• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ពេលវេលានាំផ្លូវ

[Copy link]
190 0
Share
មិនប្រាកដទេថានៅពេលដែលយើងប្រគល់បេះដូងស្មោះបរិសុទ្ធឲ្យទៅកាន់គេហើយ គេនឹងទទួលយកទៅមើលថែរក្សាឡើយ ហើយរឹតតែមិនច្បាស់ថាគេថែវាបានល្អនោះកម្រិតណានោះដែរ ។ តើពួកយើងនៅបែបនេះដល់ពេលណា? អ្វីក៏ដោយតែងមានដែនកំណត់អ្វីដែលសំខាន់គឺយើងត្រូវត្រៀមចិត្ត និងទទួលយកវាឱ្យហើយ កុំឆាប់ត្រេកត្រអាលនឹងអ្វីដែលទទួលបានពេក ហើយក៏កុំសង្ឃឹមខ្ពស់ខ្លាំងពេកដែរ ព្រោះនៅពេលដែលធ្លាក់មកវិញក៏ធ្ងន់មិនធម្មតាដែរ ។

a-women-sitting-alone-on-the-road-waiting-for-love-alone-concept_24899-534.jpg

អ្វីដែលសំខាន់ត្រូវរៀនទទួលយកទាំងពីរចំណុចនេះមិ នថាជាចំណុចវិជ្ជមាន ឫអវិជ្ជមានចំពោះខ្លួនឯងទេ ។
ទោះបីស្ថិតនៅក្នុងកាលៈទេសៈបែបណា ស្ថានភាពបែបណា ត្រូវទទួលយកលទ្ធផលទាំងនេះដោយស្នាមញញឹម ព្រោះបើសិនជាយើងបានត្រៀមវារួចហើយ យើងមិនសូវជាមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងដូចពេលដែលយើងមិនទាន់បានត្រៀមលក្ខណៈនោះទេ ។

រាល់ការស្រលាញ់នៅពេលដែលមានច្រើនកាលណាឈឺផ្សាក៏ខ្លាំងប៉ុណ្ណឹងដូចគ្នា ប៉ុន្តែជឿថាបើមនុស្ស ២នាក់ អាចបន្តជាមួយគ្នាទៅមុខបានក៏មិនមាននរណាម្នាក់ចង់សម្រេចចិត្តចាកចេញនោះដែរ ។ កុំព្យាយាមដើរគេចចេញពិការពិត ព្រោះលទ្ធផលមានតែការឈឺចាប់ប៉ុណ្ណោះ គ្រប់យ៉ាងវាស្ថិតទៅលើពេលវេលាជាអ្នកនាំផ្លូវថាជាគូរព្រេង ឬមិនមែន? ៕

អត្ថបទដោយ ​៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top