• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

៩ចំណុចដែលត្រូវធ្វើនៅពេលទិញ iPhone លើកដំបូង

[Copy link]
1558 0
Share
តើអ្នកទើបតែទិញ iPhoneថ្មីមែនទេ? បើសិនបើអ្នកជាអ្នកប្រើប្រាស់លើកដំបូងអ្នកគួរតែអនុវត្តតាមវិធីទាំង ៩ខាងក្រោមនេះដើម្បីឱ្យការប្រើប្រាស់របស់អ្នកមានដំណើរការល្អ ៖

PLE.jpg

១. បង្កើតគណនី Apple
អ្នកត្រូវតែបង្កើតគណនី Apple ដើម្បីប្រើក្នុងលក្ខណៈពិសេសជាច្រើនដែលស្ថិតនៅក្នុងទូរសព្ទរបស់អ្នក ដូចជាiTunes, App Store ជាដើម។ អ្នកត្រូវអាស័យដ្ឋាន អ៊ីមែលមួយសិនដើម្បីអាចបង្កើត Apple ID ។ វាមានសារៈសំខាន់នៅពេលដែលលោកអ្នកផ្លាស់ប្ដូរទូរសព្ទថ្មីអ្នកគ្រាន់តែយក Apple ID របស់អ្នក Sign In ចូលក្នុងទូរសព្ទ នោះទិន្នន័យដែលស្ថិតនៅក្នុងទូរសព្ទចាស់នឹងមកទូរសព្ទថ្មីរបស់អ្នកដោយស្វ័យប្រវត្តិ។ចំណុចមួយទៀត អ្នកក៏អាចទាញយកកម្មវិធីជាច្រើនដែលស្ថិតនៅក្នុង iTunes និង App Store នៅដែលអ្នកបានបង្កើតគណនីត្រូវតាមស្ដង់ដារនិងបំពេញកាតក្រេដីតរួច ហើយ អ្នកក៏អាចបំពេញវានៅពេលក្រោយក៏បានដោយចូល Setting> iTunes & App Store > Apple ID > View Apple ID > PaymentInformation ។

២. រៀនពីចំណុចតូចៗខ្លីៗ
ចំណុចទាំងនេះអាចជួយអ្នកក្នុងការធ្វើសកម្មភាពអ្វីនៅលើទូរសព្ទដោយល្អ និងចំគោលដៅ។

-      បើកកម្មវិធី
ការបើកម្មវិធីអ្វីមួយពិតជាងាយស្រួលណាស់ដោយគ្រាន់តែចុចលើរូបនៃកម្មវិធីនោះគឺបានហើយ។

-      ផ្លាស់ប្ដូរនិងលុបកម្មវិធី
1.01-moving-apps.jpg

ប្រសិនបើអ្នកចុចលើកម្មវិធីនោះទេឱ្យជាប់ប្រហែល២-៣វិនាទី កម្មវិធីនឹងញ័រ ហើយអ្នកអាចផ្លាស់ប្ដូរទីតាំងដោយអូសទៅកន្លែងណាក៏បាន និងមួយវិញទៀតអ្នកប្រាកដជាឃើញរូបសញ្ញាខ្វែងមួយនៅជ្រុងម្ខាងពេលអ្នកចុចលើវា មានន័យថា កម្មវិធីនោះត្រូវបានលុបហើយ។

-      ស្វែងរក
1.1-search.jpg

គ្រាន់តែចុចពីលើចុះមកក្រោមនោះអ្នកនឹងឃើញផ្ទាំងមួយដែលបង្ហាញកម្មវិធីមួយចំនួនហើយអ្នកក៏អាចស្វែងរកកម្មវិធីណាមួយបានដោយចុចត្រង់រូបសញ្ញាស្វែងរកហើយសរសេរឈ្មោះកម្មវិធីនោះជាការស្រេច។

