• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ល្បិចទាំង ៥ យ៉ាងធ្វើឲ្យមិត្តប្រុសនឹកអ្នកស្ទើរឆ្កួត

[Copy link]
4127 0
Share
ស្រីៗធ្លាប់គិតថា សង្សាររបស់អ្នកនឹកអ្នកអត់? បើចង់ដឹងថាគាត់នឹក ឬ មិននឹក តោះកុំភ្លេចសាកប្រើល្បិចទាំង ៥ យ៉ាងនេះ ៖

sample-cover-article.jpg

១. មានចេតនាភ្លេចរបស់អ្វីមួយនៅក្បែរខ្លួនគាត់
ធ្វើជាភ្លេចខ្លួនទុករបស់អ្វីមួយនៅក្បែរខ្លួនគាត់ នោះពេលដែលគាត់បានឃើញរបស់នោះគាត់នឹងនឹកឃើញដល់អ្នកតែម្តង។

២. ទុកពេលសម្រាប់គាត់នៅម្នាក់ឯង
បើជួបគាត់ស្ទើររាល់ថ្ងៃ រាល់ពេល គាត់ប្រាកដជាមិនសូវនឹកឃើញអ្នកទេ។ ដូចនេះ កុំតោងគាត់ស្អិតពេក ពេលគាត់នឹកគាត់នឹងទៅរកអ្នកហើយ។

៣. កុំ Reply Message គាត់លឿនៗពេក
ឲ្យគាត់ចាំបន្តិចទៅ ចង់ដឹងថាគាត់ធ្វើម៉េចពេលមិនឃើញមិត្តស្រីផ្ញើសារត្រឡប់ចឹង? ប្រហែលជាគាត់គ្មានអារម្មណ៍ធ្វើអីក្រៅពីរង់ចាំសារទេ។

៤. ប្រើទឹកអប់ក្លិនឈ្ងុយ
កុំភ្លេចជ្រើសរើសទឹកអប់ដែលមានក្លិនឈ្ងុយ ផ្អែម ស្រទាន់ជាប់ចិត្ត ព្រោះបុរសៗភាគច្រើនចូលចិត្តហឹតក្លិនទឹកអប់របស់សង្សារ។ ដូចនេះ ពេលដែលគាត់នឹកឃើញក្លិនទឹកអប់ដ៏ឈ្ងុយ នោះគាត់ប្រាកដជានឹកឃើញដល់អ្នកជាមិនខាន។

៥. ដើរលេងជាមួយគាត់
អនុស្សាវរីយ៍ល្អៗបន្ទាប់ពីធ្វើដំណើរកម្សាន្តជាមួយគ្នា ធ្វើឲ្យគាត់ចង់ចាំមិនភ្លេច ហើយនឹកដល់អ្នកគ្រប់ពេលខណៈគាត់នឹកឃើញអនុស្សាវរីយ៍ទាំងនោះ៕

អត្ថបទ៖ Queenco

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top