ដល់កំពង់សោមហើយប៉ុន្តែមិនដឹងសម្រេចចិត្តថា គួរទៅលេងកោះមួយណារវាងកោះរ៉ុង និងកោះរ៉ុងសន្លឹម ព្រោះពេលវេលាខ្លីនិងប្រាក់មានចំនួនកំណត់ ដូច្នេះហើយចង់ទៅកោះមួយក្នុងចំណោមកោះទាំងពីរនេះ។ សម្រាប់មនុស្សមួយចំនួន អ្នកខ្លះចូលចិត្តទៅកោះរ៉ុង រីឯអ្នកខ្លះទៀតចូលចិត្តទៅកោះរ៉ុងសន្លឹម។ តោះវែកញែកថា គួរទៅលេងកោះមួយណា?
បើនិយាយពីកោះរ៉ុង និងកោះរ៉ុងសន្លឹមទេសភាព និងបរិយាយកាសដូចគ្នា ប៉ុន្តែគ្រាន់តែកោះរ៉ុងមានទំហំធំជាងកោះរ៉ុងសន្លឹម។ រីឯបរិយាកាសកោះរ៉ុងសន្លឹមស្ងាប់ស្ងាត់ជាងកោះរ៉ុងបន្តិច។ ចំណែកឯតម្លៃស្នាក់ និងថ្លៃហូបចុកវិញលើកោះទាំងពីរនេះ មានតម្លៃប្រហាក់ប្រហែលគ្នា។ គួរបញ្ជាក់ផងដែរថា កោះទាំងពីរនេះមានចម្ងាយមិនឆ្ងាយពីនេះប៉ុន្មានទេ បើចង់ឆ្លងពីកោះមួយទៅកោះមួយគ្រាន់តែធ្វើដំណើរតាមទូកទេសចរណ៍តូចៗក៏បានដែរ ព្រោះកុំឲ្យខាតជើងជ្រុលនឹងមកដល់ហើយត្រូវស្គាល់ឲ្យអស់។ ជាពិសេសពេលជិះទូកទេសចរណ៍តូចៗ លោកអ្នកអាចគយគន់ទេសភាពយ៉ាងស្រស់ត្រកាល ស្ទូចត្រី និងអាចមុជទឹកលេងមើលផ្កាថ្មក្រោមបាតសមុទ្របានទៀតផង៕
អត្ថបទ៖ Queenco |
|