• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

អត្ថប្រយោជន៍៦យ៉ាង នៃការរួបរួមគ្នារបស់និយោជិត

[Copy link]
791 0
Share
និយោជិត គឺជាអាជីវកម្មដែលមានតម្លៃបំផុត។នេះគឺជាគំនិតមួយដែលនាំឱ្យមានភាពពិតប្រាកដសម្រាប់ក្រុមហ៊ុនគ្រប់វិស័យហើយសម្រាប់សហគ្រាសធុនតូច និងមធ្យម ជាពិសេសវាមានសារៈសំខាន់ខ្លាំងទៀតផង។

PoaK4p.jpg

វាជាការចាំបាច់ណាស់ក្នុងការបង្កើតលក្ខខណ្ឌត្រឹមត្រូវសម្រាប់បុគ្គលិករបស់អ្នកឱ្យមានភាពរីកចម្រើននៅក្នុងអង្គភាពរបស់អ្នក។ ការរួបរួមគា្នជាមួយបុគ្គលិកគ្រប់កម្រិតទាំងអស់គឺជាផ្នែកមួយដ៏សំខាន់នៃភាពជោគជ័យប៉ុន្តែពេលខ្លះវាជារឿងដែលត្រូវបានគេមើលរំលងជាញឹកញាប់។

ដូច្នេះអ្វីទៅជាការរួបរួមគ្នារបស់បុគ្គលិក? និយមន័យយ៉ាងល្អគឺ:
ការរួបរួមគ្នារបស់និយោជិត គឺជាវិធីសាស្ដ្រដែលល្អសម្រាប់កន្លែងការងារដែលនាំឱ្យមានលក្ខខណ្ឌត្រឹមត្រូវសម្រាប់សមាជិកទាំងអស់នៃអង្គការមួយដើម្បីផ្តល់នូវអ្វីដែលល្អបំផុតរបស់ពួកគាត់រៀងរាល់ថ្ងៃ ការប្តេជ្ញាចិត្តចំពោះគោលបំណងនិងតម្លៃរបស់អង្គការ ពួកគាត់ជម្រុញឱ្យចូលរួមចំណែកដល់ភាពជោគជ័យរបស់អង្គការ ជាមួយនឹងការយល់ដឹងអំពីសុខុមាលភាពផ្ទាល់ខ្លួនរបស់ពួកគាត់ផងដែរ។

ចុះតើអ្វីជាអត្ថប្រយោជន៍ដែលបានមកពីការរួបរួមគ្នារបស់បុគ្គលិក?ថ្ងៃនេះ កោះថ្មី នឹងលើកយកមកបកស្រាយដូចតទៅ៖

១. រក្សាទំនាក់ទំនងបានល្អបំផុត
ការរក្សាកម្លាំងពលកម្មគឺជាបញ្ហាមួយសម្រាប់អាជីវកម្មជាច្រើន។មានកម្មវិធីរួបរួមគ្នាជាមួយបុគ្គលិកដែលសមស្របនៅកន្លែងធ្វើការ នឹងធានាថាអ្នកនឹងអាចរក្សាបុគ្គលិកបានល្អដែលជាជំនួយរបស់អ្នកក្នុងអាជីវកម្ម។ និយោជិតដែលមានការសហការគ្នាបានល្អមានការពេញចិត្តការងារ និងភក្ដីភាពកាន់តែខ្លាំង ដែលអាចកាត់បន្ថយហានិភ័យនៃការឡើងឋានៈ និងការឈរលើតំណែងរបស់ខ្លួនបាន។

២. ទាក់ទាញបុគ្គលិកដែលមានសមត្ថភាព
កម្លាំងពលកម្មរបស់អ្នកនឹងមិនត្រូវបានគេកោតសរសើរតែខាងក្នុងប៉ុណ្ណោះទេ។ និយោជិតដែលមានសមត្ថភាពនឹងកត់សម្គាល់ថា តើបុគ្គលិកដែលពេញចិត្តចំពោះការងារ និងមានការសហការល្អ មានតម្លៃប៉ុណ្ណា?អាជីវកម្មដែលផ្ដោតលើការសហការរបស់បុគ្គលិកខ្លាំង នៅលើបញ្ជីអាទិភាពរបស់ពួកគាត់មានភាពងាយស្រួលក្នុងការទាក់ទាញបុគ្គលិកថ្មីដែលមានសមត្ថភាព ឆន្ទៈនិងមានការរំភើបរីករាយក្នុងការងារ ។

