• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

៤ចំណុចឃាត់ចិត្តមនុស្សដែលអ្នកស្រលាញ់ដែលប្រុងនិងបែកឆ្វេង

[Copy link]
225 0
Share
ធម្មតាទេមនុស្សដែលចង់ក្បត់គេមិនបានប្រាប់យើងមុនទេ ហើយនៅពេលដែលយើងចាប់បានគេក៏មិនចង់បដិសេធនិងយើងដែលព្រោះគេបានសម្រេចចិត្តចាកចេញបាត់ទៅហើយ ។ តែបើសិនមនុស្សស្រលាញ់គ្នាមិនប្រាកដថាអាចឈប់ស្រលាញ់ភ្លាមៗនោះទេ អញ្ចឹងបើសិនជាអ្នកមិនចង់ឱ្យគេនិយាយពាក្យបែកនោះអ្នកគួរតែអានពី ៖ ៤ចំណុចឃាត់ចិត្តមនុស្សដែលអ្នកស្រលាញ់ដែលប្រុងនិងបែកឆ្វេង ៖

16840945001_2e16a09316_b.jpg

១. និយាយផ្អែមល្ហែមជាមួយគ្នា

ព្យាយាមនិយាយផ្អែមល្ហែមជាមួយគ្នា កុំព្យាយាមនិយាយពាក្យមិនល្អ រៀនបង្កើតបង្កើតភាពផ្អែមល្ហែមឱ្យច្រើនជាងមុន ។
២. ធ្វើល្អជាមួយគេឱ្យបានច្រើន
មានន័យថាព្យាយាមធ្វើល្អជាមួយគេឱ្យច្រើនដូចជា គេចង់បានអ្វីមួយព្យាយាមបំពេញបំណងរបស់គេ នៅពេលដែលអាចបំពេញបំណងរបស់គេធ្វើឱ្យគេសប្បាយចិត្តគេអាចនិងមិនផ្លាស់ប្តូរចិត្តក៏ថាបាន ។

៣. ព្យាយាមយល់ពីគេ
យើងគួរតែព្យាយាមយល់ពីគេ និងស្តាប់គេជាជាងប្រកែកគ្នាព្រោះមនុស្សម្នាក់ៗតែងមានហេតុផលរៀងៗខ្លួន ហើយបើសិនជាយើងព្យាយាមស្តាប់ការបកស្រាយយើងនិងយល់ពីគេកាន់តែច្រើន ទោះជាដឹងរឿងក៏កុំនិយាយធ្វើជាមិនដឹងមិនលឺទៅចាំមើលគេលេសថាយ៉ាងម៉េច  ។

៤. កុំឱ្យគេដឹងថាយើងដឹងរឿងរបស់គេ
កុំឱ្យគេដឹងថាយើងដឹងរឿងរបស់គេអីជៀសវាងគេថាយើងតាមដានរឿងគេ ថាយើងមិនទុកចិត្តគេ ធ្វើឱ្យគេបានដៃរករឿងយើងរឹតតែខ្លាំង កុំព្យាយាមយករឿងទាំងអស់ដែលយើងដឹងទៅនិយាយមុន ។

បើសិនជាអ្នកមានរឿងបែបនេះហើយអ្នកព្យាយាមធ្វើទាំង៤ចំណុចខាងលើ ប៉ុន្តែខាងភាគីម្ខាងទៀតបែរមិនទទួលសូមអ្នកទាំងអស់គ្នាកុំសោកស្តាយអី ហើយកុំពិបាកចិត្តព្រោះមនុស្សដែលចង់ទៅទោះយើងចង់ឃាត់យ៉ាងណាក៏គេមិននៅជាមួយយើងដែលឱ្យគេទៅចុះ អ្នកនឹងគ្មានពាក្យថាស្តាយក្រោយនោះទេ ៕

អត្ថបទដោយ ៖ HooTa

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top