• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

រីករាយជាមួយបុរសសង្ហាទាំង៥នាក់នៅក្នុងបទចម្រៀង មិនព្រាត់ នៅក្នុងរឿងបាតដៃខ្មៅ ទាំងអស់គ្នា

[Copy link]
681 0
Share
លោកអ្នក និងជាពិសេសមិត្តយុវវ័យមានដែលឃើញតារាចម្រៀង Original Song ដែលសុទ្ធសឹងជាបុរសសង្ហារ និងជាតារានៅក្នុងដួងចិត្តមិត្តៗយុវវ័យ ដែលបានចាប់ដៃគ្នាមកច្រៀងរួមគ្នាដូចនេះ ពីមុនមកទេ ?

Untitled-1.jpg

នៅពេលនេះផងដែលពួកគេក៏បានថតនៅខ្សែរភាពយន្តរួមគ្នាដែលមានចំណងជើងថា បាតដៃខ្មៅ ហើយក៏មានបុរសសង្ហារ Original Song ដើរតួនៅក្នុងសាច់រឿងនេះផងដែរ ដែលពួកគេមិនដែលបានថតសាច់រឿងពីមុនមក ធ្លាប់តែឃើញនៅក្នុងបទចម្រៀង MV តែប៉ុណ្ណោះ ។

Untitled-2.jpg

នៅក្នុងសាច់រឿងនេះទាំងមូលផងដែរ លោកអ្នកប្រហែលជានៅចាំតួឯកស្រី នៅក្នុងរឿង មិត្តភ័ក្រ្តទាក់ស្នេហ៍ និងរឿង មុនស្នេហ៍ប្រធានថ្នាក់តូច ដែលស្រស់ស្អាត និងគួរអោយស្រលាញ់ ដែលបានឆក់យកបេះដូងអ្នកទស្សនារឿងនេះគ្រប់ៗគ្នា ជាពិសេសប្រុសៗផងដែរ ។

29511881_1529580487137481_8442978974685738326_n.jpg

ហើយលោកអ្នក ជាពិសេសមិត្តៗយុវវ័យ ប្រហែលជាចង់ដឹងថាតារាចម្រៀង Original Song ទាំង៥ ជាអ្នកណាគេខ្លះ និងតួឯកស្រីជាអ្នកណាហើយមើលទៅនោះ អញ្ចឹងយើងនិងប្រាប់លោកអ្នកថាមានពីណាខ្លះ ហើយជាម្ចាស់បទអ្វីខ្លះផងដែរ ។

29542810_1535579179870945_4602332086263033437_n.jpg

១. លោកម៉ានុត ដែលជាម្ចាស់បទ សុំទោសដែលស្រលាញ់អូន , ២. លោកសាយ ដែលជាម្ចាស់បទ សារភាពស្នេហ៍តាមខ្យល់ , ៣. លោកជេន ប្រធានក្រុម Mustache Band ដែលជាម្ចាស់បទ ប្រុសម្នាក់នេះសំខាន់នៅពេលណា , ៤. លោកជន រតនៈ (Dé Ocean) ដែលជាម្ចាស់បទ មនុស្សស្រីនៅក្នុងបេះដូង , ៥. លោក រាវីត និងកញ្ញា Je Leng តួឯកស្រីនៅក្នុងមិត្តភ័ក្រ្តទាក់ស្នេហ៍ និងរឿង មុនស្នេហ៍ប្រធានថ្នាក់តូច ផងដែរ ។

29573140_1537891792973017_936923618520141510_n.jpg

នៅក្នុងសាច់រឿងបាត់ដៃខ្មៅ នេះទាំងមូលផងដែរ បុរសសង្ហារទាំង៥នាក់នេះ ក៏បានចាប់ដៃគ្នាច្រៀងនូវចម្រៀង Original Song មួយបទក្រោមចំណងជើងថា មិនព្រាត់ ដែលច្រៀងដោយ ម៉ានុត សាយ ជេន រតនៈ រាវីត ហើយនិពន្ធទំនុកច្រៀងដោយមុីសន សុធារី និងលោក​ កង ពិសិដ្ឋ និងនិពន្ធបទភ្លេងដោយលោកកង ពិសិដ្ឋ ផងដែរ។

29595531_1541745795920950_1953714815096675895_n.jpg

29790349_1540555416039988_8360511225475104990_n.jpg

30414962_1546425228786340_7170020066705146940_n.jpg

អញ្ចឹងបើលោកអ្នកចង់ដឹងថាបទនេះពិរោះយ៉ាងណានោះ តោះមករីករាយជាមួយយើងទាំងអស់គ្នា ៖
បទ ៖ មិនព្រាត់
ច្រៀងដោយ ៖ ម៉ានុត សាយ ជេន រតនៈ រាវីត
និពន្ធទំនុកច្រៀងដោយ ៖ មុីសន សុធារី និងលោក​ កង ពិសិដ្ឋ
និពន្ធបទភ្លេងដោយ ៖ លោកកង ពិសិដ្ឋ





ប្រភព ៖ បាតដៃខ្មៅ - Black Arm
ដោយ ៖ Sambath

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top