• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

វិធីសាស្ត្រនៅពេលធ្វើការងារមិនបានតាមតម្រូវការ

[Copy link]
618 0
Share
នៅពេលអ្នកគ្រប់គ្រងរបស់អ្នកលើកឡើងថា ការបំពេញការងាររបស់អ្នក មិនទាន់អាចទទួលយកបាន ។ អ្នកសាកល្បងធ្វើនៅវិធីសាស្ត្រទាំងនេះ៖

3.jpg

ត្រៀមចិត្តរបស់អ្នកអោយបានសមរម្យមុនចូលប្រជុំ
ចាត់ទុក ការពិភាក្សានេះគឺការទទួលព័ត៌មានអំពីការធ្វើការរបស់អ្នក មិនមែនជាការវាយតំលៃលើខ្លួនរបស់អ្នក ឬជាការបញ្ឈប់អ្នកពីការងារនោះទេ។ ហើយនៅពេលឆ្លើយតប សូមកុំឆ្លើយជាលក្ខណៈផ្ទាល់ខ្លួនខ្លាំងពេក។ យកព័ត៌មានដែលសមស្រប ដើម្បីកែលម្អការងារ ហើយសួរអ្នករួមការងាររបស់អ្នក។
ឆ្លុះបញ្ចាំងខ្លួនឯងដោយភាពស្មោះត្រង់
ជួបបញ្ហាបែបនេះ វាពិបាកនឹងទទួលយក។ អ្នកត្រូវស្តាប់ខ្លួនឯង ហើយច្បាស់ថា យោបល់របស់អ្នកគ្រប់គ្រងអ្នកពិតជាត្រឹមត្រូវ ត្រូវរកមធ្យោបាយកែលម្អវាភ្លាម។
គិតសិនមុនឆ្លើយតប
អ្នកមិនអាចធ្វើតាមអារម្មណ៍បានទេ ត្រូវសម្រួលអារម្មណ៍ដកដង្ហើយអោយបានស្រួល ហើយចាំបាច់ត្រូវស្តាប់អ្នកគ្រប់គ្រងរបស់អ្នក និងទុកពេលអោយខ្លួនឯងចំនួន៣ថ្ងៃមុនធ្វើការឆ្លើយតប។
ស្នើរសុំផែនការកែលម្អ
អ្នកអាចធ្វើការស្នើសុំអ្នកគ្រប់គ្រងរបស់អ្នក ដើម្បីមានផែនការកែលម្អ ហើយអ្នកត្រូវធ្វើតាមផែនការនោះអោយបានជាក់លាក់គ្រប់ចំនួន និងតាមកាលកំណត់។


រក្សាទំនាក់ទំនងដោយបើកចំហ
ឧស្សាហ៍ជួបឬណាត់ជួប ជាមួយអ្នកគ្រប់គ្រងរបស់អ្នក ដើម្បីពិភាក្សា និងទទួលយោបល់ពីគាត់អំពីការងាររបស់អ្នក។
ស្វែងរកការបណ្តុះបណ្តាលនិងសិក្សា
ស្នើសុំអ្នកគ្រប់គ្រងអោយធ្វើការបណ្តុះ ឬផ្តល់ឯកសារ ប្រភពភពឯកសារដែលពាកព័ន្ធ ឬស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណេត ដើម្បីកែលម្អត្រង់ចំនុចបញ្ហានៃការងាររបស់អ្នក។
ស្នើអ្នកដទៃធ្វើការវាយតំលៃ
ដើម្បីចង់ដឹងអោយជាក់ច្បាស់ អ្នកអាចស្នើសុំអ្នកផ្សេងទៀតជួយវាយតម្លៃត្រង់កន្លែងដែលអ្នកបានកែលម្អឬបានធ្វើការផ្លាស់ប្តូរ។
ធ្វើការងារនោះជាមួយអ្នកអាជីពឬជាមួយគ្រូឯកជន
អ្នកអាចដោះស្រាយបញ្ហានេះបាន ជាមួយអ្នកមានវិជ្ជាជីវៈត្រង់ផ្នែកនោះ ឬជាមួយគ្រូឯកជន ដោយស្វែងរកតាមប្រព័ន្ធអ៊ីនធឺណេត។

ត្រូវស្មោះត្រង់ហើយស្នើសុំអ្វីដែលអ្នកត្រូវការ
ត្រូវមានភាពស្មោះត្រង់ជាមួយអ្នកគ្រប់គ្រង  ហើយស្នើសុំអ្វីដែលអ្នកត្រូវការដូចជា ការបញ្ជាក់ពីតួនាទីនិងការទទួលខុសត្រូវផ្សេងៗ។
បើកចំហរប្រសិនបើបញ្ហាផ្ទាល់ខ្លួនប៉ះពាល់ដល់ការងាររបស់អ្នក
បើសិនអ្នកមានបញ្ហាគ្រួសារ ឬមានជម្ងឺ ឬមានហេតុការណ៍ផ្សេងដែលប៉ះពាល់ដល់ការងាររបស់អ្នក អ្នកត្រូវប្រាប់រឿងនេះ ដល់អ្នកគ្រប់របស់អ្នក។
សុំឈប់ហើយស្វែងរកការងារមួយទៀត
ការងារខ្លះអាចមិនត្រូវនឹងជំនាញរបស់អ្នក ដែលធ្វើអោយអ្នកមានការលំបាកឬមិនសប្យាយចិត្ត អ្នកគួររៀបចំ ប្រវត្តិរូប ដើម្បីដាក់ធ្វើការងារដែលសមនឹងអ្នក។
យកជ័យជំនះពីបទបទពិសោធសិក្សា
ប្រសិនអ្នកគ្រប់គ្រងរបស់ មិនទុកឱកាសអោយអ្នកធ្វើការកែលម្អត្រង់ចំនុចខ្វះខាតទេ អ្នកអាចទុកចាត់ទុកថា វាជាបទពិសោធ សម្រាប់អ្នកនៅពេលអ្នកក្លាយជាអ្នកគ្រប់គ្រងនៅថ្ងៃក្រោយ។
រក្សាភាពខ្ពង់ខ្ពស់
មិនថាមានអ្វីកើត អ្នកត្រូវដោះស្រាយបញ្ហារបស់អ្នក ដោយសេចក្តីថ្លៃថ្នូ និងសុចរិតភាព។
បើសិនពិតជាបញ្ហានេះបែបនេះមែន អ្នកត្រូវតែធ្វើការកែលម្អនិងវាយតម្លៃ លើការអនុវត្តការងាររបស់អ្នកអោយបានមុន ដើម្បីដឹងថាអ្នកអាចសុំលាឈប់មុនការស្នើសុំរបស់ក្រុមហ៊ុនរបស់អ្នកឬយ៉ាងណា៕

អត្ថបទ៖Dony

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top