• Brown
  • Moderator
  • Brown
Facebook Twitter Google+ Share

ប្រទេសឡាវបានចូលរួមចំណែកលើកស្ទួយវិស័យរ៉ែ និងវិស័យសេដ្ឋកិច្ចដែលកំពុងមានការធ្លាក់ចុះ

[Copy link]
597 0
Share
យោងតាមការស្រាជ្រាវបច្ចុប្បន្នភាពលើទស្សនវិស័យសេដ្ឋកិច្ចក្នុងស្រុកនៅឆ្នាំ ២០១៨ និងខ្ពស់ជាងនេះទៀតរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជាតិឡាវបានឱ្យដឹងថា ការចូលរួមវិភាគទានផ្នែករ៉ែចំពោះសេដ្ឋកិច្ចឡាវនឹងបន្តធ្លាក់ចុះនៅក្នុងឆ្នាំខាងមុខនេះ។ ដោយទិន្នផលដែលបានមកពីការផលិតបានកើនឡើងក្នុងអំឡុងពេលនៃសេដ្ឋកិច្ចរបស់ប្រទេសនេះគឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។
Untitled-1.jpg

ទោះបីជា វិស័យរ៉ែមានកម្រិតទាបក៏ពិតមែន ប៉ុន្តែសេដ្ឋកិច្ចនៅវិទ្យាស្ថាន ក៏នៅមានទំនុកចិត្ត និងមានការកើនឡើងសេដ្ឋកិច្ចសរុបរបស់ប្រទេសនេះគឺនៅចន្លោះពី ៧ភាគរយ នៅឆ្នាំ ២០១៨ ដោយយោងតាមរយៈអត្រានៅក្នុងតំបន់នោះផងដែរ។ ពួកគេបាននិយាយថាកម្លាំងជំរុញដ៏ធំសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសឡាវគឺ ជាតំបន់វារីអគ្គិសនី ដែលនឹងត្រូវបានគេវិនិយោគពាណិជ្ជកម្មផងដែរ សម្រាប់តំបន់ដែលមកវិនិយោគនោះរួមមាន៖ តំបន់ណាំអ៊ូទី ២ និងទី ៥ ស៊ីខាម៉ាន់ ១ និងណាមម៉ាង ១ ហើយក្រៅពីការសាងសង់ទំនប់វារីអគ្គីសនីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាឱ្យមានកំណើនសេដ្ឋកិច្ចខ្លាំង។ ជាមួយនឹងការចុះផ្សាយនៃការកើនឡើងនេះផងដែរ គឺមានធនាគារអន្តរជាតិ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី បានចេញផ្សាយការព្យាករណ៍សេដ្ឋកិច្ចពេលថ្មីៗនេះនឹងស្ថិតនៅក្នុងបន្ទាត់តែមួយក្នុងការព្យាកររបស់វិទ្យាស្ថានសេដ្ឋកិច្ចដែលបានចុះផ្សាយកន្លងទៅផងដែរ។
សរុបសេចក្តីមក ប្រទេសឡាវកំពុងប្រឈមមុខនឹងវិស័យសេដ្ឋកិច្ចដែលមានការថយចុះយ៉ាងខ្លាំង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ប្រទេសមួយនេះខិតខំរិះរកមធ្យោបាយដើម្បីឲ្យរីកចំរើនទៅមុខ៕

ប្រែសម្រួល៖ Brown
ប្រភព៖ vietnamplus


Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top