• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

ចង្រៃប្តីទាំង៧យ៉ាង នាំឱ្យគ្រួសារគ្មានសុភមង្គល.....

[Copy link]
833 0
Share
កាលពីម្សិលមិញក្រុមការងារកោះថ្មីបានបង្ហាញប្រិយមិត្តរួចហើយពីចង្រៃទាំង៦របស់ប្តី ថ្ងៃនេះយើងខ្ញុំសូមបន្ថែមនូវចង្រៃ៨យ៉ាងទៀតរបស់ប្តីដែលនាំឱ្យគ្រួសារបាត់បង់សុភមង្គល។
សុភមង្គលកើតចេញពីសេចក្តីស្រលាញ់ពិតរបស់ស្វាមីចំពោះភរិយា។ ស្វាមីដែលអាចផ្តល់សេចក្តីស្រលាញ់ពិតដល់ភរិយាគឺគេមិនធ្វើតាម៧យ៉ាងខាងក្រោមនេះទេ!


CoverStoryPheakdey - Copy - Copy.jpg

១. មិនចេះទុកដាក់របស់ដែលប្រើប្រាស់រួចចូលកន្លែងដើមៈ ការរៀបចំទុកដាក់របស់របរប្រើប្រាស់ជាកត្តាដែលស្វាមីគ្រប់រូបគួរតែដឹង ព្រោះការទុកដាក់ឱ្យមានរបៀបវាក៏ជាសោភណ្ឌភាពរបស់គេហដ្ឋានយើងផងដែរ។
២. លេបខាយ ញាក់មុខ ញាក់ភ្នែកដាក់ស្រីផ្សេងៈ ការសម្លឹងមើលស្រីផ្សេងវាមិនខុសនោះទេ ប៉ុន្តែវាជារឿងមិនគួរគប្បីចំពោះប្រពន្ធរបស់ខ្លួន ដែលនាងខំស្មោះស្ម័គ្រភក្តីចំពោះស្វាមី។


៣. ហូកចុក ស៊ីឆ្ងាញ់តែម្នាក់ឯង មិនដែលគិតពីប្រពន្ធ និងកូនៈ បើអ្នកបានហូបចុចឆ្អែតហើយ គួរបំផុតនឹកដល់ប្រពន្ធនិងកូនដែលរងចាំហូបបាយជាមួយស្វាមី ប៉ា នៅឯផ្ទះ យ៉ាងហោចណាស់ទិញបង្អែម ឬផ្លែឈើបន្តិចបន្តួចផ្ងើរពួកគាត់ផង។


៤. ទុកមិត្តភក្តិ បងភឿនសំខាន់ជាងប្រពន្ធជាងកូនៈ ការរាប់មិត្តភក្តិក្នុងសង្គមវារឿងធម្មតាសម្រាប់មនុស្សប្រុស ប៉ុន្តែកុំសប្បាយភ្លេចខ្លួនលែងគិតដល់ប្រពន្ធនិងកូន ពេលសប្បាយចប់មកផ្ទះវិញ ហើយសប្បាយជាមួយប្រពន្ធនិងកូនម្តង។


៥. ហៅប្រពន្ធមីង៉ែងរយ៉ាស់ដាច់សាច់ៈ គួរជៀសវាងឱ្យបាននូវភាសាមិនគប្បីនេះ ព្រោះឪពុកម្តាយមិនដែលហ៊ានហៅកូនស្រីរបស់គាត់បែបនឹងទេ ចុះរឿងអ្វីយើងហ៊ានហៅដូច្នេះ បើយើងគ្រាន់តែជាអ្នកដ៏ទៃនោះ។


៦. មិនចេះលៃលកពេលនៅក្បែរប្រពន្ធឱ្យបានច្រើនៈ ការបែងចែកពេលសម្រាប់ប្រពន្ធកូនជារឿងសំខាន់ ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រពន្ធ និងកូន សុភមង្គលនឹងមានក្នុងពេលនោះផងដែរ។


៧. លួចមានស្រីក្រៅ មានប្រពន្ធចុងជាដើមៈ នេះជាអំពើផឹតក្បត់ដែលមនុស្សប្រុសភាគច្រើនមាន បើអ្នកមិនអាណិតដល់ចិត្តស្រីដូចគ្នា អ្នកគួរគិតដល់ម្តាយរបស់អ្នក ប្រសិនបើឳពុករបស់អ្នកមានស្រីក្រៅ តើម្តាយរបស់អ្នកគាត់ឈឺចាប់ដែរ ឬទេ? ដូចពាក្យចាស់មួយឃ្លាលោកពោលថា “ស្មោះស្ម័គ្រប្តីប្រពន្ធមួយមិនព្រួយខ្លាចគ្មានសុភមង្គល”៕
អត្ថបទដោយ៖ Petter

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top