• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

អតីតកាលបង្កើតបច្ចុប្បន្ន

[Copy link]
526 0
Share
ពេលខ្លះកាលដែលយើងទៅស្រលាញ់នរណាម្នាក់ខ្លាំងវាមិនមែនជាកំហុសនោះទេ ប៉ុន្តែនៅពេលដែលយើងបណ្តោយឱ្យចិត្តនិងបេះដូងទៅគេអស់ពេកនោះ វាអាចនិងធ្វើឱ្យយើងអស់ក្តីស្រលាញ់សម្រាប់ខ្លួនឯងដោយមិនដឹងខ្លួនហើយក៏ធ្លាក់ទៅក្នុងអន្លង់ដ៏សែនឈឺចាប់ថ្ងៃណាមួយក៏មិនដឹង ។

19260519_1393333110704001_8387553579285247710_n.jpg

អង្គុយសុខៗម្នាក់ឯងស្រាប់នឹកឃើញដល់រឿងពីមុនហើយចាប់ផ្តើមអាណិតខ្លួនឯងខ្លោចចិត្ត មិនគួរណាបណ្តាលឱ្យខ្លួនឯងធ្លាក់ដល់កម្រិតមួយដែលល្ងង់ខ្លៅរកលេខដាក់គ្មានអញ្ចឹងទេ !! ល្ងង់ដល់ថ្នាក់មិនហ៊ានទទួលយកការពិតថាខ្លួនឯងបានបាត់បង់គេយ៉ាងពិតប្រាកដ ។  ដោយតែក្តីស្រលាញ់វាខ្លាំងខ្លាពេក ទើបធ្វើឱ្យមនុស្សដែលរឹងមាំដូចជាខ្ញុំក្លាយទៅជាទន់ខ្សោយក្នុងមួយពព្រិចភ្នែក ។


តែគ្រប់ការឈឺចាប់ទាំងអស់នេះវាមិនបាននៅជាខ្ញុំយូរឡើយ អរគុណពេលវេលាបានបង្រៀនខ្ញុំច្រើនឱ្យស្គាល់ពីសន្តានរបស់មនុស្សគ្រប់គ្នាថាមនុស្សម្នាក់ណាដែលមានក្តីស្រលាញ់ពិត ។ ពេលខ្លះអ្វីគ្រប់យ៉ាងនិងមានការផ្លាស់ប្តូរពីល្អទៅអាក្រក់ពីអាក្រក់ទៅល្អ ក៏យើងមិនដឹងមុនដែរ ។ សំខាន់ត្រូវតែចេះថែរក្សាមនុស្សដែលនៅជុំវិញខ្លួនឱ្យបានល្អ ទើបថ្ងៃក្រោយមិនមានអារម្មណ៍ថាស្តាយក្រោយ ៕

អត្ថបទដោយ ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top