មនុស្សមានសង្សារច្រើនជាមនុស្សម្នាក់ដែលយើងអាចនិយាយបានថាមិនទាន់ចេះគិតច្បាស់លាស់នោះទេព្រោះមនុស្សបែបនោះមិនអាចរើសមនុស្សតែម្នាក់ច្បាស់លាស់ចូលទៅក្នុងជីវិតគេនោះទេ ។ តោះមកអានពី ចំណុចមនុស្សមានសង្សារច្រើនជាមនុស្សចរិតក្មេងមិនទាន់ចេះចេះគិត ៖
១. ជាមនុស្សមិនច្បាស់លាស់ក្នុងចិត្ត
អាចនិយាយបានថាគេជាមនុស្សមិនច្បាស់លាស់ក្នុងចិត្តនោះទេដោយសារតែ គេមនុស្សដើរតែទាក់ទងអ្នកនេះអ្នកនោះជាច្រើនអ្នកនៅពេលដែលគេចាប់ផ្តើមសេពគប់គេជាច្រើនអ្នកក្នុងពេលតែមួយ ធ្វើឱ្យគេច្របូកច្របល់មិនដឹងជាត្រូវយកមួយណាមកក្នុងជីវិតនោះទេ ព្រោះតែច្រើនពេកពិបាកនិងសម្រេចចិត្ត ហើយពេលខ្លះទៀតគឹមនុស្សបែបនេះមិនសស់មនុស្សសូម្បីតែម្នាក់ក្បែរខ្លួននោះទេ ព្រោះតែជាមនុស្សសាវាពេក ។
២. មិនទាន់ចង់គិតរឿងថ្ងៃអនាគត
ធម្មតាមនុស្សបែបនេះចូលចិត្តសប្បាយច្រើនណាស់មិនទាន់ចង់គិតគូររឿងអនាគតច្បាស់លាស់ជាមួយអ្នកណាទេ ព្រោះគេខ្លាចថាជាប់ដៃជាប់ជើងរបស់គេ ធ្វើឱ្យគ្មានសេរីភាព ។
៣. ជាមនុស្សដែលមិនចេះគិតពីអារម្មណ៍អ្នកដ៏ទៃ
គេអាចនិយាយបានថាជាមនុស្សម្នាក់ដែលមិនចេះគិតពីអារម្មណ៍អ្នកដ៏ទៃនោះទេព្រោះគេតែងតែព្យាយាមលាក់បាំងមនុស្សដែលគេប្រាប់ស្រលាញ់ជារឿយៗហើយធ្វើឱ្យគេគ្រប់គ្នាឈឺចាប់ មិនយល់ពីអ្នកដ៏ទៃយល់តែអារម្មណ៍ខ្លួនឯង ៕
អត្ថបទដោយ ៖ HooTa
|
|