• vichay
  • Editor
  • vichay
Facebook Twitter Google+ Share

ទូរស័ព្ទXiaomiMi 7 បានបែកធ្លាយរូបថតផ្ទាល់ហើយជាការពិតណាស់វាមាន notch ផងដែរ

[Copy link]
992 0
Share
ទូរស័ព្ទ Xiaomi Mi 7ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅថ្ងៃទី 23 ខែឧសភា ខាងមុននេះ ប៉ុន្តែការថតចំលងតាមចារកម្មនៃទូរស័ព្ទនេះបានចាប់ផ្តើមលេចឡើងនៅលើបណ្តាញទំនាក់ទំនងចិនWeibo ហើយ ។ អ្នកប្រើប្រាស់ពីរនាក់ផ្សេងគ្នាបានបង្ហោះរូបភាពនៃស្មាតហ្វូននេះដោយបង្ហាញថា វាស្រដៀងទៅនឹងទូរស័ព្ទ iPhone X ជាមួយនឹងអេក្រង់ដែលអ្នកទាំងអស់គ្នាបានស្គាល់គឺក្បាលឆក(Notch) និងមានកាមេរ៉ាពីរបញ្ឈរនៅផ្នែកខាងក្រោយទៀតផង។

JOn0ui.jpg

ក្នុងការបែកធ្លាយនូវរូបភាពដែលនិយាយពីស្មាតហ្វូនមួយម៉ូឌែលនេះដែលបានបង្ហាញនូវ Version ថ្មីគឺ MIUI 9 8.5.2 សម្រាប់ប្រើប្រាស់នៅលើទូរសព្ទដៃនេះដែលវាជំនាន់បេតានិងបានដំណើរការចាប់ពីថ្ងៃទី 2 ខែឧសភា មកម៉្លេះ។ ហើយប្រសិនជាអ្នកបានឮព័ត៍មានថា កាមេរ៉ាមុខត្រូវដកចេញគឺជារឿងក្លែងក្លាយតែប៉ុណ្ណោះ ។ ស្មាតហ្វូនម៉ូឌែល Xiaomi Mi 7នឹងបំពាក់ដោយបន្ទះឈីប Snapdragon 845ដែលភាគច្រើនត្រូវបានបញ្ជាក់ដោយ Lei Jun ដែលបានសន្យាកាលពីខែធ្នូ​កន្លងមក។ ទូរស័ព្ទនេះត្រូវបានគេនិយាយថា មាន RAM 6 ជីហ្កាបៃ និងមានអង្គចងចាំ128 ជីហ្កាបៃ ប៉ុន្តែយើងមិនទាន់ដឹងថា វានឹងមានតម្លៃសមរម្យជាមួយនឹងអង្គចងចាំទាបជាងមុនដូចនឹង Mi 6 នោះទេ។​ លើសពីនេះទៅទៀត វាបានបំពាក់កាមេរ៉ាក្រោយភ្លោះទំហំ16 មេហ្កាភិសែល ,កាមេរ៉ាមុខមានទំហំ 8 មេហ្កាភិសែល និងមានថាមពលថ្មទំហំ4480 mAh ទៀតផង។

gsmarena_002 (1).jpg gsmarena_003 (1).jpg gsmarena_004 (1).jpg

យោងតាមរូបភាពទាំងនេះ XiaomiMi 7 នឹងមាន Notch ធំទូលាយដែលនឹង មានកន្លែងបំពាក់កាមេរ៉ាថតសែលហ្វីរន្ធដោតកាស ឧបករណ៍ចាប់សញ្ញាជិត និងប្រហែលជារៀបចំឡើងវិញនូវផ្នែករឹង Hardwareជាច្រើនទៀត ។ ខណៈពេលដែលរូបភាពនេះហាក់ដូចជា បញ្ជាក់ថា វាជាការពិតហើយប៉ុន្តែមិនទាន់ពិតប្រាកដទាំងស្រុងនោះទេ វាអាចនឹងបន្ថែមនូវលក្ខណៈពិសេសខ្លះៗទៀតនៅពេលដែលចេញបង្ហាញជាផ្លូវការ។

gsmarena_005.jpg gsmarena_006.jpg gsmarena_007.jpg

សរុបសេចក្ដីមក ស្មាតហ្វូន XiaomiMi 7 ជំនាន់ថ្មីនេះមានការបំពាក់ឧបករណ៍ទំនើបៗជាច្រើនដែលអាចបំពេញតម្រូវការរបស់អ្នកប្រើប្រាស់បានយ៉ាងល្អហើយស្ថិតនៅក្នុងតម្លៃសមរម្យទៀតផង។

ប្រភព៖ GSMarena
ប្រែសម្រួល៖ Vichay
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top