• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

លោកឧកញ៉ា នួន រិទ្ធី បានប្រាប់ចំណុច​សំខាន់ៗដែល​ធ្វើ​​ឲ្យ​ក្រុមហ៊ុន​ជោគជ័យ​យូរអង្វែង

[Copy link]
464 0
Share
ឧកញ៉ា នួន រិទ្ធី ដែលជា​ម្ចាស់​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​អចលន​ទ្រព្យ​លើ​ការ​វាយ​តម្លៃ ទិញ លក់ ជួល គ្រប់គ្រង​អចលន​វត្ថុ និង​សាងសង់​សំណង់​គ្រប់​ប្រភេទ​ដ៏​លេច​ធ្លោ​មួយ​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា ក្រុមហ៊ុន​ ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KFA)។ លោក​ឧកញ៉ា​​ក៏​មាន​ក្រុមហ៊ុន​សាង​សង់ ​ ស្ថានីយ​ប្រេង​ឥន្ទនៈ  អាជីវកម្ម​លក់​ថ្ម និង​អាជីវកម្ម​ផ្សេងៗ​ទៀត។
Untitled-1.jpg

យោងតាមគេហទំព័រ (ខេមបូណូមីស) មុននឹងលោក​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង លោក​ក៏​ធ្លាប់​បម្រើ​ការងារ​ឲ្យ​គេ​ចាប់​ពី​បុគ្គលិក​ធម្មតា​ ក្លាយជាប្រធាន​ផ្នែក រហូត​ដល់​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដែល​មាន​ភាគហ៊ុន​នៅ​ក្នុង​នោះ​ផង​ដែរ។

លោកឧកញ៉ា នួន រិទ្ធី​កើត​នៅ​ក្នុង​ត្រកូល​គ្រួសារ​ក្រីក្រ​មួយ ដែល​មាន​ឪពុក​ជា​មន្ត្រី​រាជការ​តូចតាច ម្តាយ​ជា​អ្នក​លក់​ដូរ​បន្តិច​បន្តួច​ដើម្បី​ចិញ្ចឹម​កូន​បី​នាក់។
លោក​មាន​ស្រុក​កំណើត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ សង្កាត់​ទួល​ស្វាយព្រៃ១ ខណ្ឌ​ចម្ការ​មន។ កាល​ពី​វ័យ​ជំទង់ លោក​សិក្សា​បណ្តើរ​ឆ្លៀត​ពេល​ដើរ​លក់​កាសែត​បណ្តើរ​ដើម្បី​បាន​លុយ​កាក់​ខ្លះ​ទំនុក​បម្រុង​ការ​សិក្សា​ផ្ទាល់​ខ្លួន។ ដោយសារ​តែ​ភាព​វ័យ​ឆ្លាត និង​តស៊ូ​ក្នុង​ការ​សិក្សា​ជា​បន្ត​បន្ទាប់​រហូត​ប្រលង​ជាប់​បាក់ឌុប និង​បន្ត​សិក្សា​នៅ​សាកល​វិទ្យាល័យ។

nuon-rithy-hp.2e16d0ba.fill-960x540.jpg

លោក​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​សំណង់ និង​សញ្ញាបត្រ​ជាន់​ខ្ពស់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម។ លោក​បាន​រៀប​អាពាហ៍​ពិពាហ៍​ក្នុង​ឆ្នាំ​២០០៥ មាន​កូន​៤​នាក់ ប្រុស​ពីរ ស្រី​ពីរ។


25371221_10213330540231915_798342281_o.jpg

លោកឧកញ៉ា នួន រិទ្ធី បានប្រាប់ចំណុច​សំខាន់ៗ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រឹងមាំ​និងជោគជ័យ​យូរ​អង្វែងដូចជា ត្រូវ​មាន​ធនធាន​មនុស្ស​ល្អ  ហិរញ្ញ​វត្ថុ​សមរម្យ  ត្រូវ​មាន​ភាព​ជា​អ្នក​គ្រប់គ្រង​ដឹកនាំ និងទីផ្សារ បាន​ន័យ​ថា យើង​ត្រូវ​យល់​ដឹង​និង​ចេះ​កំណត់​គោលដៅ​ទីផ្សារ​ឲ្យ​បាន​ល្អ។

លោក​ឧកញ៉ា​បាន​សង្កត់​ធ្ងន់​ថា រឹតតែ​មិន​អាច​រីក​ចម្រើន​ធំធាត់​បាន​នោះ​ទេ បើ​សិន​ជា​មិន​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ធ្វើការ​ដោយ​ស្មោះ​ស្ម័គ្រ ពី​សំណាក់​បុគ្គលិក​ជំនាញ​របស់​លោក​នោះ។ ដូច្នេះ ពួកគេ​គឺ​ជា​សរសៃ​ឈាម​នៃ​ក្រុមហ៊ុន ដែល​ធ្វើ​ឲ្យ​ដំណើរ​អាជីវកម្ម​រីក​លូត​លាស់​ទៅ​មុខ​ជានិច្ច៕

nuon_rithy_award.2e16d0ba.fill-960x540.jpg

អត្ថបទ៖ sky

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top