• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

តើធ្វើដូចម្តេចដើម្បីចៀសវាងកំហុសក្នុងការរចនាការិយាល័យទូទៅ?

[Copy link]
619 0
Share
តើអ្នកចង់ឱ្យបុគ្គលិករបស់អ្នកមានការរីកចម្រើនទាំងផលិតភាពនិងការអនុវត្តន៍ទេ? តើអ្នកចង់ឱ្យបុគ្គលិករបស់អ្នកមានការលើកទឹកចិត្តនិងការចូលរួមបានល្អទេ? កត្តាទាំងនេះ ប្រាដកជាពឹងផ្អែកទៅលើការរចនាការិយាល័យរបស់អ្នកហើយ។បើអ្នករៀបចំការិយាល័យមិនល្អ វាអាចបង្កើតនូវបរិកាសអវិជ្ជមានដោយការមិនមានសីលធម៌ការសហការ ប្រសិទ្ធភាពការងារ និងការមិនពេញចិត្តចំពោះការងារនោះជាមិនខាន។

SA.jpg

មិនទាន់អីទេ! កុំបារម្ភអី! អ្នកអាចផ្លាស់ប្ដូរបានគ្រប់ពេល។ខាងក្រោមនេះជាវិធីសាស្រ្តដើម្បីកំណត់ និងចៀសវាងការមានកំហុសក្នុងការរៀបចំបន្ទប់ការិយាល័យរបស់អ្នក៖

១. មានគម្រោងទុកមុន
ប្រសិនបើអ្នកមានបំណងចង់រចនាបន្ទប់ការិយាល័យរបស់អ្នកឡើងវិញអ្នកនឹងត្រូវការពេលវេលាខ្លះហើយ។ ហើយជារឿងល្អណាស់ក្នុងការជួលអ្នករចនាមកដើម្បីរៀបចំ ហើយនឹងត្រូវកំណត់ពេលវេលាឱ្យច្បាស់លាស់ដើម្បីមានការសហការផ្ដល់យោបល់ស្របគំនិតគ្នា និងធ្វើការសម្រេចចិត្ត ដើម្បីចៀសវាងការមិនពេញចិត្តជាដើម។

២. បំភ្លេចការិយាល័យកណ្តាល
លោក Dubbeldam បាននិយាយថា"វាមានប្រជាប្រិយភាពតិចតួចណាស់ ក្នុងការកំណត់ទីតាំងការិយាល័យឯកជន នៅបរិវេណដែលមានពន្លឺប៉ុន្តែគួរតែមានពន្លឺគ្រប់គ្រាន់ និងទេសភាពពីធម្មជាតិផងដែរ " ។
លោក Dubbeldam បាននិយាយថា"ការិយាល័យឯកជនអាចទទួលបានពន្លឺពីធម្មជាតិ នៅតាមកន្លែងការងារហើយបើសិនជាការិយាល័យឯកជនមានទីតាំងនៅបរិវេណព័ទ្ធជុំវិញនោះ មានន័យថា វាបិទការផ្ដល់នូវពន្លឺពីធម្មជាតិហើយ"។

៣. យកចិត្តទុកដាក់លើសម្លេង
វាអាចជារឿងចុងក្រោយដែលអ្នកត្រូវគិតអំពីបញ្ហាសម្លេងនៅពេលដែលអ្នករចនាការិយាល័យ។
លោក Dubbeldam និយាយថា"ជាពិសេសនៅក្នុងការិយាល័យដែលមិនមានការបាំងជិត ដូចនេះការកំណត់សម្លេងពិតជាមានសារៈសំខាន់ណាស់"។ ការប្រើប្រាស់សម្ភារៈគ្រប់គ្រងសម្លេង ដើម្បីកាត់បន្ថយសម្លេងរំខានគឺពិតជាល្អ ហើយវាក៏ធ្វើឲ្យបុគ្គលិកបំពេញការងារប្រកបដោយប្រសិទ្ធភាពនិងមានភាពងាយស្រួលបាន។

៤. ទំហំមួយតែសាកសមទាំងអស់
អ្នកស្រី Robyn Baxter អនុប្រធាននិងជាអ្នកដឹកនាំពិគ្រោះយោបល់ប្រចាំតំបន់សម្រាប់ HOK Canada បាននិយាយថា“ខ្ញុំធ្លាប់នៅកន្លែងនោះ វាអស្ចារ្យណាស់សូមធ្វើទីនេះឱ្យដូចកន្លែងនោះទៅ" ។ "ត្រូវគិតថា ក្រុមហ៊ុនទាំងអស់គឺមានភាពខុសគ្នាដូច្នេះដើម្បីអនុវត្តន៍អ្វីថ្មី ហើយប្រកាន់គំនិតតាមនោះអាចនាំឱ្យបរាជ័យ។វាមិនមែនជាដំណោះស្រាយរបស់អ្នកទេ វាគឺជាអ្វីផ្សេងទៀតប៉ុណ្ណោះ។
អ្នកស្រីបន្តថា វិធីល្អប្រសើរជាងនេះគឺត្រូវដើរថយក្រោយមួយជំហាន។ សួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកកំពុងធ្វើការផ្លាស់ប្តូរហើយអ្វីដែលអ្នកសង្ឃឹមចង់សម្រេចបាន។

៥. កុំបង្ខំ
អ្នកស្រី Baxter មានប្រសាសន៍ថា"គ្រប់អង្គការទាំងអស់កំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការ ហើយកំហុសជាទូទៅគឺនិយាយថា"មើលទៅយើងមានជ្រុងនេះ ឬយើងមានសាលធំដែលមានទំហំធំទូលាយ សូមដាក់កៅអីពីរនិងតុនៅទីនោះ ហើយហៅវាថាជាកន្លែងសហការគ្នា ជាដើម" ។
ប៉ុន្តែប្រសិនបើកន្លែងទំនេរទាំងនេះត្រូវបានរចនាឡើងដោយមានកិច្ចសហការនៅក្នុងចិត្តពួកគាត់នឹងមិនស្ថិតក្នុងរយៈពេលខ្លីនោះទេ។
នាងបានបន្តទៀតថា "ប្រសិនបើកន្លែងសហការគ្នាគឺជាកន្លែងដែលអ្នកត្រូវការ អ្នកអាចយកទីនោះជាកន្លែងធ្វើការបាន ហើយរចនាវាឱ្យសមនឹងការងាររបស់អ្នកនិងរៀបចំតុបតែងនូវការបង្ហាញផ្សេងៗ រៀបចំកន្លែងចែករំលែកគំនិត និងរៀបចំតុតាមលំដាប់ជាដើម។

សរុបសេចក្ដីមកការរចនាការិយាល័យមានសារៈសំខាន់សម្រាប់បុគ្គលិកក្នុងការពង្រឹងសមត្ថភាពនិងផលិតភាពការងារ ដូចនេះវាជាវិធីសាស្រ្តដែលអ្នកគួរតែធ្វើយ៉ាងណាកុំឱ្យមានកំហុសក្នុងការរចនាការិយាល័យនោះ៕

ប្រភព៖ theundercoverrecruiter
ប្រែសម្រួល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top