• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

ចង្រៃទាំង៦ របស់ប្តី...!

[Copy link]
907 0
Share
សម្រាប់មនុស្សប្រុសដែលមានប្រពន្ធ និងកូនហើយគួរចំណាយពេលខ្លះ ដើម្បីអានអន្ថបទខាងក្រោមនេះ វាអាចកត្តាដែលជះឥទ្ធិពលដោយគ្រួសារ ជាពិសេសកិត្តិយសរបស់ប្រពន្ធ។ មនុស្សប្រុសមួយចំនួនមិនដែលខ្វល់ពីប្រពន្ធ កូន គិតតែពីខ្លួនឯង ដើរលេងផឹកស៊ី ប្រមាថប្រពន្ធកូន កត្តាទាំងនេះហើយជាចង្រៃរបស់ប្តីដែលមនុស្សប្រុសគ្រប់រូបគួរគិតពិចារណា ឬជៀសវាង៖

Sampleចតុកោងកែង​ ១.jpg

១. ដេកស៊ីកម្លាំងប្រពន្ធៈ ខ្មាស់គេបំផុតដែលខ្លួនជាមនុស្សប្រុសត្រូវឱ្យប្រពន្ធចេញក្រៅ ដើម្បីរកប្រាក់មកចិញ្ចឹមខ្លួន វាជារឿងមួយដែលគួរជៀសវាងបើអ្នកជាមនុស្សប្រុសពិត។
២. ស្រែកគំហ៊កដាក់ប្រពន្ធ កូនដោយគ្មានវិចារណញ្ញាណៈ កុំអាងខ្លួនជាមនុស្សប្រុសហើយស្រែក ច្រឡោកខាងដាក់ប្រពន្ធ និងកូនឱ្យសោះ។ មនុស្សស្រីក៏មានកិត្តិយសដែរ ហើយនាងរឹតតែត្រូវការភាពផ្អែមល្ហែមពីស្វាមីរបស់ខ្លួនទៅទៀត។
៣. ប្រច័ន្នដោយគ្មានហេតុផលៈ កុំគ្រាន់តែសម្តែង ឬចង់បង្ហាញគេថាខ្លួនស្រលាញ់ប្រពន្ធខ្លាំង រួចប្រច័ន្នគ្មានទិសតំបន់នោះទេ។ តើគួរទេបើគ្រាន់តែសម្តែងបែបនេះ សុភមង្គលពិតគ្រួសារមិនមែនស្ថិតនៅលើការប្រច័ន្នគ្នានោះទេ គឺស្ថិតនៅលើការផ្តល់សិទ្ធិស្នើរឱ្យគ្នាទៅវិញទៅមក។
៤. ដេកមិនខ្វល់ពីសុខទុក្ខប្រពន្ធ និងកូនៈ ប្តីខ្លះខ្វិលអូសគូថមិនរួច មិនអាណិតដល់ប្រពន្ធ និងកូន។ មនុស្សស្រីត្រូវធ្វើការ១០០មុខក្នុង១ថ្ងៃ គ្រាន់តែនាងពឹងឱ្យជូននាងពេទ្យពេលនាងមិនស្រួលខ្លួន ក៏មិនខ្ចីទៅ បណ្តោយឱ្យនាងទៅតែម្នាក់ឯង បើអ្នកជាប្តីរបស់នាងគួរណាស់បំពេញកាតព្វកិច្ចនេះ វាមិនខាតពេលប៉ុន្មាននោះទេ។
៥. ហូប ឬផឹកសុរាមិនលុះថ្ងៃៈ លុយដែលខំរកបានយ៉ាងលំបាកត្រូវប្តីយកទៅចំណាយមួយផ្នែកទៅលើសុរា ហើយស្រវឹងមកវិញរករឿងប្រពន្ធកូន។ បើស្រវឹងរាល់ថ្ងៃអីចឹង តើសេចក្តីសុខក្នុងគ្រួសារមានដែរ ឬទេ? ចំណុចនេះ មនុស្សប្រុសគួរគិតខ្លួនឯងចុះ?
៦. វាយដំប្រពន្ធកូន និងប្រើពាក្យអញ ហែងៈ គិតផង មុននឹងលើកដៃវាយនាង មិចមិនគិតថាកាលស្រលាញ់នាងដំបូង តើថ្នាក់ថ្នមនាងប៉ុណ្ណា? ហើយសាកគិតទៀតថា ប្រសិនបើអ្នកជានាងវិញ តើអ្នកឈឺចាប់ទេ? ជីវិតគ្រួសាររបស់អ្នកនឹងទទួលបានសុភមង្គលយ៉ាងពេញលេងបំផុតប្រសិនបើអាចជៀសផុតពីចម្រៃទាំងអស់នេះ៕
អត្ថបទ៖ Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top