• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ធ្វើមិនចេះមិនដឹងមិនខ្វល់ខ្លះ ទើបសប្បាយរីករាយ

[Copy link]
366 0
Share
ជីវិតរបស់មនុស្ស មានសេចក្តីសុខមិនច្រើនជាងសេចក្តីទុក្ខនោះទេ។ បើមិនបានយល់ដឹងអំពីរឿងនេះ ជីវិតនឹងជួបតែសេចក្តីទុក្ខគ្រប់ពេលវេលា។ អញ្ចឹងហើយគួរតែរៀន ធ្វើជាមិនចេះ មិនដឹង មិនខ្វល់ខ្លះ។ ចូរសម្លឹងមើល មនុស្សដែលគាត់ប្រកាន់ភ្ជាប់ សភាពតឹងរឹងពេក មិនសូវនិយាយស្តី មិនចង់ទៅណា មិនចង់ដឹងឮពីអ្វីដែលថ្មី ជីវិតរបស់គាត់ដូចជាស្ងៀមស្ងាត់ម៉ឺងម៉ាត់ រកភាពសប្បាយគ្មាន។

2.jpg

ធ្វើអោយខ្លួនឯងមានភាពរីករាយ មិនមែនត្រូវទៅធ្វើអោយខ្លួនក្លាយជាមនុស្សខិលខូច ប៉ុន្តែវាគ្រាន់តែជាការប្រើជីវិត អោយបានស្គាល់សម័យកាលដែលខ្លួនកំពុងរស់នៅ កុំអោយជាប់គាំងនៅក្នុងជីវិតនេះរហូតរកពេលដកឃ្លាមិនបាន។ ប៉ុន្តែសូមប្រព្រឹត្តការសប្បាយទៅតាមវ័យរបស់ខ្លួន ធ្វើយ៉ាងណាកុំអោយហួសប្រមាណរហតូដល់ វង្វេង ឡប់សតិ លីលា ដែលជាការបង្កើតទុក្ខអោយខ្លួនឯងទៅវិញ។ សូមធ្វើជា មិនចេះមិនដឹងមិនខ្វល់ ហាក់ ដូចជាមនុស្សមិនដឹងអីខ្លះ ដើម្បីអោយជីវិតមានការសប្បាយរីករាយ ប៉ុន្តែមិនត្រូវអោយការសប្បាយរីករាយនោះ ធ្វើខ្លួនអោយក្លាយទៅជាទៅជាមនុស្សឆ្គួតនោះទេ។
ខួរក្បាលនិងចិត្តពិតជាត្រូវការប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាជីវិតនិងការងារ តែក៏ត្រូវការពេលវេលាស្វែងរកការសប្បាយមកដាក់ខ្លួនខ្លះដែរ ដើម្បីកុំអោយចិត្តគំនិត ផ្ទុកទៅដោយបញ្ហាគ្រប់ពេលវេលាពេក។ ការសប្បាយរីករាយ ធ្វើអោយអារម្មណ៍ស្រស់ថ្លា និងជួយអោយរាងកាយមានសុខភាពល្អ។ បើសិនជាមិនចេះកម្សាន្តជាមួយការងារ គួរតែរៀនធ្វើ មិនដឹងមិនខ្វល់ខ្លះនេះឯង ដើម្បីរកពេលជជែកលេងសើចអោយមានភាពសប្បាយរីករាយ។


អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top