• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

វិធីដោះស្រាយជាមួយអ្នករួមការងារមានគំនិតមិនល្អ៤ប្រភេទ

[Copy link]
640 0
Share
មានអ្នករួមការងារមិនល្អ ធ្វើឲ្យអ្នកមានអារម្មណ៍ការងារដែលងាយស្រួល ទៅជាការងារលំបាកធ្វើ។ ខាងក្រោមនេះគឺជាអ្នករួមការងារ៤ប្រភេទ និងដំណោះស្រាយជាមួយពួកគេ៖
3.jpg

១.អ្នកចូលចិត្តវាយប្រហារអ្នកនៅពេលកំពុងមានការតវ៉ា
ពួកគេរារាំងអ្វីដែលអ្នកបានគិតនិងវាយប្រហារអ្នក ជំនួសឱ្យការដោះស្រាយបញ្ហា។ អ្នកមិនត្រូវនិយាយច្បាស់លាស់ជាមួយពួកគេនោះទេ។ មានបញ្ហាអ្វីនិយាយឲ្យចំបញ្ហានោះ ឬសុំឲ្យគេដោះស្រាយជម្លោះនេះ ។ បើពួកគេមានបក្សពួក អ្នកគួរតែផ្តោតអារម្មណ៍លើការងារ ហើយរកមិត្តភក្តិឲ្យបានច្រើន។ ចុងក្រោយគឺស្នើសុំជំនួយពីប្រភពដែលអាចទុកចិត្តបាន។

២. អ្នកចូលចិត្តច្រណែន
អ្នករួមការងារប្រភេទនេះ សូម្បីការអបអររបស់គាត់ក៏មិនស្មោះត្រង់ដែរ។ បើសិនជាមានការវាយប្រហារផ្ទាល់ខ្លួន ក្នុងពេលជជែក អ្នកត្រូវនិយាយឲ្យចំបញ្ហានោះភ្លាម ហើយដកអារម្មណ៍ចេញពីការសន្ទនា។ បន្ទាប់មកនិយាយរិះគន់តិចតួច ដើម្បីឲ្យមានការសម្រុះសម្រួល ផ្ទុយទៅវិញគឺត្រូវដើរចេញភ្លាម។ អាចណែនាំគំរោងឬជំនាញណាមួយដល់ពួកគេ ដើម្បីកាត់បន្ថយអារម្មណ៍អវិជ្ជមាន។ ឬប្រាប់មេក្រុមនិងអ្នកគ្រប់អ្នកឲ្យដឹងពីបញ្ហានេះ។

៣.អ្នកបំភិតបំភ័យ
ចង់ឲ្យអ្នកធ្វើតាមគេ ដោយគំរាមធ្វើឲ្យមានភាពអាម៉ាសនិងធ្វើឲ្យប៉ះពាល់ដល់ការងាររបស់អ្នក។ អ្នកត្រូវធ្វើអារម្មណ៍ឲ្យស្រួល ហើយសួរគេថា តើគេពិតជាអញ្ចឹងមែនឬ? ហើយប្រាប់គេថា អ្នកមានអារម្មណ៍មិនស្រួលនោះទេ នៅពេលឃើញរឿងបែបនេះ? ហើយគិតធ្វើដូចមានព្រុំដែនអាកាស ជាមួយអ្នករូមការងារផ្សេងទៀតដើម្បីការពារអ្នក ទប់ទល់ជាមួយនឹងគេម្នាក់នោះ ហើយអ្នកមិនត្រូវភ្ជាប់ជាមួយនឹងគេនោះទេ។ ថតង្វើររបស់គេទុក ដើម្បីប្រាប់អ្នកគ្រប់គ្រងរបស់ក៏អាចជួយបានច្រើន។

៤. អ្នកដែលចាំឲ្យគេធ្វើកិច្ចការចំនួសខ្លួន
អ្នករួមការងារប្រភេទនេះ ចង់បានផលចំណេញពីស្នាដៃនិងអំពើល្អរបស់អ្នក។ គេចូលចិត្តឲ្យអ្នកជួយគេមិនឈប់ ទោះដឹងថាអ្នកមានពេលវេលាច្រើន សម្រាប់កិច្ចការអ្នកក៏ដោយ។ ងាយស្រួលដោះស្រាយទេ អ្នកត្រូវបដិសេធឈប់ជួយគេ ដោយថាអ្នករវល់មិនអាចជួយបាន ហើយប្រាប់គេឲ្យរក អ្នករួមការងារផ្សេងទៀត ។



អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top