Facebook Twitter Google+ Share

ក្មេងអត់ដឹងអី! ដែលប៉ាម៉ាក់តែងថា...

[Copy link]
1098 0
Share
កើតមកមិនមែនជាកូនអ្នកដែលមានទ្រព្យសម្បត្តិហូរហៀរដូចគេ តែប៉ាម៉ាក់បានផ្តល់ការរស់នៅមួយដែលប្រៀបដូចជាព្រះនាងម្នាក់ដល់ខ្ញុំ។ ខ្ញុំមិនធ្លាប់ស្គាល់អ្វីដែលហៅថាការលំបាកនោះទេ ក៏ប៉ុន្តែទាំងអស់នេះបែរទៅជារឿងមួយដែលធ្វើបាបខ្លួនខ្ញុំទៅវិញ។
ដោយសារបានការស្រលាញ់ថ្នាក់ថ្នមពីគ្រួសារខ្លាំងពេក ដូច្នេះហើយ មិនចម្លែកដែលខ្ញុំមានចរិតមានះ រឹងរូស មិនចេះខ្លាចអ្នកណា នេះក៏ព្រោះតែអាងថាមានប៉ាជាបង្អែកនោះអី! ប៉ុន្តែក្រោយអាយុ ១២ឆ្នាំ...........

ក្មេងអត់ដឹងអី!-ដែលប៉ាម៉ាក់តែងថា...jpg.jpg

ធ្មិចបើកៗ ២៥ឆ្នាំកន្លងបាត់ទៅហើយ... ខ្ញុំអង្គុយសម្លឹងមើលរូបថតស្ត្រីចំណាស់ម្នាក់សើចផងទឹកភ្នែកផងដោយ​មិនដឹងខ្លួន។ ខ្ញុំកាន់រូបថតមួយសន្លឹកនឹកមមៃដល់គ្រាមួយដែលខ្លួននៅជាក្មេងពូកែងនៅឡើយ មួយសន្លឹកនោះថតដោយប៉ាខ្ញុំ ផ្ទាល់ គាត់ថតនៅពេលដែលខ្ញុំឡាំប៉ាទាទៅផ្ទះវិញទាំងដែលគាត់កំពុងជួបមិត្តចាស់របស់គាត់....   នឹកខ្មាសខ្លួនឯងដែរតើ មិនគួរណាអាយុ ១៣ឆ្នាំហើយនៅចរិតឡាំប៉ាច្រើនបែបនេះសោះ!

ពីតូចដល់ធំខ្ញុំមានចរិតដូចព្រះនាងអុីចឹង អ្វីដែលខ្ញុំត្រូវការគឺត្រូវតែបាន ប៉ុន្តែខ្ញុំក៏មិនមែនជាក្មេងដែលចេះតែទាមទារតែផ្តាស់នោះដែរ...
ម៉ាក់តែងបង្រៀនខ្ញុំថា " គ្រួសារយើងមិនមានជីវភាពធូរធារដូចគេទេ ​​ដូច្នេះមុននឹងកូនចង់បានអី ត្រូវចេះរង់ចាំ "
ខ្ញុំតែងចងចាំពាក្យគាត់មួយឃ្លានេះ ដូច្នេះខ្ញុំពិតជាដឹងច្បាស់ថាស្ថានភាពបែបណាដែលគួរទាមទារ មិនមែនចេះតែទាមទារប៉ាតណាប៉ាតណីដូចដទៃនោះទេ។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top