• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

មនុស្សប្រុសតិចបំផុតដែលអាចធ្វើរឿង ៤ នេះចំពោះមិត្តស្រីបាន

[Copy link]
2410 0
Share
ពាក្យស្រលាញ់នរណាក៏អាចនិយាយបានដែរ ប៉ុន្តែបើមិនបង្ហាញពីទង្វើក៏មិនអាចបញ្ជាក់ពីទំហំនៃចិត្តស្រលាញ់បានដែរ។ ដូចនេះ បើបុរសៗអាចធ្វើរឿងទាំង ៤ សម្រាប់មិត្តស្រីបានមានន័យថា គាត់ពិតជាស្រលាញ់សង្សារស្មោះហើយ ៖

sample-cover-article.jpg

១. រក្សាទំនាក់ទំនងតាមរយៈការផ្ញើសារ ឬ Call
បុរសៗខ្លះផ្ញើសារ ឬ Call បានតែដំបូងៗ ដល់ពេលយូរទៅចាប់ផ្តើមមានអារម្មណ៍ថាធុញ ជាហេតុធ្វើឲ្យស្នេហាជូរចត់ម្តងបន្តិចៗ។

២. នឹកឃើញមិត្តស្រីមុនគេគ្រប់ពេលភ្ញាក់ពីគេង
បើក្នុងចិត្តចេះតែនឹកឃើញមិត្តស្រី រាល់ព្រឹកពេលភ្ញាក់ពីគេងនឹកឃើញសង្សារមុនគេ ពេលយប់មុនគេងក៏នឹកឃើញ និងចង់ជួបមុខសង្សារមិនចេះធុញ។

៣. មិនត្រួតត្រាមិត្តស្រីហួសហេតុពេក
ត្រូវចាំថា ស្រីៗមិនចូលចិត្តមនុស្សប្រុសដែលគ្រប់គ្រង ហួងហែង សួរដេញដោលច្រើននោះទេ ព្រោះមនុស្សប្រុសបែបនេះដូចមិនឲ្យតម្លៃ និងមិនគោរពមិត្តស្រីសោះឡើយ។

៤. ឈ្លៀតពេលនៅក្បែរមិត្តស្រីទោះរវល់យ៉ាងណាក៏ដោយ
មនុស្សប្រុសទោះរវល់យ៉ាងណាក៏មិនដែលទុកមិត្តស្រីសំណព្វចោលឲ្យឯកាដែរ។ គាត់នៅតែខំប្រឹងស្កាត់ជួបជានិច្ច៕

អត្ថបទ៖​ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top