមួយស្បែកទារកមិនខាននេាះទេ។


៣. ប្រដាប់ប្រដាដែលទារកត្រូវប្រើប្រាស់ប្រចាំថ្ងៃ
ត្រូវលាងសម្អាតអោយបានស្អាតល្អនូវសម្ភារះដែលទារកត្រូវប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ខ្នើយភួយទារក ដបទឹកដោះគោ ជាដើម ត្រូវឧស្សាហ៍លាងជម្រះឲ្យបានស្អាតល្អជៀសវាងនូវធូលីដីគ្រប់ដណ្ដប់ដែលអាចបង្កជាការរលាករោលផ្សេងៗចំពោះទារក។

៤. ជ្រើសរើសខោទឹកនោមអោយបានត្រឹមត្រូវសំរាប់ស្បែកទារក
ខោទឹកនោមសំរាប់ទារកត្រូវជ្រើសរើសអោយសមស្របជាមួយស្បែកទារក ដែលធំនឹងធូររលុង ស្រួលស្លៀក ដោយមិនគៀបតឹងពេក ដែលអាចជាហេតុបង្កឲ្យមានការរលាករោល និងប្រតិកម្មដល់ស្បែកជាដើម។


អត្ថបទ៖ Brave
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top