-      បើកកម្មវិធីលឿន
1.02-control-center.jpg

ពេលដែលអ្នកអូសពីក្រោមឡើងលើ វានឹងបង្ហាញផ្ទាំងមួយដែលហៅថាControlCenter ។ អ្នកអាចចុចបើកមុខងារមួយចំនួនបានយ៉ាងលឿន ដោយមិនបាច់ចូលទៅក្នុងកម្មវិថីSetting នោះទេ។ក្នុងផ្ទាំងនោះមានកម្មវិធីដូចជា Airplanemode, WiFi, Bluetooth, do not disturb, portrait orientation, brightness, music,AirDrop, flashlight, timer, calculato និង កាមេរ៉ាជាដើម។

-      សារលោតប្រាប់Notification
ពេលដែលអ្នកអូសពីលើចុះក្រោមអ្នកនឹងបានឃើញសារដែលលោតមក ដូចជា ការខល ការផ្ញើអ៊ីមែល ជាដើម។ហើយអ្នកអាចចុចលើវាដើម្បីមើលព័ត៌មានលំអិត ឬអាចលុបវាចេញបាន។
៣. ការបំពេញគណនី អ៊ីមែល
1.03-mail-setup.jpg

អ្នកអាចចុចលើកម្មវិធី Mailហើយចាប់ផ្ដើមបំពេញមែលចូលក្នុងទូរសព្ទរបស់អ្នកដោយគ្រាន់តែរើសគណនីណាមួយដែលត្រូវនឹងគណនីរបស់អ្នក ហើយវាយអាសយដ្ឋាន និងលេខកូដសម្ងាត់ចូល។

៤. បង្កើតព័ត៌មានរបស់អ្នក
2-create-new-contact.jpg 3-add-address.jpg 4-add-relatives.jpg

ចំណុចមួយដែលអ្នកគួរតែធ្វើនោះ គឺត្រូវបា្រប់ទូរសព្ទរបស់អ្នកថាអ្នកជានរណា? ។ ចុចបើកកម្មវិធី Contacts ហើយចុចលើ signin នៅផ្នែកជ្រុងខាងលើ ដើម្បីបង្កើតព័ត៌មាន ហើយអ្នកអាចសរសេរឈ្មោះនិងអាសយដ្ឋានរបស់អ្នក ហើយនេះជាការស្រួលសម្រាប់អ្នកក្នុងការប្រើប្រាស់កម្មវិធី Mapដែលអ្នកអាចស្វែងរកទិសដៅកន្លែងណាមួយក៏បាន។

៥. កែប្រែ Contact របស់អ្នក
បន្ទាប់ពីបង្កើត Contactហើយអ្នកមិនត្រឹមតែបញ្ចូលឈ្មោះទេ អ្នកគួរតែបន្ថែម អាសយដ្ឋាននិងថ្ងៃកំណើតរបស់អ្នកផងដែរ ដែលវានឹងលោតប្រាប់អ្នកក្នុងកម្មវិធី ប្រតិទិន (Calendars) ជាមួយព័ត៌មានរបស់អ្នកផងដែរ។

4.1-address-birthday (1).jpg

៦. ការប្រើប្រាស់ iCloud
មានហេតុផលសំខាន់ពីរយ៉ាងដែលត្រូវតែខ្វល់ពី Apple’siCloud គឺការរក្សាឯកសារសំខាន់ៗរបស់អ្នកក្នុងទូរសព្ទ និងការចែករំលែកទិន្នន័យទៅកាន់ឧបករណ៍ iOS ផ្សេងទៀត។

-      ចែករំលែក
អ្នកអាចឱ្យឧបករណ៍ដទៃទៀត អាចបើកមើល ព័ត៌មាននិងរូបថតបានដោយស្វ័យប្រវត្ត ដោយគ្រាន់តែប្រើគណនី iCloud តែមួយ និងចូលទៅបើកកម្មវិធីក្នុង Setting > iCloud ប៉ុណ្ណោះ។