៣. ផ្តល់សេវាល្អប្រសើរជាងមុនសម្រាប់ទាំងអស់គ្នា
គុណភាពនៃសេវាកម្មដែលផ្តល់ដល់អតិថិជន គឺជាការផ្តោតចម្បងនៅក្នុងសកម្មភាពអាជីវកម្មជារៀងរាល់ថ្ងៃសម្រាប់ក្រុមហ៊ុនទាំងអស់។ ការលើកទឹកចិត្ត ការសាទរ និងការប្តេជ្ញាចិត្ត ដែលបានបង្ហាញដោយការសហការគ្នារបស់បុគ្គលិករបស់អ្នកនឹងធ្វើឱ្យមានភាពខុសគ្នាចំពោះភាពជោគជ័យ នៃសេវាកម្មអតិថិជនរបស់អ្នក។

៤. បង្កើតបរិយាកាសការងារប្រកបដោយសុខដុមរមនា
បរិយាកាសអវិជ្ជមានដែលបង្កើតឡើងដោយមិនមានការសហការគ្នា អាចមានផលប៉ះពាល់ដល់បរិយាកាសការងាររបស់អ្នក។ដូចពាក្យមួយនិយាយថា ត្រីមួយត្រក (កន្ត្រក) ស្អុយមួយ ស្អុយទាំងអស់ប៉ុន្តែជាមួយនឹងការចូលរួមកាន់តែល្អអ្នកអាចរក្សាសីលធម៌របស់ក្រុមបានកាន់តែខ្ពស់។

៥. អភិវឌ្ឍបុគ្គលិករបស់អ្នក
ការចូលរួមរបស់និយោជិតមិនត្រឹមតែធ្វើឱ្យការងារអស្ចារ្យសម្រាប់ភាពជោគជ័យរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ។ ជោគជ័យសម្រាប់បុគ្គលម្នាក់ៗ ក៏នឹងឃើញបានកាន់តែជាក់ច្បាស់ផងដែរ។បុគ្គលិករបស់អ្នកនឹងមានឱកាសល្អក្នុងការអភិវឌ្ឍជំនាញថ្មីនិងលើកកម្ពស់សមត្ថភាពដែលមានស្រាប់របស់ពួកគាត់ជាការរំពឹងទុកដែលនឹងបន្ថែមការជឿជាក់លើខ្លួនឯង និងភាពរីករាយរបស់ពួកគាត់ផងដែរ។

៦. ប្រកួតប្រជែងជាមួយដៃគូរបស់អ្នក
អ្នកជំនាញខាងការសហការបុគ្គលិកនៅក្រុមហ៊ុន BestCompany បានបង្ហាញថា ក្រុមហ៊ុនដែលមានបុគ្គលិកមានការសហការល្អ ដែលមានប្រាក់ហិរញ្ញវត្ថុដំណើរការបានខ្ពស់ចំនួន3,5 ដងច្រើនជាងអាជីវកម្ម FTSE 100 ទៅទៀត។ភាពជោគជ័យសម្រាប់អ្នកជំនួញ និងបុគ្គលិករបស់អ្នក គឺជាអត្ថប្រយោជន៍គ្រប់បែបយ៉ាងដែលបានមកពីការសហការល្អរវាងបុគ្គលិកនឹងបុគ្គលិកនិយោជកនឹងបុគ្គលិកជាដើម។

សរុបសេចក្ដីមកការរួបរួមគ្នារបស់បុគ្គលិកមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់ក្រុមហ៊ុនក្នុងអាជីវកម្មមួយៗ ហើយក៏អាចផ្ដល់នូវអត្ថប្រយោជន៍សម្រាប់បុគ្គលម្នាក់ៗផងដែរ៕

ប្រភព៖ theundercoverrecruiter
ប្រែសម្រូល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top