Facebook Twitter Google+ Share

កុំដើរចេញពីការទទួលខុសត្រូវ

[Copy link]
2665 0
Share
យាយតាពីរនាក់មានចម្ការប៉ោមតូចមួយ ពួកគាត់ខិតខំប្រឹងថែទាំដំណាំពួកគាត់ណាស់ ប៉ុន្តែដោយសារទីនោះជាតំបន់ដែលមិនសូវអំណោយផលដល់ធម្មជាតិស្រាប់ ផ្លែប៉ោមដែលពួកគាត់ទទួលបានមិនសូវជាល្អប៉ុន្មានទេ។ វាអាចជារឿងចម្លែកមួយដែរដែលមានតែមួយដើមគត់ដែលមានផ្លែធំរលោងល្អលើសគេ តែវាមានមិនដល់ដប់ផ្លែផង។

កុំដើរចេញពីការទទួលខុសត្រូវ.jpg

ចៃដន្យពេលមួយ សន្លឹកមាសក៏ប្រទះដើមប៉ោមចម្លែកនោះ ដោយទ្រាំនឹងភាពងើយឆ្ងល់មិនបានសន្លឹកមាសក៏រកវិធីចូលក្បែរផ្លែប៉ោមមួយក្នុងចំណោមប៉ុន្មានផ្លែនោះ.....
ដុំមាសប្រើពាក្យសារសព្ទផ្តោះផ្តងវាចាជាមួយនឹងផ្លែប៉ោមមួយផ្លែនោះ ដោយសារខ្លួនមានបំណងចង់ដឹងការពិតដែលប៉ោមមួយដើមអាចលូតលាស់បានល្អជាងគេក្នុងចំណោមប៉ោមរ៉ាប់រយដើម។ ពីមួយថ្ងៃទៅមួយថ្ងៃប៉ោមខិតខំប្រឹងប្រែងស្វែងរកការពិតពីប៉ោម សួរពីនេះសួរពីនោះ...

ប៉ោមហាក់ចាប់ផ្តើមបេញចិត្តនឹងការសន្ទនាជាមួយនឹងសន្លឹកមាស ខ្លួនគេក៏ចាប់ផ្តើមនិយាយអួតពីខ្លួនឯងឥតឈប់ និយាយយូរៗខ្លួនហាក់មានអារម្មណ៍អស់ទន់ខ្សោយឡើងៗដោយអត់មូលហេតុ។ ប៉ោមទទួលបានអារម្មណ៍រងារ ក៏ដូចជាមានទឹកកំពុងជ្រាបចេញពីរាងកាយ...
" ការពិតគ្មានស្អីប្លែកផង ដូចតែប៉ោមដទៃដែរហ្នឹង! " សន្លឹកមាសពោលត្រឹមពាក្យបិិុននេះ ប៉ោមក្រឡេកមើលខ្លួនឯងក៏ដឹងថាសំបកកាយបានត្រូវសន្លឹកមាសលួចចិតសំបកស្ទើរអស់ទៅហើយ។
សន្លឹកមាសធ្វើខ្លួនដូចជាអសឹ់សង្ឃឹមណាស់ ព្រោះខំចំណាយពេលឡើងយូរតែក៏មិនទទួលបានអ្វីដែលខ្លួនចង់ដឹងដដែល បម្រុងនឹងចាកចេញ សន្លឹកមាសក៏លឺសម្លេងខ្សឹកខ្សួលយំរបស់ផ្លែប៉ោមមួយផ្លែនោះ។ ខ្លួនផ្តើមមានអារម្មណ៍មិនសប្បាយនូវកំហុសដែលខ្លួនបានធ្វើទៅលើផ្លែប៉ោមមួយផ្លែនោះ " សុំទោស "
" ពាក្យសុំទោសមួយម៉ាត់មិនបានជួយឱ្យគ្រប់យ៉ាងប្រសើរវិញឡើយ   អ្នកឯងបានបោកប្រាស់សេចក្តីទុកចិត្តខ្ញុំ អ្នកឯងបានបំផ្លាញខ្ញុំ តើពាក្យសុំទោសអ្នក​ឯងមួយឃ្លានេះអាចជួសជុលភាពខូចខាតខ្ញុំបានទេ?"
សន្លឹកមាសដឹងកំហុស " អុីចឹងខ្ញុំគួរធ្វើម៉េចដើម្បីលុបបាបកម្មដែលខ្ញុំបានសាង? "

ខ្ញុំឱ្យជម្រើសអ្នកឯង២៖
- ជ្រុលជាខ្ញុំគ្មានសំបកទៅហើយ ក៏ជួយកាត់ផ្តាច់ទងខ្ញុំចេញពីដើមតែម្តងទៅ!
" ខ្ញុំធ្វើមិនបានទេ " សន្លឹកមាសកាត់សម្តីផ្លែប៉ោម
- បើអ្នកមិនជ្រើសជម្រើសទី១ ដូច្នេះចូរអ្នកមកធ្វើជាសំបកកាយខ្ញុំហើយការពារខ្ញុំរហូតទៅ...
"....................................................................."

*គំនិតគួរពីចារណា៖ ធ្វើមនុស្សត្រូវមានការទទួលខុសត្រូវ មិនមែនរាល់កំហុសឆ្គងដែលយើងបានធ្វើសុទ្ធតែអាចដើរចេញហើយគិតថាចប់រឿងនោះទេ....


និពន្ធដោយ៖​ jupi


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top