5-icloud-settings.jpg

-      ការរក្សាទុកទិន្នន័យ
គណនី iCloud មិនត្រឹមតែអាចរក្សាទុកនូវរូបថតរបស់អ្នកទេវាអាចរក្សានូវ ព័ត៌មានសំខាន់ៗជាច្រើនទៀត។ អាចចូលទៅ Setting > iCloud> Storage & Backup ដើម្បីឱ្យវារក្សាទុកនូវទិន្នន័យរបស់អ្នកដោយស្វ័យប្រវត្តិនៅពេលដែលអ្នក បញ្ចូលថ្ម ដោះសោទូរសព្ទ និងភ្ជាប់ជាមួយ WiFi ។

6-icloud-backup.jpg

៧. ប្រើមុខងារស្វែងរកទូរសព្ទ FindMy iPhone
ពេលដែលអ្នកបានស្ថិតក្នុងមីនុយ iCloudនៃ Setting ហើយ អ្នកត្រូវប្រាកដថា មុខងារ FindMy iPhone របស់អ្នកត្រូវបានបើ។ វាអាចជួយអ្នក នៅពេលដែលអ្នកបាត់ទូរសព្ទដៃដោយអាចដឹងពីទីតាំង អាចធ្វើឱ្យឮសម្លេង (ទោះបីជាបិទសម្លេងក៏ដោយ) អាចផ្ញើសារសួរបានអាចបិទសោ អាចលុបទិន្នន័យមិនឱ្យគេបើកបាន ជាដើម។ ដើម្បីប្រើមុខងារនេះ អ្នកគ្រាន់តែយកទូរសព្ទមួយទៀតLog in ចូល iCloud របស់អ្នកនិងបើកមុខងារ Find My iPhone នោះអ្នកនឹងអាចដឹងពីទីតាំងនិងបញ្ជាវាបាន ហើយក៏អាចមើលឃើញថា ទូរសព្ទរបស់អ្នកមានថាមពលថ្មប៉ុន្មាននិងដឹងពេលនេះសាកថ្មដែលឬទេ បានទៀតផង។

7-find-my-iphone-on.jpg 8-find-my-iphone-options.jpg


៨. ប្រើមុខងារ ស្វែងរកមិត្ត FindMy Friends
អ្នកអាចប្រើមុខងារស្វែងរកមិត្តបានដែលអ្នកអាចដឹងពីទីតាំងរបស់អ្នកមិត្តភក្ត និងគ្រួសាររបស់អ្នកបាន បើគាត់ប្រើទូរសព្ទដៃiPhoneដែរ។

9-find-my-friends.jpg 10-hide-my-location.jpg


៩. កំណត់ ប្រព័ន្ធបណ្ដាញសង្គមរបស់អ្នក
ដើម្បីកំណត់ការចែករំលែក និងបិទ ឬបើក សារ (Notification) ដែលលោតប្រាប់លើកម្មវិធី Facebook , Twitter ជាដើមបានអ្នកអាចចូលទៅ Setting ហើយអូសមកក្រោម នោះអ្នកនឹងឃើញកម្មវិធីជាច្រើនហើយអាចចុចលើកម្មវិធីនោះ ដើម្បីបិទការលោតសារ Notification បានហើយ។

11-social-networking.jpg

សរុបសេចក្ដីមក ទូរសព្ទ iPhoneជាប្រភេទទូរសព្ទដែលពិបាកប្រើជាង ទូរសព្ទផ្សេងៗប៉ុន្តែវាមានមុខងារពិសេសជាច្រើនដែលអ្នកត្រូវដឹងផងដែរ។ អ្នកអាចអនុវត្តតាមចំណុចទាំង ៩នេះដើម្បីយល់ដឹងកាន់តែច្រើនពីការប្រើប្រាស់និងមិនគួរប្រើដោយភាពស្រពិចស្រពិលនោះទេ ព្រោះវានាំឱ្យមានបញ្ហាដល់អ្នក។

ប្រភព៖ How-to geek
ប្រែសម្រួល៖ Vichay

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top